ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

គណ​ប្រតិ​ភូ​អាជ្ញា​ធរ​អេដស៍​ចុះ​ពិនិត្យ​ស្ថាន​ភាព​ឆើ្លយ​តប​មេ​រោគ​អេដស៍​នៅ​ខេត្ត​តា​កែវ

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង ​មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ១៩ ​ខែ ​កញ្ញា​ ឆ្នាំ​ ២០​១៤ ​បាន​អញ្ជើញ​ដឹក​នាំ​គណ​ប្រតិ​ភូ​អាជ្ញា​ធរ​ចុះ​ពិនិត្យ​ស្ថាន​ភាព​ការ​ឆ្លើយ​តប​មេ​រោគ​អេដស៍​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​អង្គ​ការ​ដៃ​គូ​ផ្តល់​ភាព​មេត្តា​ដែល​មាន​​ទី​តាំង​វត្ត​អូរ​ព័ទ្ធ​ភូមិ​ស្រមោច​ហែ​ឃុំ​ចំបក់​ស្រុក​បាទី​ខេត្ត​តា​កែវ​។​
សមា​ជិក​គណ​ប្រតិ​ភូ​រួ​ម​មាន​ឯក​ឧត្តម​វេជ្ជ​បណ្ឌិត​ ទា​ ផលា អនុ​ប្រធាន​,​ ឯក​ឧត្តម​វេជ្ជ​បណ្ឌិត​ គង់​ រដ្ឋា​ អនុ​ប្រធាន​និង​ជា​នាយក​ខុទ្ទ​កាល័យ​, ឯក​ឧត្តម​ ឡឹម​ ពេជ្ញ​ពិសី​ ទី​ប្រឹក្សា​, ​លោក​វេជ្ជ​បណ្ឌិត​ រស់​ សីល​វ៉ាត់​ អគ្គ​លេខា​ធិការ​រង​រួម​ទាំង​មន្រ្តី​ខុទ្ទ​កាល័យ​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​មួយ​ចំនួន​ទៀត​។
 
បន្ទាប់​ពី​បាន​ស្តាប់​មតិ​ស្វា​គមន៍​របស់​លោក​ស្រី ​ឃ្លាំង ​វណ្ណ​ថា ​អភិ​បាល​រង​ស្រុក​បាទី​និង​របាយ​ការណ៍​របស់​​លោក​វេជ្ជ​បណ្ឌិត ​ជុំ​ សុវណ្ណ​វុទ្ធី​ ប្រធាន​កម្ម​វិធី​អេដស៍​ខេត្ត​តា​កែវ​ស្តី​អំពី​ស្ថាន​ភាព​ជម្ងឺ​អេដស៍​និង​លោក​វេជ្ជ​បណ្ឌិត ​តុង ​សេង​គ្រី​ អ្នក​សម្រប​សម្រួល​កម្ម​វិធី​អេដស៍​ស្រុក​ប្រតិ​បត្តិ​បាទី​ព្រម​ទាំង​​របាយ​​ការណ៍​របស់​ លោក​វេជ្ជ​បណ្ឌិត ​សាន ​វ៉ាន់​ឌីន ​នាយក​ប្រតិ​បត្តិ​និង​ជា​សហ​ស្ថាប​និ​ក​នៃ​​អង្គ​ការ​​ដៃ​គូ​ផ្តល់​​ភាព​មេត្តា​ស្តី​អំពី​​សកម្ម​ភាព​និង​បញ្ហា​ប្រឈម​ក្នុង​ការ​បំពេញ​ការ​ងារ​​ថ្នាក់​មូល​ដ្ឋាន​​រួច​មក​ឯក​ឧត្តម​​ទេស​រដ្ឋ​មន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​បាន​ផ្តល់​អនុ​សាសន៍​ថា​លេខា​ធិការ​ដ្ឋាន​កម្ម​វិធី​អេដស៍​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​សេច​ក្តី​រាយ​ការណ៍​អំពី​តួ​លេខ​នៃ​ការ​ឆ្លង​ជម្ងឺ​អេដស៍​ថ្មី​ៗ​ជា​ជាង​រាយ​ការណ៍​អំពី​តួ​លេខ​ទូ​ទៅ​។
ឯក​ឧត្តម​ប្រធាន​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​អាជ្ញា​ធរ​ឃុំ​ស្រុក​និង​ខេត្ត​គប្បី​មាន​ការ​ឆ្នៃ​ប្រឌិត​ថ្មី​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អភិ​វឌ្ឍន៍​មូល​ដ្ឋាន​ដោយ​ដាក់​បញ្ជូល​​នូវ​ផែន​ការ​នៃ​ការ​​ចំណាយ​​សម្រាប់​​ជម្ងឺ​​អេដស៍​របេង​និង​គ្រុន​ចាញ់​សម្រាប់​មូល​ដ្ឋាន​របស់​ខ្លួន​រៀង​ៗ​ខ្លួន​។
 
ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង ​មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ក៏​បាន​ផ្តល់​អនុ​សាសន៍​ផង​ដែរ​ថា​លេខា​ធិការ​ដ្ឋាន​ខេត្ត​គប្បី​ជួយ​ដល់​អាជ្ញា​ធរ​ឃុំ​ស្រុក​ក្នុង​ការ​ដាក់​ធ្វើ​ផែន​ការ​នៃ​ជម្ងឺ​អេដស៍​របេង​និង​គ្រុន​ចាញ់​ទៅ​ក្នុង​ផែន​ការ​ប្រចាំ​ឆ្នាំ​។
បន្ថែម​ពី​លើ​នេះ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​និង​ជម្ងឺ​អេដស៍​បាន​ក្រើន​រំលឹក​​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​និង​ប្រតិ​បត្តិ​ករ​ផ្តល់​សេវា​លើ​វិស័យ​អេដស៍​ទាំង​អស់​សូម​អោយ​ចូល​រួម​ផ្សព្វ​​ផ្សាយ​​​អោយ​បាន​១០០% ​ចំពោះ​ការ​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ដោយ​ហេតុ​ថា​ការ​ប្រើ​ប្រាស់​ស្រោម​​អនា​ម័យ​​គឺ​ជា​មធ្យោ​បាយ​សុវត្ថិ​ភាព​បំផុត​ដើម្បី​បញ្ចៀស​នូវ​ការ​ឆ្លង​មេ​រោគ​អេដស៍​។ឆ្លៀង​ក្នុង​កាស​នោះ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង ​មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​​អេដស៍​និង​ប្រតិ​ភូ​អម​ដំណើរ​ក៏​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​នៅ​តាម​ផ្ទះ​ក្នុង​ភូមិ​​ទឹក​អំបិល​ឃុំ​រវាង​ស្រុក​សំរោង​ខេត្ត​តា​កែ​វ​ផង​ដែរ​៕

 

កម្រងរូបភាពនៃដំណើរទស្សនកិច្ច៖