ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ ​ប្រចាំ​ខែ​កញ្ញា ​របស់​អាជ្ញា​ធរ​អេដស៍

អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​បាន​បើក​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ប្រចាំ​ខែ​កញ្ញា ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​កញ្ញា ​ឆ្នាំ​​២០​១៤​ ។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោម​អធិ​បតី​ភាព​របស់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ​អៀង ​មូលី ​ទទួល​បន្ទុក​បេស​ក​កម្ម​ពិសេស​នៃ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ និង​ជា​​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​​ជម្ងឺ​អេដស៍​ នៅ​ទី​ស្នាក់​ការ​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​​ជម្ងឺ​អេដស៍​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​។ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ ​រួម​មាន​ឯក​ឧត្តម​ លោក​ជំទាវ​អនុ​ប្រធាន​ ឯក​ឧត្តម​ទី​ប្រឹក្សា​អា​ជ្ញា​ធរ​ ឯក​ឧត្តម​អគ្គ​លេខា​ធិការ​ ឯក​ឧត្តម​អគ្គ​លេខា​ធិការ​រង​ និង​ប្រធាន​នាយក​ដ្ឋាន​ទាំង​អស់​របស់​អាជ្ញា​ធរ​​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ​។
 
កិច្ច​ប្រជុំ​បាន​ផ្តោត​លើ​របៀប​វារៈ​សំខាន់​ៗ​ចំនួន​៤ ​គឺ​៖
  1. ស្តាប់​របាយ​ការណ៍​វឌ្ឍន​ភាព​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​
  2. ស្តាប់​របាយ​ការណ៍​ស្តី​ពី​ការ​ត្រៀម​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ ICAAP​13​ នៅ​ឆ្នាំ​២០​១៧
  3. របាយ​ការណ៍​ស្តី​ពី​ការ​អនុ​វត្ត​កម្ម​វិធី​មូល​និធិ​សកល​
  4. របាយ​ការណ៍​ស្តី​ពី​ការ​ត្រៀម​រៀប​ចំ​ប្រជុំ​គោល​នយោ​បាយ​ និង​ការ​រៀប​ចំ​ទិវា​១​ធ្នូ ​និង​
  5. បញ្ហា​ផ្សេង​ៗ ​។

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ​អៀង ​មូលី ​ទទួល​បន្ទុក​បេស​ក​កម្ម​ពិសេស​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​និង​ជា​​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ បាន​សំដែង​ការ​កោត​សរ​សើរ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​បំពេញ​​ការ​ងារ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺ​អេដស៍​។ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ប្រធាន ​ក៏​បាន​លើក​ទឹក​ចិត្ត​ ដល់​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ មាន​ការ​រក្សា​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​, ​រក្សា​ខ្ជាប់​​ខ្ជួន​នូវ​សីល​ធម៌ ​និង​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​ជីវិត​ការ​ងារ​ និង​ជីវិត​ប្រចាំ​ថ្ងៃ ​។ ល។ ​ ទាក់​ទង​នឹង​ការ​ដាក់​បេក្ខ​ភាព​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ICAAP​លើក​ទី​១៣ ​នៅ​ឆ្នាំ​២០១៧ ​ឯក​ឧត្តម​ ទេស​រដ្ឋ​មន្ត្រី ​ប្រធាន ​ក៏​បាន​ផ្តល់​អនុ​សាសន៍​បន្ថែម​ថា ​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ​គប្បី​ត្រៀម​រូប​ភាព​ទី​តាំង​សាល​ប្រជុំ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ ព័ត៌​មាន​វិទ្យា​ ពិភា​ក្សា​ជា​មួយ​ក្រសួង​ពាក់ ​ព័ន្ធ​ ដើម្បី​សិក្សា​សកម្ម​ភាព​ក្រៅ​ICAAP ​និង​ជា​មួយ​អង្គ​ការ​ជាតិ ​និង​អន្តរ​ជាតិ ​ដើម្បី​បំពេញ​ឯក​សារ​​ចាំ​បាច់​នា​នា ​ព្រម​ទាំង​​សិក្សា​​លទ្ធ​ភាព​​បំរុង​ទុក​ទី​តាំង​សាល​ប្រជុំ ​សណ្ឋា​គារ​ ក្នុង​ករណី​ដែល​បេក្ខ​ភាព​ របស់​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ ។

 
លើស​ពី​នេះ​ទៀត​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ​នៅ​បាន​ផ្តល់ ​អនុ​សាសន៍​​នូវ​ចំណុច​មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​ដល់​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ពី​ជម្ងឺ​អេដស៍​ និង​ស្រោម​ អនា​ម័យ ​ក្នង​ទិវា​បុណ្យ​អុំ​ទូក​ និង​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍​ជា​សកល​នៅ​ថ្ងៃ​ទី​១​ធ្នូ ​នា​ពេល​​ខាង​មុខ​នេះ ​៕
 
 
រូបភាពនៃកិច្ចប្រជុំ៖