ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនមន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនី

នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនមន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនី ក្នុងបរិវេណអនុវិទ្យល័យកាត់ភ្លុក ស្ថិតក្នុងឃុំព្រះខែ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោក ជាវ វិជាក់  អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឯកឧត្តម លី ចាន់សុភក្តី សមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោក សំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ១២០០នាក់ អញ្ជើញមកពិនិត្យសុខភាពចំនួនបីឃុំ គឺឃុំព្រះខែ ឃុំកាត់ភ្លុក និងឃុំកក់។

ការពិនិត្យ និងព្យាបាលជំងឺប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម ៖
· គោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព
· មតិស្វាគមន៍របស់ លោក សំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ
· មតិសំណេះសំណាល និងអនុសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ 

សកម្មភាព ៖
. បានដឹកនាំប្រតិភូដាំកូនឈើ 
. ចូលសួរសុខទុក្ខអ្នកជំងឺតាមបន្ទប់នីមួយៗ
. សំណេះសំណាល់ និងសួរសុខទុក្ខកូនៗ ជាសុខទុក្ខប៉ា ម៉ានី

អនុសាសន៍ (គោលដៅ)
. នេះជាកាព្យាបាលបន្ថែម ពីលើសេវាសាធារណៈដែលមានស្រាប់ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
. សូមក្រុមការងារសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បន្តអនុវត្តពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានញឹកញាប់។
. សូមឱ្យប្រជាពលរដ្ឋដែលមកពិនិត្យ និងព្យាបាលជំងឺបានជាសះស្បើយគ្រប់ៗគ្នា។
. សូមលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ
. ត្រូវតាមដានសុខភាពឱ្យបានទៀងទាត់
. សូមរក្សាអនាយ័យឱ្យបានខ្ជាប់ខ្ជួន