ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

អង្គ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ​ថ្ងៃ​ទី​៥ ​កញ្ញា ​២០១៤

នា​ព្រឹក​ថ្ងៃ​ទី​៥ ​កញ្ញា ​២០១៤ ​នៅ​ទី​ស្តី​ការ​នាយក​រ​ដ្ឋ​មន្រ្តី ​(​វិមាន​សន្តិ​ភាព​) ​មាន​ការ​រៀប​ចំ ​អង្គ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ​ក្រោម​អធិ​បតី​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុ​ន ​សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដោយ​មាន​ការ​ចូល​រួម​ពី ​ឯក​ឧត្តម​ និង​ លោក​ជំទាវ​ ជា​សមា​ជិក​គណៈ​រដ្ឋ​មន្រ្តី​ ។
 
របៀប​វារៈ​នៃ​អង្គ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី​ដែល​លើក​យក​មក​ពិភាក្សា​មាន​ ៖
  1. សេច​ក្តី​ព្រាង​កម្ម​វិធី​វិនិ​យោគ​សាធា​រណៈ​៣​ឆ្នាំ​រំកិល ​២០១៥​-​២​០១៧
  2. សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ ​និង​ ការ​ប្រ​ព្រឹត្ត​ទៅ​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​សម្រាប់​វិធាន​ការ​មិន​មែន​ពន្ធ​ ។
  3. សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​និ​ហិត​ដ្ឋាន​ជាតិ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជ​កម្ម ​។
  4. សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រ​ព្រឹត្ត​ទៅ​នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​នាវា​ចរណ៍​មេគង្គ​កម្ពុជា​ ។
  5. បញ្ហា​ផ្សេង​ៗ ​។
ឯក​ឧត្តម ​ អៀង ​មូលី ​ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ និង​ ជា​ប្រធាន​អាជ្ញា​ធរ​ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ក៏​បាន​អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី​នោះ​ផង​ដែរ​ ។បន្ទាប់​ពី​ការ​ពិភា​ក្សា​ផ្លាស់​ប្តូរ​យោ​បល់​យ៉ាង​យូរ ​គណៈ​រដ្ឋ​មន្រ្តី​បាន​អនុ​ម័ត​លើ​សេចក្តី​ព្រាង​ កម្ម​វិធី ​និង ​សេច​ក្តី​ព្រាង​អនុ​ក្រឹត្យទាំង​បួន​ខាង​លើ ​។
 
អង្គ​ប្រជុំ​បាន​បញ្ចប់​នៅ​ម៉ោង​១២​៖​០០​នាទី​ថ្ងៃ​ត្រង់ ​។
 

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤1.42 MB