ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចំពោះកិច្ច របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ប្រចាំប្រទេសកម្ពុជា

នារសៀលថ្ងៃទី១ កញ្ញា ២០១៤ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ប្រចាំប្រទេសកម្ពុជា (CCC) បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំចំពោះកិច្ច របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ប្រចាំប្រទេសកម្ពុជា ។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ ១) លោកស្រី Nicole Delaney អ្នកគ្រប់ គ្រងមូលនិធិជាន់ខ្ពស់ ក្រុមប្រទេសអាស៊ីខាងត្បូង និង អាស៊ីបូព៌ា របស់មូលនិធិសកល ២) លោកស្រី Ximena Navia Henao បុគ្គលិកកម្មវិធី ក្រុមប្រទេសអាស៊ីខាងត្បូង និង អាស៊ីបូព៌ា របស់មូលនិធិសកល ៣) Jan de Jong ភ្នាក់ងារមូលនិធិក្នុងស្រុក ៤) លោក DanielP. Dimick អនុប្រធាន CCC ៥) លោកវេជ្ជបណ្ឌិត Dong-Il Ahn អ្នកតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និង ជាអនុប្រធាន CCC ៦) លោកស្រី Marie-Odile Emond អ្នកសម្របសម្រួល UNAIDS ប្រចាំកម្ពុជា និងជាសមាជិក CCC ៧) លោកវេជ្ជបណ្ឌិត សុខ ធីម នាយកប្រតិបត្តិ CHC និងជាសហប្រធាន គណៈកម្មាធិការត្រួតពិនិត្យ និង ៨) លោកស្រី Inga Oleksy មន្រ្តីសម្រួល ទំនាក់ទំនងមូលនិធិសកលរបស់ USAID និងជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ ហើយ និង ៩) លោក វេជ្ជបណ្ឌិត ជីវ ប៊ុនធី អ្នកគ្រប់គ្រងលេខាធិការដ្ឋាន CCC ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
- ការពន្យល់អំពីគំរូហិរញ្ញប្បទានថ្មីរបស់មូលនិធិសកលដោយ Nicole Delaney
- វេទិកាសំណួរ-ចម្លើយ ។
តាមគំរូហិរញ្ញប្បទានថ្មី មូលនិធិសកលសន្យាផ្តល់ជំនួយដល់កម្ពុជាលើជំងឺអេដស៍ របេង និងគ្រុនចាញ់នូវថវិកាចំនួន ១៤៨,៨ លានដុល្លារអាម៉េរិក សម្រាប់រយៈពេលបីឆ្នាំកន្លះ ។ ប៉ុន្តែនៅ ពេលនេះ ចំនួនថវិកាដដែលខាងលើនឹងពន្លាតដល់ទៅរយៈពេល៤ឆ្នាំ ។
នៅក្នុងវេទិកាសំណួរ-ចម្លើយ សំណួរជាច្រើនត្រូវបានលើកឡើងទៅកាន់គណៈប្រតិភូមូល និធិសកល ដែលក្នុងនោះរួមមាន ៖
- ឆន្ទៈក្នុងការចំណាយ ៖ តើមានការផ្តល់ឱ្យនូវព័ត៌មានគ្រប់គ្រាន់ឬទេ (ក្នុងការដាក់ជូន កំណត់បង្ហាញទស្សនៈជំងឺរបេង) ដើម្បីស្របលក្ខណៈវិនិច្ឆ័យមូលនិធិសកល ឬក៏ត្រូវការព័ត៌មាន បន្ថែម (ជាទូទៅ ហួសពីតម្រូវការសម្រាប់ការរួមចំណែកបន្ថែមចំពោះជំងឺអេដស៍ជាក់ស្តែង)
- គោលដៅបំពេញកិច្ចការងារ ទាំងដំណាក់កាលអនុវត្តថវិកាកម្រិតទាបក្នុងជំនួយបច្ចុប្បន្ន និងក្នុងពេលអនុវត្តកំណត់បង្ហាញទស្សនៈ
- ការគ្រប់គ្រងលើការពិនិត្យមើលថវិកា
- ការចាត់ចែងកិច្ចសន្យានៅក្នុងដំណាក់កាលអន្តរកាលជាមួយអ្នកទទួលជំនួយផ្ទាល់ និង រវាងអ្នកទទួលជំនួយផ្ទាល់ និង អ្នកទទួលជំនួយបន្ត
- ការស្រាយបំភ្លឺពីតួនាទីនិង ការទទួលខុសត្រូវរវាង ភ្នាក់ងារមូលនិធិមូលដ្ឋាន និង មូលនិធិ សកល និង អំពីវិធីបន្ថយការបំពេញកិច្ចការជាន់គ្នា និង បន្ទុករដ្ឋបាល
- ពេលវេលាដែលរំពឹងទុករវាងការដាក់ស្នើកំណត់បង្ហាញទស្សនៈ និង ការចុះហត្ថលេខា ផ្តល់ជំនួយ ។ល។