ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង ប្រឆាំងជម្ងឺអេដស៍Philippe Meunier

នារសៀលថ្ងៃទី១២ មីនា ២០១៤ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូបារាំងដែលដឹកនាំដោយឯកអគ្គរដ្ឋទូតបារាំង ទទួលបន្ទុកការងារប្រយុទ្ធនឹងជម្ងឺអេដស៍ Philippe Meunier។ ភាគីបារាំងរួម មានវេជ្ជបណ្ឌិត Christian Tosi ទីប្រឹក្សាសុខភាពប្រចាំតំបន់ លោក Thierry Fournier និងលោកស្រី Lara Bommers មន្រ្តីស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ចំណែកភាគីកម្ពុជាដែលចូល រួមមាន ឯ.ឧ. ទា ផលា អនុប្រធាន ឯ.ឧ. តែង គន្ធី អគ្គលេខាធិការ ឯ.ឧ. រស់ សីលវ៉ាត់ អគ្គលេខាធិការរង និងលោកស៊ន ពិសិដ្ឋ ជំនួយការឯកឧត្តមប្រធាន។
ជាកិច្ចចាប់ផ្តើម ឯ.ឧ.ប្រធាន បានស្វាគមន៍គណៈប្រតិភូបារាំង និងបានបង្ហាញជូនភាគីបារាំង ពីសមាសភាពសហការីខាងកម្ពុជា។ បន្ទាប់មកឯកឧត្តមប្រធានបានមានប្រសាសន៍រៀបរាប់អំពី ការងារប្រយុទ្ធនឹងជំងឺអេដស៍របស់អាជ្ញាធរ ចាប់តាំងពីឯ.ឧ.មកទទួលតំណែងជាប្រធានក្នុងខែ តុលា ឆ្នាំ២០១៣ ដែលក្នុងនោះមាន ៖ ការបញ្ចូលរដ្ឋមន្រ្តីក្រសួងសុខាភិបាលជាអនុប្រធានទី១នៃ អាជ្ញាធរ ដើម្បីធ្វើឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ឯ.ឧ. ទេសរដ្ឋមន្រ្តីប្រធានបានបន្តថា ការប្រយុទ្ធនឹងជំងឺអេដស៍មិនមែនជាកិច្ចការផ្នែកសុខាភិបាលតែ មួយទេ តែជាការឆ្លើយតបក្នុងលក្ខណៈពហុវិស័យ រួមទាំងជាការងារសង្គមកិច្ចផងដែរ។
ឯ.ឧ.ទេសរដ្ឋមន្រ្តីប្រធានក៏បានបង្ហាញគោលនយោបាយរបស់រាជរដ្ឋាភិបាល៧ចំណុច ប្រឆាំងនឹង ជំងឺអេដស៍ជូនភាគីបារាំងជ្រាប។
ដោយទទួលបានការអនុញ្ញាតពី ឯ.ឧ. ប្រធាន ឯ.ឧ. ទា ផលា បានបង្ហាញជូនភ្ញៀវអំពីយុទ្ធសាស្រ្ត ជាតិថ្មី៥ចំណុចប្រឆាំងនឹងជំងឺអេដស៍។
ជាការឆ្លើយតបគណៈប្រតិភូបារាំងបានសម្តែងអំណរគុណចំពោះភាគីកម្ពុជា និងបានស្នើសុំឱ្យមាន សហប្រតិបត្តិការទូលំទូលាយរវាងបារាំង និងកម្ពុជា។ ឯកអគ្គរដ្ឋទូតបានបន្តថា បារាំងនិងកម្ពុជា អាចធ្វើសហប្រតិបត្តិការជាលក្ខណៈដៃគូ តាមរយៈយន្តការតំបន់ ឬអន្តរជាតិផងដែរ។
.jpg)
.jpg)