ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង​ មូលី ​អនុ​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​កំពង់​ស្ពឺ ​និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹ​ង​ជំងឺ​អេដស៍ ​អញ្ជើញ​ជា​អធិ​បតី ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ប្រចាំ​ត្រី​មាស​នៅ​ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ

នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​សី​ហា​ ឆ្នាំ​២០១៤ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង​ មូលី ​អនុ​ប្រធាន​ ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​កំពង់​ស្ពឺ ​និង​ ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ អេដស៍​បាន​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ត្រី​មាស​នៅ​ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ ​ដោយ​មាន​ការ​ចូល​រួម​ពី ​ឯក​ឧត្តម​ លោក​ជំទាវ​ ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ បរ​សេដ្ឋ​ ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​ មន្ទីរ​ពាក់​ព័ន្ធ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ។
 
បន្ទាប់​ពី​សម្តែង​នូវ​ការ​ស្វា​គមន៍ ​និង​ ថ្លែង​អំណរ​គុណ​ចំពោះ​អាជ្ញា​ធរ​មូល​ដ្ឋាន​ រួច​មក​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​អនុញ្ញាត​ឱ្យ​ លោក​អភិ​បាល​ស្រុក​បរ​សេដ្ឋ ​ឯក​ឧត្ត​ម​ លោក​ជំទាវ​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក ​ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​ និង​ មេ​ឃុំ​ឡើង​ធ្វើ ​របាយ​ការណ៍​អំពី​ដំណោះ​ស្រាយ​លើ​បញ្ហា ​និង​ សំណូម​ពរ​នា​នា​ដែល​ប្រជា​ពល​រដ្ឋ​បាន​ លើក​ឡើង​នៅ​ក្នុង​វេទិ​កា​សាធា​រណៈ​កន្លង​មក​ ដើម្បី​ធ្វើ​ការ​បូក​សរុប​ថា​តើ​បាន​ដោះ​ស្រាយ​ រួច​រាល់​ប៉ុន្មាន ​និង​ កំពុង​ដោះ​ស្រាយ​ប៉ុន្មាន​ករណី​? ​ឯក​ឧត្តម​បាន​គូស​បញ្ជាក់​ថា ​តាម​បទ ​ពិសោ​ធន៍​កន្លង​មក​ នៅ​ក្នុង​វេទិ​កា​សាធា​រណៈ ​ការ​អញ្ជើញ​ប្រធាន​មន្ទីរ​នានា​នៅ​ក្នុង​ខេត្ត​ មក​ពន្យល់​ប្រជា​ពល​រដ្ឋ ​គឺ​ទទួល​បាន​លទ្ធ​ផល​ល្អ​គួរ​ឱ្យ​ពេញ​ចិត្ត ​។​ ដូច្នេះ ​គួរ​តែ​បន្ត​អនុ​វត្ត ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​នៅ​ក្នុង​វេទិ​កា​លើក​ក្រោយ​ៗ​ទៀត​ ។
 
ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ​និង ​ធ្វើ​ការ​សាក​សួរ​បញ្ជាក់ ​លើ​ចំណុច​នា​នា​ដែល​បក​ស្រាយ​ដោយ​ ឯក​ឧត្តម​ លោក​ជំទាវ​ ជា​អនុ​ប្រធា​ន​ក្រុម​ការ​ងារ​ លោក​ប្រធាន​មន្ទីរ​ និង ​លោក​មេ​ឃុំ ​ហើ​យ​បាន​ថ្លែង​កោត​សរ​សើរ​អាជ្ញា​ធរ​មូល​ដ្ឋាន​ដែល ​ខិត​ខំ​បំពេញ​ការ​ងារ​នា​ពេល​កន្លង​មក​ ។
 
នៅ​ទី​បញ្ចប់ ​ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​ផ្តល់​ជា​អនុ​សាសន៍​ឱ្យ​អាជ្ញា​ធរ​ស្រុក ​រៀប​ចំ ​តា​រាង​ពេល​វេលា​ប្រជុំ​ឱ្យ​បាន​ទៀង​ទាត់ ​និង​ ធ្វើ​ការ​លើក​គម្រោង​ជាក់​ស្តែង​លើ​សំណូម​ពរ​ នា​នា​ ដើម្បី​ឱ្យ​មាន​ជា​មូល​ដ្ឋាន​ក្នុង​ការ​ខិត​ខំ​រក​ជំនួយ​មក​ដោះ​ស្រាយ ​ ។

កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ​ក្រោម​បរិ​យា​កាស​ស្និទ្ធ​ស្នាល​ និង​ រីក​រាយ​ ។

 

កម្រងរូបភាពនៃកិច្ចប្រជុំ៖