ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំការប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំប្រចាំខែថ្នាក់ដឹកនាំអាជ្ញាធរ ។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ ឯកឧត្តម និងលោកជំទាវជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាននានានៃអាជ្ញាធរ ព្រមទាំង អ្នកតំណាងរដ្មន្រ្តីក្រសួងសុខាភិបាលដែលជាអនុប្រធានទី១អាជ្ញាធរ។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖
១. របាយការណ៍វឌ្ឍនភាពប្រចាំខែរបស់អគ្គលេខាធិការដ្ឋាន
២. ការអនុវត្តកម្មវិធីមូលនិធិសាកល
៣. ការហ្វឹកហ្វឺនបុគ្គលិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៤. ការត្រៀមរៀបចំថវិកាកម្មវិធីពេញលេញទូទាំងវិស័យសុខាភិបាល អង្គភាពអាជ្ញាធរជាតិ
ប្រយុទ្ធនឹងជំងឺអេដស៍។
៥. សេចក្តីផ្សេងៗ ។
បន្ទាប់ពីបើកអង្គប្រជុំ ឯ.ឧ.ប្រធានបានអនុញ្ញាតឱ្យឯ.ឧ. តែង គន្ធី អគ្គលេខាធិការ មានប្រសាសន៍លើរបៀបវារៈទី១ ឯ.ឧ. ទា ផលា អនុប្រធានមានប្រសាសន៍លើរបៀបវារៈទី២ និងទី៣ លោក ឈឹម ឃិនដារ៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានយោបល់លើ របៀបវារៈទី៤។ ឯ.ឧ.ប្រធានបានសាកសួរនឹងសុំឱ្យមន្រ្តីជំនាញធ្វើការបំភ្លឺអំពីចំណុចអសកម្មមួយ ចំនួន នឹងលើកទឹកចិត្តឱ្យខិតខំពន្លឿនការងារឱ្យបានឆាប់រហ័ស ។ ទាក់ទងនឹងរបៀបវារៈទី៤ ឯ.ឧ.ទេសរដ្ឋមន្រ្តីបានស្នើសុំឱ្យអ្នកតំណាងរដ្ឋមន្រ្តីក្រសួងសុខាភិបាលមានយោបល់បំភ្លឺ។
នៅក្នុងរបៀបវារៈទី៥ ឯ.ឧ.ប្រធានបានសង្កត់ធ្ងន់លើការសិក្សាស្រាវជ្រាវ និង នីតិវិធី កំណត់អត្តសញ្ញាណអ្នកផ្ទុកមេរោគអេដស៍ ដូចខាងក្រោម ៖
- ការស្រាវជ្រាវអំពីករណីស្រ្តីផ្ទុកមេរោគអេដស៍ម្នាក់នៅខេត្តព្រះវិហារ ដើម្បីរកឱ្យឃើញថា តើនាងបានចម្លងមេរោគទៅមនុស្សប៉ុន្មាននាក់ និងល្បួងអ្នកដែលសង្ស័យថាឆ្លងមេរោគពី នាងឱ្យមកពិនិត្យឈាមគឺជាកិច្ចការដែលត្រូវយកចិត្តទុកដាក់។ យើងមិនដឹងថាមានមនុស្ស ប៉ុន្មាននាក់បានបន្តឆ្លងពីករណីខាងលើ។
- យើងគួរមាននីតិវិធីក្នុងការកំណត់អត្តសញ្ញាណអ្នកផ្ទុកមេរោគអេដស៍ ដូចជាតាមរយៈ ការត្រួតពិនិត្យក្រយ៉ៅដៃ ដើម្បីងាយស្រួលគ្រប់គ្រងអ្នកទាំងនោះ ។ ពីព្រោះតាមបទ ពិសោធន៍កន្លងមក អ្នកផ្ទុកមេរោគអេដស៍ច្រើនប្តូរឈ្មោះនៅពេលគាត់ផ្លាស់ប្តូរទីកន្លែងរស់ នៅ។
ក្រៅពីនោះឯ.ឧ.ប្រធានបានឱ្យអគ្គលេខាធិការដ្ឋាន និងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់លើ ការរៀបចំកម្មវិធីអបអរសាទរឆ្នាំថ្មី និងពិនិត្យមើលលទ្ធភាពដែលអាជ្ញាធរចូលរួមក្នុងសន្និសីទអន្តរ ជាតិស្តីពីអេដស៍លើកទី២០ នៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ក្នុងខែកក្កដា។
ឯ.ឧ. ប្រធានបានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយកដ្ឋានជំនាញដែលខិតខំ បំពេញការងារលើរបាយការណ៍វឌ្ឍនភាពជាសាកលស្តីពីការឆ្លើយតបទៅនឹងការរាលដាលមេរោគ អេដស៍ និងជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០១៤ ដើម្បីផ្ញើទៅអង្គការសហប្រជាជាតិ ក្នុងរយៈពេល២-៣សប្តាហ៍កន្លងមកនេះ។
អង្គប្រជុំបានបញ្ចប់នៅម៉ោង ១១៖០០ ព្រឹក ក្រោមបរិយាកាសស្និទ្ធស្នាល និងការទទួល ខុសត្រូវខ្ពស់។