ដំណឹងជ្រើសរើសបុគ្គលិក (អ្នកបើកបរ)

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈថវិកាជំនួយរបស់មូលនិធិសកលដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ (GFATM/SSF)
ដំណឹងជ្រើសរើសបុគ្គលិក
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានជ្រើសរើសជាអ្នកទទួលជំនួយបន្តដែលបានទទួលថវិកាពី អ្នកទទួលជំនួយផ្ទាល់/មជ្ឈមណ្ឌលជាតិប្រឆាំងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺសើស្បែក និង កាមរោគ ដែលជំនួសមូលនិធិសកលដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីនេះមាន ឈ្មោះថា សមិទ្ធផលបន្តស្តីពី សិទ្ធិទទួលបានជាសកលក្នុងការបង្ការជំងឺអេដស៍/កាមរោគ ការព្យាបាល និង សេវាថែទាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សូមប្រកាសដល់បេក្ខជន ដែលមាន សមត្ថភាពជំនាញ និង បទពិសោធន៍មកដាក់ពាក្យសុំធ្វើការក្នុងតួនាទីជា អ្នកបើកបរ (ចំនួន ០៤នាក់) ។
១. ភារកិច្ច និង ការទទួលខុសត្រូវ
ស្ថិតនៅក្រោមការគ្រប់គ្រង និង ដឹកនាំរបស់ប្រធាននាយកដ្ឋាន អ្នកបើកបរត្រូវបំពេញការងារ ដូចខាងក្រោម ៖
- បើករថយន្តជូនមន្ត្រី និង បុគ្គលិករបស់អាជ្ញាធរ ទៅបំពេញការងារតាមទីកន្លែងនានា នៅក្នុង រាជធានីភ្នំពេញ និង តាមបណ្តាខេត្ត ។
- ប្រមូល និង បញ្ជូនសំបុត្រ ឬឯកសារ នៅពេលត្រូវការ ។
- ទទួលខុសត្រូវក្នុងការរៀបចំថែទាំរថយន្តដែលបានប្រគល់ឱ្យគ្រប់គ្រង ជារៀងរាល់ថ្ងៃ ដូចជា ៖ ត្រួតពិនិត្យប្រេង ទឹក អាគុយ ប្រព័ន្ធហ្វ្រាំង កង់ ។ល។ មានសមត្ថភាពអាចជួសជុលបន្តិចបន្តួច និងចាត់ចែងឱ្យមានការជួសជុលផ្សេងៗទៀត ហើយនឹងធានាថារថយន្តមានអនាម័យស្អាត ។
- កត់ត្រានូវរាល់ការធ្វើដំណើរ លេខកុងទ័រធ្វើដំណើរប្រចាំថ្ងៃ ប្រេងឥន្ធនៈដែលបានប្រើប្រាស់ ការផ្លាស់ប្តូរប្រេងម៉ាស៊ីន បូមខ្លាញ់បាញ់ប្រេង ។ល។
- ក្នុងករណីមានគ្រោះថ្នាក់ ត្រូវអនុវត្តឱ្យបានតាមលំដាប់លំដោយនូវក្រឹតក្រម និង វិធានដែលបាន តម្រូវ។
- បំពេញការងារផ្សេងៗទៀតដែលប្រគល់ឱ្យដោយប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ។
២. គុណវុឌ្ឍិ
- មានសញ្ជាតិខ្មែរ
- មានចំណេះដឹង និងជំនាញកម្រិតមធ្យមសិក្សាទុតិយភូមិ
- មានប័ណ្ណបើកបរដែលមានសុពលភាព
- មានចំណេះដឹងបន្តិចបន្តួចផ្នែកជួសជុលរថយន្ត
- ស្គាល់ច្បាស់អំពីទីតាំងភូមិសាស្រ្តនៅក្នុងរាជធានីភ្នំពេញ
អ្នកដាក់ពាក្យដែលពុំបានដឹងពីលក្ខខណ្ឌយោងខាងលើនឹងមិនត្រូវបានជ្រើសរើសឡើយ ។ បេក្ខជនដែល មានចំណាប់អារម្មណ៍ត្រូវផ្ញើប្រវត្តិរូបសង្ខេប និង លិខិតបង្ហាញពីសមត្ថភាព និង ចំណង់ក្នុងការបំពេញ ការងារ មកកាន់ លោកស្រី មុត សីនាដា មន្ត្រីរដ្ឋបាល ឱ្យបានមុនថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ៥៖០០ល្ងាច តាមរយៈអាសយដ្ឋានខាងក្រោម៖
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អគារលេខ១៦ កែងផ្លូវលេខ ២៧១ និង ១៥០ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ ០២៣ ៨៨៥ ១២៩ / ០១២ ៨២៤ ០៤៧
មានតែបេក្ខជនដែលត្រូវបានជ្រើសរើសសម្រាំងតែប៉ុណ្ណោះដែលនឹងត្រូវទាក់ទងដើម្បីធ្វើការសម្ភាសន៍ ។