ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការប្រតិបត្តិរបស់ CCC

នារសៀលថ្ងៃទី២១ មីនា ២០១៤ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CCC ប្រចាំប្រទេសកម្ពុជាលើកទី២៨ ។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ លោក DanielP. Dimick អនុប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ប្រចាំប្រទេសកម្ពុជា (CCC) លោកស្រីតំណាងអង្គការសុខភាពពិភព លោក (ជំនួស Dr. Pieter van Maaren អនុប្រធានCCC) លោកស្រី Marie-Odile Emont និងលោកស្រី Inga Oleksy សមាជិកCCC និងលោកវេជ្ជបណ្ឌិត ជីវ ប៊ុនធី លេខាធិការCCCព្រមទាំងអ្នកតំណាង ក្រុមអ្នកទទួល ជំនួយពីមូលនិធិសាកល។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
១. លិខិតផ្តល់ធនធានពីមូលនិធិសាកលដល់កម្ពុជា ជំហានបន្ទាប់សម្រាប់CCC/អ្នកទទួល
ជំនួយផ្ទាល់
២. ឯកសារហិរញ្ញវត្ថុលេខាធិការដ្ឋាន CCC
៣. អ្នកទទួលមូលនិធិ CCCថ្មី/អ្នកគ្រប់គ្រងមូលនិធិ
៤. កិច្ចការផ្សេងៗ ។