ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់របាយការណ៍វឌ្ឍនភាពសកល នៃការឆ្លើយតបជាពហុវិស័យទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ជូនអង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់របាយការណ៍វឌ្ឍនភាពសកលឆ្លើយតបជាពហុវិស័យទៅនឹង ការរាលដាលមេរោគអេដស៍ជំងឺអេដស៍ឆ្នាំ២០១៤ របស់កម្ពុជាដើម្បីផ្ញើជូនអង្គការសហប្រជាជាតិក្រោម អធិបតីភាពឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
សិក្ខាសាលាមានគោលបំណងឱ្យស្ថាប័នពាក់ព័ន្ធ អង្គការជាដៃគូអភិវឌ្ឍន៍ដែលរួមចំណែកនៅក្នុង ការងារប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ ពិភាក្សាផ្លាស់ប្តូរយោបល់លើភាពជឿនលឿននៃការប្រយុទ្ធ ប្រឆាំងលើឆ្លងការរាលដាលមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា និង អនុម័តលើខ្លឹមសាររបាយការណ៍ វឌ្ឍនភាពឆ្នាំ២០១៤ ។
ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានបានមានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នឹង បង្កើតក្រុមការងារយុទ្ធសាស្រ្តជាតិ៥ក្រុម ដើម្បីអនុវត្តគោលនយោបាយ ៧ចំណុចរបស់រាជរដ្ឋាភិបាល កម្ពុជាដែលនៅក្នុងនោះរួមមាន ៖ ក្រុមទី១ ទទួលបន្ទុកលើការងារបង្ការ ការព្យាបាល និង ការថែទាំបន្ត ក្រុមទី២ ទទួលបន្ទុកការងារបង្កបរិយាកាសគាំទ្រ សិទ្ធិមនុស្ស និង គោលនយោបាយ ក្រុមទី៣ ទទួលបន្ទុកការកាត់បន្ថយផលប៉ះពាល់នៃមេរោគអេដស៍ ក្រុមទី៤ ទទួល បន្ទុកការងារ មគ្គុទ្ទេសក៍ភាព ទំនាក់ទំនង និងវិស័យអភិវឌ្ឍនានា (development synergy ) និង ក្រុមទី៥ ទទួលបន្ទុកការតាមដាន និង វាយតម្លៃ។
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍ឱ្យអង្គប្រជុំពិគ្រោះយោបល់ និង ផ្តល់នូវធាតុចូល សំខាន់ៗ ដើម្បីរួមចំណែកបញ្ចៀសសោកនាដកម្មនៃជំងឺដ៏មហាប្រល័យដែលយ៉ាងហោចណាស់ក្នុង១ ថ្ងៃៗបានសម្លាប់ប្រជាជនកម្ពុជា៦នាក់ និង ធ្វើឱ្យ៣នាក់បន្តឆ្លងជំងឺ។
ឯកសារសម្រាប់ទាញយក