នាព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៤ នៅសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
សមាសភាពចូលរួមនៅក្នុងកិច្ចប្រជុំនេះ មានសមាជិកគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ស្រុក និង ឃុំ សរុបចំនួន ៩៨ នាក់ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតពីស្ថានភាពមេរោគអេដស៍ និង ជំងឺអេដស៍ នៅក្នុងខេត្ត និង ការផ្សព្វផ្សាយពីគោលនយោបាយ ៧ចំណុច ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របស់រាជរដ្ឋាភិបាល ជូនដល់សមាជិកចូលរួមឲ្យបានយល់ ។
![]() |
![]() |