ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

តួអង្គសំខាន់ៗក្នុងវិស័យអេដស៍នៅប្រទេសកម្ពុជាជួបជុំគ្នា មុនការចេញធ្វើវិបស្សនា

ក្រុម​អ្នក​ធ្វើ​ការ​លើវិស័យ​អេដស៍​នៅ​ប្រទេស​កម្ពុជា​ បា​ន​ជួប​ប្រជុំ​គ្នា​ ​ដើម្បី​ចែក​រំលែក​នូវបទ​ពិសោធន៍​ និង​ផែន​ការ​ការ​ងារ​ឆ្នាំ​២០១៤​ នៅ​ទី​ស្នាក់​កា​​​រ​កណ្តាល​ នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ (NAA) កាល​ពី​ថ្ងៃ​ទី​១៧ ​ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

ការ​ជួប​ជុំគ្នា​នេះ ​បាន​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​របស់​ឯក​ឧត្ត​​ម​ទេសរដ្ឋ​មន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ NAA ​ហើយ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ និង​ផែន​ការ​ងារ​ឆ្នាំ២០១៤​នេះ ​បាន​ត្រូវ​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​ការ​ចេញ​ដំណើរ​ទៅកាន់​ក្រុង​ព្រះ​សីហនុ​ ដោយ​ក្រុម​មន្ត្រី​ថ្នា​ក់​ដឹក​នាំ និងបុគ្គលិក​របស់​ អាជ្ញាធរ​អេដស៍​ ។

ជាកិច្ច​ចាប់​ផ្តើម​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង​ មូលី ​បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះវត្ត​មាន​របស់​តំណាង​ដៃ​គូអ​ភិវឌ្ឍន៍​លើវិស័យអេដស៍​ ដែល​ក្នុង​នោះ​រួម​មាន​ UNAIDS, ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC), ​អង្គការ​ NCHADS, ​អង្គការ​ KHANA និង​អ្នក​ចូល​រួម​នៅក្នុង​ពិធី​ជួប​ប្រជុំគ្នា​នេះ​ ។​

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ បាន​គូសបញ្ជាក់​អំពី​គោល​បំណង​នៃ​ការ​ជួប​ប្រជុំ​គ្នា ​និង​ការ​ធ្វើ​វិបស្សនានេះ​ ថា​នឹង​នាំមក​នូវ​សាមគ្គីភាព​ និង​ឯក​ភាពគ្នា​ ក្នុង​​ចំណោម​អ្នក​ធ្វើការ​លើវិស័យ​អេដស៍នៅ​ប្រទេស​កម្ពជា​ និង​ការ​ទទួល​បាននូវ​ចំណេះដឹង​ថ្មី​ៗដែ​លឆ្លើយ​តប​ទៅនឹង​បំរែបំរួល​នៃការ​ចម្លង​មេរោគ​អេដស៍ ។​

បន្ទាប់​​ពីប្រ​សាសន៍​ស្វាគម​ន៍របស់​​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ​ប្រធាន​អាជ្ញា​ធរបាន​បញ្ចប់​ ​បទ​​​បង្ហាញ​ចំនួន​បួន​ បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​តំណាង​ដៃ​គូ​អភិ​វឌ្ឍន៍​សំខាន់ៗ​ ដែល​ក្នុង​នោះ​រួមមាន​ បទ​បង្ហាញ​ដែល​ធ្វើ​ឡើងដោយ​លោក​ស្រី ​វ៉ានឺ​ដា ​មក​ពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC), ​បទ​បង្ហាញ​របស់​លោក​ស្រី​ ម៉ារី​ អូឌីល ​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ការ​ងារអេដស៍ ​(UNAIDS) ​នៅ​ប្រទេស​កម្ពុជា, បទ​បង្ហាញ​របស់​លោក​វេជ្ជ​បណ្ឌិត​ លី​ ពេញ​ស្រ៊ុន​ មក​ពី អង្គការ​ NCHADS, និង​បទ​បង្ហាញ​របស់​លោក​ជួប ​សុខ​ចំរើន​ មក​ពី​អង្គការ​ KHANA ។​

ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ​ប្រធាន​អាជ្ញា​ធរជា​តិប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ​អៀង ​មូលី ​រំពឹ​ង​ថា ​បទ​បង្ហាញ​របស់​តំណាង​ដៃ​គូអភិ​វឌ្ឍន៍​ទាំង​៤ ​នឹង​នាំមក​នូ​វ​ប្រ​​យោជន៍​​ដល់​ក្រុម​អ្នក​ធ្វើវិបស្សនា​នៃអាជ្ញាធរ​ជាតិ ​ដើម្បី​អោយស្ថាប័ន​រដ្ឋ​មួយ​នេះ ​អាច​ច្បិច​យក​ចំណុចសំខាន់ៗ​ ទៅធ្វើ​ការ​ពិភាក្សា​គ្នា​ ក្នុង​គោលបំណង​​រៀប​ចំ​គម្រោង​ផែន​ការ​ការងារ​របស់ខ្លួន សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត​ ។​

ការ​ជួប​ប្រជុំ​គ្នា​នោះ ​បាន​ត្រូវ​ចូល​រួម​ដោយ​ឯក​ឧត្ត​ម លោក​ជំទាវ​ លោក​ លោក​ស្រី ​នាង​កញ្ញា ​ថ្នាក់​ដឹក​នាំ ​និង​មន្រ្តី​សំខាន់​ៗ ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ៕ ​