ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

​ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​​លើក​ទី​៦៧​ នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​របស់​មូល​និធិ​សកល​

នា​វេលា​ម៉ោង ​២​រសៀល ​ថ្ងៃ​ទី​២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៤ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញា​ធរ​ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ មានរៀបចំកិច្ចប្រជុំលើកទី៦៧ នៃគណៈកម្មាធិការសម្របសម្រួលប្រចាំ ប្រទេសកម្ពុជា (CCC) របស់មូលនិធិសកល ក្រោមអធិបតីភាពរបស់ ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ ​កម្ពុជា ​។
 
សមាស​ភាព​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖ ​អ្នក​តំណាង​មូល​និធិ​សកល ​សមា​ជិក​គណៈ ​ក​ម្មាធិការ​ប្រតិ​បត្តិ​របស់​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​ (CCC)​ អ្នក​តំណាង​មក​ពី​ ក្រសួង​ពាក់​ព័ន្ធ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ​មក​ពី ​WHO​,​UNAIDS​, ​ដៃ​គូ​អភិ​វឌ្ឍន៍​ដែល​មាន ​តំណាង​ស្ថាន​ទូត ​អាល្លឺ​ម៉ង់​ និង​ សហ​រ​ដ្ឋ​អាម៉េ​រិក​ សង្គម​ស៊ីវិល​ដែល​មាន​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ពាក់​ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​របេង ​គ្រុន​ចាញ់ ​គ្រឹះ​ស្ថាន​ឧត្តម​ សិក្សា ​និង​ វិស័យ​ឯក​ជន​។
 
កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​ទៅ​លើ ​១​)​ ពិនិត្យ ​និង​គាំ​ទ្រ​កំណត់​ហេតុ​ពី​ការ​ប្រជុំ​គណៈ ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​ពី​លើក​មុន​ ២) ​ស្ថាន​ភាព​នៃ​ការ​រៀប​ចំ​តាក់​តែង​កំណត់​ បង្ហាញ​ទស្សនៈ​ ដោយ​ក្រុម​ប្រឹក្សា​នា​យក​ ៖​ ក) ​កំណត់​បង្ហាញ​ទស្សនៈ​ជំងឺ​អេដស៍ ​៖ ​ស្ថាន​ភាព​ដាក់ ​បញ្ចូល​ទិន្ន​ន័យ​ថ្មី ​ខ)​ ដំណើរ​ការ​រៀប​ចំ​កំណត់​បង្ហាញ​ទស្សនៈ​ជំងឺ​គ្រុន​ចាញ់​ដែល​ដាក់​បញ្ចូល​ទិន្ន ​ន័យ​ថ្មី ​និង​ គ) ​ដំណើរ​ការ​រៀប​ចំ​កំណត់​បង្ហាញ​ទស្សនៈ​ការ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល ​៖ ​ស្ថាន​ភាព​ ឃ)​ មូល​និធិ​សកល​ដាក់​បញ្ចូល​ទិន្ន​ន័យ​ថ្មី​ស្តី​ពី​ស្ថាន​ភាព​កំណត់​បង្ហាញ​ទស្សនៈ​ជំងឺ​របេង​ដែល ​បាន​ដាក់​ស្នើ ​៣) ​សម្លេង​សមា​ជិក​សហ​គមន៍​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស ​៖ ​ក)​ កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជា​មួយ​ប្រជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ និង​ក្រុម​សហ​គមន៍ ​និង​ ខ) ​ផែន ​ការ​ចូល​រួម​ស្វែង​យល់​របស់​ប្រជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់ ​៤)​ របាយ​ការណ៍​គណៈ​កម្មា​ធិការ​ត្រួត ​ពិនិត្យ​ ៖ ​ស្ថាន​ភាព​អ្នក​ទទួល​ជំនួយ​ផ្ទាល់ ​និង​ ទស្សន​កិច្ច​ដល់​ទី​កន្លែង​របស់​គណៈ​កម្មា​ធិការ ​ត្រួត​ពិនិត្យ​ ៥)​ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស ​៖ ​សំណើ​សុំ​ថវិកា​ របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​ ដែល​បាន​អនុ​ម័ត​/​ចុះ​ហត្ថ ​លេខា ​និង​ អ្នក​គ្រប់​គ្រង​មូល​និធិ​ថ្មី​ និង​ ៦) ​កិច្ច​ការ​ផ្សេង​ៗ ​។
 
នៅ​ទី​បញ្ចប់​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​ប្រធាន​អង្គ​ប្រជុំ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ចូល​រួម​ទាំង ​អស់ ​មក​ពី​ក្រសួង​ពាក់​ព័ន្ធ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ​ដៃ​គូ​អភិ​វឌ្ឍន៍​ សង្គម​ស៊ីវិល ​និង​ អ្នក​តំណាង​ប្រជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ​និង​ ធ្វើ​ការ​ពិភា​ក្សា​យ៉ាង​សកម្ម​ ។
កម្រងរូបភាពនៃកិច្ចប្រជុំ៖