កាលពីព្រឹកថ្ងៃទី១៩ មិនា ២០១៤ នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៥ ដឹកនាំដោយឯ.ឧ. វេជ្ជ ហោ ប៊ុន ឡេង អគ្គលេខាធិការរង ដើម្បីពិភាក្សាទៅលើការពិនិត្យឡើងវិញនូវតួនាទី និង ការទទួលខុសត្រូវរបស់ក្រុមការងារ រួមជាមួយនឹងការពិភាក្សាទៅលើការងារចូលរួមរៀបចំរបាយការណ៍វឌ្ឍនៈភាព និង សមិទ្ធិផលជូនទៅអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១២-២០១៣។