ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីការឆ្លង និងការបង្ការការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឱកាសនៃពិធីបុណ្យនៃសេចក្តីស្រឡាញ់ឆ្នាំ២០១៤

     ​ នៅខណៈ​ពេល​ពិធី​បុណ្យ​នៃ​​សេចក្តី​ស្រឡាញ់​កាន់​តែខិត​​មក​​ដល់​​ អាជ្ញា​ធរ​ជាតិប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ បាន​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពីការ​ឆ្លង​ ​និង​​កា​រ​បង្ការ​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​នេះ ​នៅ​ខាង​មុខ​ទី​ស្នាក់ការ​កណ្តាល​របស់​ខ្លួន​ តាម​បណ្តោយ​ផ្លូវ​២៧១​ ជាប់​ខាង​ត្បូង​មន្ទីរ​ពេទ្យ​ព្រះ​កុ​សុមៈ​ (ពេទ្យ​លោក​សង្ឃ)​​ នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

 

     លោក ​ស្រី ​ស៊ូ ​សូភី ​អនុ​ប្រធាន​នាយក​ដ្ឋាន​ផែន​ការ​ ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃនៃ​អាជ្ញាធរ​អេដស៍​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​អំពី​គោល​បំណង​នៃ​កម្មវិ​ធីផ្សព្វ​ ផ្សាយ​នេះ​ថា ​អាជ្ញាធរ​ ចង់​បញ្ជ្រាប​ការ​យល់​ដឹង​អំពីការ​ឆ្លង​ ​និង​ការ​រីក​រាល​របស់​ជម្ងឺ​អេដស៍​ ដល់​ប្រជា​ជន​កម្ពុជា​ ជា​ពិសេសដល់​ក្រុម​យុវ​ជន​ សិស្ស​ និស្សិត​ ​នៅក្នុង​ ឱកាស​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រ​ឡាញ់ ​(ថ្ងៃ​បុណ្យ​សង្សា)​ ក្នុង​បំណង​បញ្ចៀស​ការ​ឆ្លង​នៃ​ជម្ងឺ​នេះ ​។

     កម្ម​វិធី​ផ្សព្វ​ ផ្សាយ​នេះ ត្រូវ​បាន​គេមើល​ឃើញ​ថា ​មានការ​​ទាក់​​ទាញ​​ចំណាប់​​អារម្មណ៍​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ យុវ​ជន​ សិស្ស ​និស្សិត​ ដែល​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូ​វ​ តាម​រយៈ​សម្លេង​ឃោស​នា​តាម​ឧបករណ៍​បំពង​សម្លេង​ ការ​ពាក់​អាវ​យឺត​ដែល​សរសេរ​ពាក្យ​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍​ ការ​ដាក់​បង្ហាញ​ស្រោម​អនាម័យ​ ផ្លិត​ និង​ក្រដាស​​ពណ៌ខៀវ ​ដែល​មាន​សរសេរ​អក្សរ​ពន្យល់​ពី​ការ​បង្ការ​ និង​ទប់​ស្កាត់​ការ​​រាល​​នៃ​ជម្ងឺ​អេដស៍​ ។​

     នៅ ​ខាង​មុខទី​ស្នាក់​ការ​អាជ្ញា​ធរ​ ប៉ែក​ខាង​លើ ​គេសង្កេ​តឃើ​ញ ​មាន​បដា​បី​ផ្ទាំង​ ​ដែល​ចង​លាត​សន្ធឺង​តាម​បណ្តោយ​ផ្លូវ​២៧១​ និង​ផ្លូវ​អម​សង្វាង​អាជ្ញា​ធរ​ ដែល​មាន​ ខ្លឹម​សារ​ស្តីពីការ​ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​អេដស័​ និង​ការ​អនុវត្តន៍​អោយបាន​សម្រេច​នូវ​គោលដៅ​ ០ ​បី ​ដែល​ដាក់ចេញ​​ដោយ​​រាជ​​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​ ដែល​ថា៖ ​គ្មាន​ការឆ្លង​ គ្មាន​ការ​រើស​អើង​ និង​គ្មាន​ការ​ស្លាប់​ ដោយ​សារ​អេដស៍​ ចាប់​ពីឆ្នាំ២០​២០​​ទៅ​ ។​​

