ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយ អ្នកតំណាងមូលនិធិសកល

នា​រសៀល​ថ្ងៃ​ទី​៤ ​មេសា ​២០១៤ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ ​អេដស៍ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​អញ្ជើញ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​តំណាង​មូល​និធិ​សកល​អំពី ​គំរូ​ថវិកា​ថ្មី​ដែល​ដាក់​បញ្ចូល​ព័ត៌​មាន​ថ្មី​ៗ ​សម្រាប់​កម្ពុជា ​។

សមាស​ភាព​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖​ លោក​ស្រី ​Nicole ​Delaney ​និង ​សហ​ការិ​នី​ពីរ​រូប​ដែល​ជា​អ្នក​តំណាង​មូល​និធិ​សកល​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ប្រចាំ​ប្រទេស ​កម្ពុជា​ (CCC) ​តំណាង​ក្រសួង​សុខា​ភិបាល ​តំណាង​អង្គការ​សុខ​ភាព​ពិភព​លោក ​តំណាង​ស្ថាន​ទូត​ អា​មេរិក​ បារាំង​ និង​អាល្លឺម៉ង់ ​ព្រម​ទាំង​អ្នក​តំណាង​ក្រុម​អ្នក​ទទួល​ជំនួយ​ពី​មូល​និធិ​សកល ​។
 
របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖​
១.​ គំរូ​ថវិកា​ថ្មី​ដែល​ដាក់​បញ្ចូល​ព័ត៌​មាន​ថ្មី​ៗ​សម្រាប់​កម្ពុជា​​(​ដោយ​លោក​ស្រី ​Nicole ​Delaney​)​
២.​ វេទិ​កា​សំណួរ​-​ចម្លើយ​ ។​
 
លោក​ស្រី ​Nicole ​Delaney ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​គំរូ​ថវិកា​ថ្មី​របស់​មូល​និធិ​សកល​ដោយ ​ក្នុង​នោះ​បាន​សង្កត់​ធ្ងន់​លើ ​ការ​ផ្តល់​ធន​ធាន​ឱ្យ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៤​-​២០១៧ ​ដែល​ក្នុង​នោះ​ មាន​កញ្ចប់​ថវិកា​ផ្តល់​ឱ្យ​សម្រាប់​ជំងឺ​អេដស៍ ​៧៥,៣​លាន​ដុល្លារ​ របេង ​១៥,៦​លាន​ដុល្លារ​ គ្រុន​ចាញ់​ ៤៩,៣​លាន​ដុល្លារ​ និង​ ការ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​ ៨,៥​លាន​ដុល្លារ​ ។​ ថវិកា​សរុប​រយៈ​ពេល​ ៣​ឆ្នាំ​នឹង​មាន​ចំនួន ​១៤៨,៨​លាន​ដុល្លារ​ ។
 
លោក​ស្រី ​Nicole ​Delaney ​បាន​លើក​ឡើង​ពី​ការ​រក្សា​ទុក​ ១៥%​នៃ​ថវិកា​សរុប​ខាង​លើ​របស់ ​មូល​និធិ​សកល​​ ហើយ​ប្រគល់​ឱ្យ​មក​វិញ​នៅ​ពេល​ដែល​រាជ​រដ្ឋា​ភិបាល​បង្កើន​ថវិកា​សុខា​ភិបាល​ រហូត​ដល់ ​៥,៥​លាន​ដុល្លារ​ ។
 
​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​គូស​បញ្ជាក់​ថា ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ផ្តល់​ថវិកា​ក្នុង​ការ​បើក ​មូល​និធិ ​។ ​ឧទា​ហរណ៍​ដូច​ជា​ឆ្នាំ​នេះ​យើង​ខាត​អស់​មួយ​ត្រី​មាស​រួច​ទៅ​ហើយ ​ដោយ​មូល​និធិ​​មិន​ទាន់អនុ​ម័ត​លើ​គម្រោង​ហ្វឹក​ហ្វឺន​នៅ​ឡើយ ​។​
 
នៅ​ទី​បញ្ចប់​លោក​ស្រី ​Nicole ​Delaney ​បាន​លើក​ឡើង​ពី​ការ​ប្រជុំ​មូល​និធិ​សកល​ថ្នាក់​តំបន់ ​នៅ​ពាក់​កណ្តាល​ខែ​មិថុនា ​នៅ​ទី​ក្រុង​ភ្នំពេញ ​។