ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំប្រចាំត្រីមាសស្តីពីការពង្រឹងបណ្តាញការងារអ្នកអប់រំតាមមូលដ្ឋាន ដើម្បីជម្រុញក្រុមស្រីស្រស់ទៅទទួលសេវាសុខភាព

​     នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៤ នៅ​សណ្ឋា​រ​គារ អង្គរផារ៉ាដាយ ខេត្តសៀមរាប មាន​​រៀប​​ចំ​​​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ត្រី​មាស ស្តី​ពី​ការ​ពង្រឹង​បណ្តាញ​ការ​ងារ​អ្នក​អប់​រំ​មូល​ដ្ឋាន ដើម្បី​ជម្រុញ​ក្រុម​​​ស្រី​ស្រស់​ទៅ​ទ​ទួល​សេ​វា​សុខ​ភាព ក្រោម​ការ​ចូល​រួម​ពី​ក្រុម​កា​រ​ងារ​បច្ចេក​ទេស​ថ្នាក់​ជាតិ​​បុ​រស​​ស្រ​ឡាញ់​​​បុរស​ និង​ស្រី​ស្រស់ អា​ជ្ញា​ធរ​មូល​ដ្ឋាន ប៉ូលីស អង្គ​ការ​ធ្វើ​​កា​រងា​រផ្នែក​កម្ម​វិ​ធី​អេដស៍ ​បុគ្គលិក​ធ្វើ​ការ​ងា​រនៅ​មូលដ្ឋាន និង​ក្រុម​ស្រី​ស្រស់​មក​ពី​ស​ហ​គមន៍​ដែល​ងាយ​រង​គ្រោះ​ផ្ទាល់​ដោយ​​សា​រមេ​រោគ​អេដស៍ និងជំងឺអេដស៍។ កិច្ចប្រជុំនេះ មាន​គោល​បំ​ណង​សំ​ខាន់​ ដើ​ម្បី​ជម្រុញ​ការ​ទៅ​​ទ​ទួល​​សេ​វា​សុខ​ភាព​មាន​ដូច​ជា​សេ​វា​កា​ម​រោគ សេ​វា​ពិ​និត្យ​ឈាម​រក​មេ​រោគ​អេដស៍ និង​សេ​វា​​ចាំ​បាច់​ផ្សេងៗ​​ទៀត​។ កិច្ចប្រជុំ ក៏​ដើម្បី​ឱ្យ​មាន​ការ​ចូល​រួម គាំទ្រ និង​កិច្ច​ស​ហ​ការ​ណ៍​ពី​អា​ជ្ញា​​ធរ​មូល​​ដ្ឋាន​ និង​ប៉ូ​លីស​ផង​ដែរ។

     ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម វេជ្ជ. តែង គន្ធី អគ្គ​លេ​ខា​ធិ​ការ នៃ​អា​ជ្ញា​ធរ​ជាតិ​​ប្រ​យុទ្ធនឹងជំងឺអេដស៍ និង​​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ថ្នា​ក់​ជា​តិ​បុ​រស​ស្រ​ឡាញ់​បុរស និង​​ស្រី​​ស្រស់​ បាន​គូស​បញ្ជា​ក់ថា​ បញ្ហា​មេ​រោគ​អេដស៍ និង​ជំ​ងឺ​អេដស៍​នូវ​តែ​ជាប​ញ្ហាដ៏​រសើប នៅ​ក្នុង​ប្រ​ទេស​​កម្ពុជា​នៅឡើយ ដោយជំងឺអេដស៍នៅតែសម្លាប់ប្រជាជនក្នុងប្រទេសកម្ពុជា យ៉ាង​ស្ងៀម​ស្ងាត់។ ការ​ប្រ​ឈម​ភាគ​ច្រើន​កើត​មាន​ចំ​ពោះ​ក្រុម​បុ​រស​ស្រ​ឡាញ់​បុរស ក្រុម​ស្រី​ស្រស់ ក្រុម​ស្ត្រី​បម្រើ​​ការ​ងារ​កន្លែង​កម្សាន្ត​សប្បាយ និង​ក្រុម​អ្នក​ប្រើ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ឯក​ឧត្តម បាន​បន្ថែម​​ទៀត​ថា មានចំណុច ៣សំខាន់ៗ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ប្រ​ជុំ​នេះ ទី១ បញ្ហា​ក្រុម​​ស្រី​ស្រស់​យើងត្រូវតែយកចិត្តទុកដាក់ ព្រោះក្រុមនេះ ពិតជាងាយរងគ្រោះដោយ​សារ​ជំ​ងឺ​អេដស៍ ​និង​មេ​រោគ​អេដស៍។ ទី២ ការ​រើស​អើង ដែល​ជា​បញ្ហា​​ដ៏​ចម្បង​សម្រាប់​ក្រុម​ស្រី​ស្រស់​ក្នុង​ការ​ទៅ​​ទ​ទួល​សេ​វា​ និងទី៣ ត្រូវអប់រំ និង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ដល់​ក្រុម​ស្រី​ស្រស់​ស្តី​ពី​វិ​ធាន​​ការណ៍​ និង​កា​រពារ​ខ្លួន​ពី​មេ​រោគ​អេដស៍ និង​ជំ​ងឺ​អេដស៍។