     ក្រៅ ​ពីការ​ធ្វើ​អត្ថា​ធិប្បាយ​តាម​ប្រព័ន្ធ​ឧឃោសន​ស័ព្ទ​ ដោយ​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ទៅកាន់អ្នក​ធ្វើ​ដំណើរ​តាមដង​ផ្លូវ,​ សម្លេង​តន្ត្រី​ញាក់​កន្ត្រាក់​អារម្មណ៍​បែប​យុវវ័យ​ បាន​លាន់​លឺ កង​រំពង​ គួរ​អោយ​ចង់​ស្តាប់​ ។ ​ព្រម​ជាមួយ​គ្នា​នេះ ​ក្រុម​យុវតីដ៏​ស្រស់​ស្អាត​ ស្ថិត​ក្នងុ​ឯក​សណ្ឋាន​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ បាន​នាំ​គ្នា​ចែក​ព័ត៌​មាន​ស្តី​អំពី​ការ​ប្រឆាំង​នឹង​ជម្ងឺ​ នេះទៅកាន់អ្នកធ្វើដំណើរឆ្លងកាត់​ ​ហើយបាន​ណែនាំ​អោយ​អ្នកទាំងនោះ​ចូល​សាក​ សួរ​សំណួរ​ទៅ​កាន់​អ្នក​គ្រប់​គ្រង​កម្ម​វិធី អំពី​ជម្ងឺ​អេដស៍ ​​ដែល​ពួក​គេ​ម្នាក់​ៗ​នឹង​ទទូលបាន​នូវ​អាវ​យឺត​ ស្រោម​អនា​ម័យ​ និង​រង្វាន់​ផ្សេងៗ​ទៀត​ ។

      លោក​ ​ញ៉ែម​ ​ចន្ថា ​វ័យ៧៥​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ ​គឺជា​មនុស្សម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់​ដែល​មានចំណាប់អារម្មណ៍ ​​ចូល​​មក​​សួរ​​សំណួរ​អំពី​ជម្ងឺ​អេដស៍​​ ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​លោក​បាន​ឃើញ​វិធី​ផ្សព្វ​ផ្សាយ​ របស់​អាជ្ញា​ធរ​ នៅ​ចំ​ពេល​ដែល​ថ្ងៃ​បុណ្យ​សង្សារ​ចូល​ មក​ដល់ ។​ លោក​បាន​ប្រសាសន៍​ទៀតថា​ លោកនឹង​ប្រាប់​រឿង​នេះ ​ទៅ​កូន​ប្រុស​ ​កូន​ស្រីរ​បស់លោក​ ដែល​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ភាព​ជា​យុវ​វ័យ​ ។​ លោក ​ញ៉ែម ចន្ថា មកពីស្រុកកៀន​ស្វាយ ខេត្ត​កណ្តាល​ ។​

     «ខ្ញុំ​ចង់​អោយ​កូន​ចៅខ្ញុំ​យល់​អំពី​រឿងអេដស៍​នេះ​អោយ​ ច្បាស់​ ព្រោះ​សម័យ​ឥឡូវ​ ក្មេងៗ​មាន​សិទ្ធិ​សេរីភាព​ច្រើន​ ហេតុ​នេះ ​ពួក​គេត្រូវ​តែ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​ នៃ​ជម្ងឺ​អេដស៍​ ហើយ​ត្រូវ​ចេះគេច​អោយ​ផុត​ពី​ការ​ឆ្លង​មេរោគអេដស៍»​ នេះ​ជាប្រសាសន៍​របស់​លោក​ញ៉ែម ​ចន្ថា ​ដោយ​ដៃ​ទាំង​គូរបស់​លោក​លើក​បង្ហាញ​អាវ​យឺត​ និង​ស្រោម​អនាម័យ​ ។

     គួរ ​រំលឹក​ថា ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ តែង​តែ​រៀបចំ​កម្ម​វិធីផ្សព្វ​ផ្សាយ​ការ​យល់ដឹង​អំពី​ជម្ងឺ​អេដស៍​ជា​រឿយៗ​ នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​ ​និង​គ្រប់​ពិធី​បុណ្យធំ​ៗ​ ដូច​ជា​ពិធី​បុណ្យ​អុំ​ទូក​ ជាដើម​ ។​

     យោង​តាម​តួលេខ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​ អេដស៍​ បាន​អោយ​ដឹង​ថា ​អត្រា​ឆ្លង​នៃ​ជម្ងឺ​នេះ ​ក្នង​ចំណោម​ពល​រដ្ឋ​កម្ពុជា​ នៅ​ចន្លោះ​អា​យុ១​៥ ​ដល់​៤៩​ឆ្នាំ ​បាន​​ធ្លាក់​ចុះមក​នៅ​ត្រឹម​ ០,៧% ​នៅឆ្នាំ​២០១៣​ ពី០.៨%​ នៅ​ឆ្នាំ២០១១​ និង​ពី២% នៅ​ឆ្នាំ​២០០៨​ ៕