ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ថាប័នពាក់ព័ន្ធ នៃក្រុមប្រឹក្សាគោលនយោបាយស្តីពីការផ្ទៀងផ្ទាត់របាយការណ៍វឌ្ឍនភាពជាសកល នៃការឆ្លើយតបជាពហុវិស័យទៅនឹងការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍ នៅប្រទេសកម្ពុជា ឆ្នាំ២០១៤

នា​ព្រឹក​ថ្ងៃ​ទី​២៤ ​មីនា ​២០១៤ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឯ.ឧ​.ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​អញ្ជើញ​ជា​អធិ​បតី​ក្នុង​ កិច្ច​ប្រជុំ ​ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​ក្រុម​ប្រឹក្សា​គោល​នយោ​បាយ​ស្តី​ពី​ការ​ផ្ទៀង​ផ្ទាត់​របាយ​ការណ៍​វឌ្ឍន​ភាព​ ជា​សកល​នៃ​ការ​ឆ្លើយ​តប​ជា​ពហុ​វិស័យ​ទៅ​នឹង​ការ​រាល​ដាល​មេ​រោគ​អេដស៍ ​និង​ ជំងឺ​អេដស៍​នៅ​ ប្រទេស​កម្ពុជា​ ឆ្នាំ​២០១៤​។

ឯ.ឧ​. ​ប្រធាន​បាន​មាន​ប្រសាសន៍​ថា ​ចាប់​តំាង​ពី​ឆ្នាំ​២០០០​មក​ ពិភព​លោក​បាន​ផ្តើម​កំណត់ ​គោល​ដៅ​សហ​ស្សវត្សរ៍​ ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​បាន​ផ្ញើ​ជូន​អង្គការ​សហ​ប្រជា​ជាតិ​នូវ​ របាយ​ការណ៍​វឌ្ឍន​ភាព​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាល​ដាល​មេ​រោគ​អេដស៍​/​ជំងឺ​អេដស៍ ​ដូច​គ្នា​នេះ ​នៅ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​ ដែល​មក​ទល់​ពេល​នេះ ​មាន​ចំនួ​ន​ប្រាំ​លើក​រួច​មក​ហើយ ​។​ របាយ​ការណ៍​ចុង​ ក្រោយ​គឺ​បាន​ផ្ញើ​ទៅ​កាល​ខែ​មីនា ​ឆ្នាំ​២០១២​ ។
 
ឯ.ឧ​.​ ប្រធាន​បាន​បន្ត​ថា​នាយក​ដ្ឋាន​តាម​ដាន​ និង​ វាយ​តម្លៃ ​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ ​អេដស៍​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍន​ភាព​ នៃ​គោល​ដៅ​ទាំង​ដប់​លើ​សូច​នាករ​ទាំង​៣២ ​​ដែល​ប្រទេស​ កម្ពុជា​យើង​បាន​ប្តេជ្ញា​ចិត្ត​ទទួល​យក​ គោល​ដៅ​បី​សូន្យ​ ពី​អង្គការ​សហ​ប្រជា​ជាតិ​មក​​អនុវត្ត​តាំង​ពី ​ឆ្នាំ​២០១១​ មក​ម្ល៉េះ ​។ ​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​បី​សូន្យ​​ដែល​គ្មាន​ការ​ឆ្លង​ថ្មី​ គ្មាន​ការ​រើស ​អើង​ និង​ គ្មាន​ការ​ស្លាប់ ​ក្រុម​ការងារ​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ ​៥​ក្រុម​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​យក ​គោល​នយោបាយ​ទាំង​ ៧​ចំណុច​របស់​រាជ​រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​​ព្រះ​រាជា​​ណា​​ចក្រ​កម្ពុជា​ ធ្វើ​ជា ​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​កម្ម​វិធី​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ ​និង​ ជំងឺ​អេដស៍​តាម​ក្រុម​គោល​ដៅ ​និង ​តាម​ដែន​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ។​
 
ឯ.ឧ​.​ទេស​រដ្ឋ​មន្រ្តី​បាន​ផ្តល់​ជា​អនុ​សាសន៍​ឱ្យ​អង្គ​ប្រជុំ​ត្រួត​ពិនិត្យ​ព័ត៌​មាន​ និង​ ទិន្ន​ន័យ​ដែល ​ពាក់​ព័ន្ធ​ ហើយ​ធ្វើ​ការ​វិភាគ​វាយ​តម្លៃ ​និង​ទាញ​ការ​សន្និ​ដ្ឋាន​ដោយ​មាន​ការ​ថ្លឹង​ថ្លែង​ និង​ប្រកប​ដោយ​ សុភ​វិនិច្ឆ័យ​​ ពី​ព្រោះ​​ថា​ ការ​ឯក​ភាព​គ្នា​ជា​សម្លេង​ជាតិ​តែ​មួយ​គឺ​ជា​ចំណុច​ខ្លាំង​​ដែល​គ្មាន​អ្វី​អាច​ ប្រៀប​ស្មើ​បាន ​។