នាព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៤ នៅសាលាខេត្តឧត្តរមានជ័យ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
សមាសភាពចូលរួមនៅក្នុងកិច្ចប្រជុំនេះ មានសមាជិកគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ស្រុក និង ឃុំ សរុបចំនួន ៧៨ នាក់ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតពីស្ថានភាពមេរោគអេដស៍ និង ជំងឺអេដស៍ នៅក្នុងខេត្ត និង ការផ្សព្វផ្សាយពីគោលនយោបាយ ៧ចំណុច ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របស់រាជរដ្ឋាភិបាល ជូនដល់សមាជិកចូលរួម ឲ្យបានយល់ ។
បន្ទាប់មក ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទៅចុះសួរសុខទុក្ខបងប្អូនកងទ័ព ដែលឈរជើងនៅលើប្រាសាទព្រះវិហារ ចំនួន ១០០ នាក់ ដោយនាំទៅជាមួយនូវសំភារៈ មានអាវយឺត ស្រោមអនាម័យ និង ថវិកាមួយចំនួន ដើម្បីចែកជូនបងប្អូនកងទ័ពនៅលើប្រាសាទព្រះវិហារ ។
.jpg)
.jpg)