ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៦៥ នៃគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសរបស់មូលនិធិសកល

នា​វេលា​ម៉ោង​ ២​រសៀល ​ថ្ងៃ​ទី​៨ ​ខែ​មេសា ​ឆ្នាំ​២០១៤​ នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញា​ធរ​ជាតិ ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​មាន​រៀប​ចំ​កិច្ច​ប្រជុំ​​លើក​ទី​៦៥​ នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ ប្រទេស​កម្ពុជា​របស់​មូល​និធិ​សកល​ ក្រោម​អធិ​បតី​ភាព​របស់ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​កម្ពុជា​ ។​

សមាស​ភាព​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖​ ឯក​ឧត្តម​ លោក​ជំទាវ​ រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ដែល​ជា​តំណាង​មក​ពី​ក្រសួង​ពាក់​ព័ន្ធ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ តំណាង​អង្គការ​ សហ​ប្រជា​ជាតិ​មក​ពី ​WHO,​ UNAIDS, ​UNOPS និង ដៃ​គូ​អភិ​វឌ្ឍន៍​ដែល​មាន​ តំណាង​ស្ថាន​ទូត​បារាំង ​អាល្លឺ​ម៉ង់ ​និង​សហ​រដ្ឋ​អាម៉រិក​ សង្គម​ស៊ី​វិល​ដែល​មាន​អង្គការ​ក្រៅរ​ដ្ឋា​ភិបាល​ពាក់​ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​របេង ​និង ​គ្រុន​ចាញ់ តំ​ណាង​អ្នក​ផ្ទុក​មេ​រោគ ​សំខាន់​ៗ ​តំណាង​សហ​គមន៍​សាសនា​ និង​ វិស័យ​ឯក​ជន​ដែល​មាន​សភាពា​ណិជ្ជ​កម្ម​ និង​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​ឯក​ជន ​។
 
អង្គ​ប្រជុំ​បានជ្រើសរើសវេជ្ជបណ្ឌិត ដុងអ៊ីល អាន់ (Dong-Il AHN) អ្នកតំណាងអង្គការ សុខភាពពិភពលោកឱ្យធ្វើជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស ។ បន្ទាប់ មកអង្គប្រជុំបានពិនិត្យលើគំរូហិរញ្ញប្បទានថ្មីរបស់មូលនិធិសកល ដែលបានសម្រេចផ្តល់ជំនួយជា ទឹកប្រាក់ចំនួន ១៤៨,៨លានដុល្លារអាម៉េរិក សម្រាប់រយៈពេលបីឆ្នាំគឺពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ ។ ក្នុងនោះកញ្ចប់ថវិកាផ្តល់ឱ្យសម្រាប់រយៈពេលបីឆ្នាំលើជំងឺអេដស៍មានចំនួន ៧៥,៣លានដុល្លារ របេង ១៥,៦ លានដុល្លារ គ្រុនចាញ់ ៤៩,៣លានដុល្លារ និង ការពង្រឹងប្រព័ន្ធសុខាភិបាល ៨,៥ លានដុល្លារ ។
ជាមួយគ្នានោះ អង្គប្រជុំគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស ក៏បានពិនិត្យមើល លើសមាជិកភាពថ្មីដែលតំណាងពី អ្នករងគ្រោះដោយជំងឺគ្រុនចាញ់ ដែលទើបត្រូវបានជ្រើសរើស ថ្មី ។
 
អង្គប្រជុំគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស ក៏បានស្តាប់របាយការណ៍នៃគណៈ កម្មាធិការត្រួតពិនិត្យស្តីពីសកម្មភាពការងារឆ្នាំ២០១៤និងសកម្មភាពចុះធ្វើការនៅតាមមូលដ្ឋាន។
នៅទីបញ្ចប់ឯ.ឧ. ទេសរដ្ឋមន្រ្តីប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះមូលនិធិសកល ដែលបន្តផ្តល់ជំនួយដល់កម្ពុជាក្នុងការប្រឆាំងជំងឺអេដស៍ របេង គ្រុនចាញ់ និងជួយពង្រឹងសមត្ថ ភាពវិស័យសុខាភិបាលនៅកម្ពុជា ។