     ឯកឧត្តម បាន​បន្ត​ថា​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ន​យោ​បាយ​ថ្មី​ក្នុង​ការ​​ទប់​ស្កាត់កា​ររីក​រាល​ដាល​មេ​រោគ​អេដស៍​នៅ​កម្ពុជា ។ គោល​ការណ៍​ថ្មី​នេះ មាន ៧​ចំ​ណុច​សំ​ខាន់​​រួម​មាន​៖

១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការណ៍ជាមួយបណ្តាក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិល ដើម្បីជំរុញ និង លើកទឹកចិត្ត ឱ្យមាន​ការប្រើ​ប្រាស់ស្រោមអនាម័យ ១០០%  ដើម្បីសុវត្ថិភាពក្នុងការរួមភេទ ឱ្យរួចចាកឆ្ងាយពី​មេរោគ​អេដស៍ និង ជំងឺអេដស៍ ។

២. បញ្វូលការប្រយុទ្ធនឹងជំងឺអេដស៍ និង សុខភាពមាតា ជាចំណុចបន្ថែម នៃគោលនយោ​បាយភូមិ ឃុំ មានសុវត្ថិភាព ។

៣. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ក្រសួងសុខាភិបាល​  និង ស្ថា​ប័​ន​ពាក់​​ព័ន្ធ  រូមទាំងដៃគូ​អភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិល ត្រូវសហការគ្នារៀបចំផែនទីបញ្ជាក់ពីភូមិសាស្រ្ត ចំនូនអ្នក​រស់នៅជាមួយមេរោគ​​អេដស៍ និង ក្រុមងាយរងគ្រោះ ដែលរួមមាននារីបម្រើសេវាកំសាន្ត បុរសស្រឡាញ់បុរស កុមារកំព្រា ដែលឪពុកម្តាយស្លាប់ ដោយសារជំងឺអេដស៍  ជនចំណាកស្រុក ដែលរស់នៅជាមួយ​មេរោគ   អេដស៍ ចំនូន និង ទីកន្លែង មន្ទីរផ្តល់សេវាព្យាបាលជំងឺអេដស៍ ។

៤.  អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវចាត់វិធានការណ៍ ធ្វើឱ្យគណៈកម្មាធិការប្រយុទ្ធ​នឹង​ជំងឺ អេដស៍ប្រចាំរាជធានី-ខេត្ត  ក្រុង ស្រុក ឃុំ សង្កាត់ មានសកម្មភាពឡើងវិញ ។ គណៈកម្មា ​ធិការអេដស៍ខេត្តនីមួយៗ  ត្រូវពង្រឹងលក្ខណៈជាដៃគូ  ជាមួយអង្គការសង្គមស៊ីវិល ដែលកំពុង​ដំណើការ ​នៅក្នុង​ខេត្តរបស់​ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

៥. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  អាជ្ញាធរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ  ក្រសួង​សុខាភិបាល និង បណ្តាក្រសួងពាក់ព័ន្ធ ត្រូវសហការណ៍គ្នា ដើម្បីអនុញ្ញាត​ឱ្យជន​ងាយរងគ្រោះ ​ដោយ​ជំងឺ        អេដស៍  ដែលជាអាទិ៍ ៖ នារីបម្រើសេវាកំសាន្ត បុរសស្រឡាញ់បុរស អ្នកញៀន​គ្រឿងញៀនប្រើម្ជុល អាចទទួលបានសេវាព្យាបាលជំងឺអេដស៍ បានយ៉ាងទូលំទូលាយ។

៦. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ត្រូវសហការណ៍ជាមួយក្រសួងអប់រំ យុវជន និង កីឡា  អង្គការយុវជន ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនការអប់រំដល់យុវជន យុវនារី ឱ្យយល់​ដឹង​ពីគ្រោះថ្នាក់នៃ​ជំងឺអេដស៍ និង វិធីបង្ការ ការពារឱ្យបានទូលំទូលាយ ។

៧. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានតួនាទីដឹកនាំ សម្របសម្រួល និង តាមដានការ​អនុវត្ត​ការងារ​ឆ្លើយតបនឹងមេរោគអេដស៍ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ស្របតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈគណៈកម្មាធិការ​និតិសម្បទា និង អភិវឌ្ឍន៍​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ក្នុងកិច្ចប្រជុំនេះ បានបង្ហាញពីរបាយការណ៍សកម្មភាពសម្រាប់ក្រុមស្រីស្រស់ របាយការ​សិក្សា​ស្រាវជ្រាវស្តីពីស្ថានភាព បុរសស្រឡាញ់បុរស និងស្រីស្រស់ និងផែនការយុទ្ធសាស្រ្តរបស់​ក្រុមការងារបច្ចេកទេសសម្រាប់ឆ្នាំ ២០១៤។  ជាលទ្ធផល អ្នកចូលរួមទាំងអស់ ជាពិសេសអាជ្ញាធរ​មូលដ្ឋាន និងប៉ូលីស ពង្រឹកិច្ចសហការណ៍ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។