ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ចុះ​ពិនិត្យ​ស្ថាន​ភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ ​និង​ ជំងឺ​អេដស៍ ​នៅ​ខេត្ត​ព្រះ​សី​ហនុ

នៅ​ក្នុង​គោល​បំណង​ស្វែង​យល់​ពី ​ស្ថាន​ភាព​បច្ចុ​ប្បន្ន​នៃ​ការ​រាល​ដាល​មេ​រោគ​អេដស៍ ​ការ​ ឆ្លើយ​តប​នៅ​ថ្នាក់​ក្រោម​ជាតិ ​និង​ ចំណុច​ប្រឈម​នា​នា ​ព្រម​ទាំង​ការ​បញ្រ្ជាប​នូវ​ការ​ឆ្លើយ ​តប​នឹង​មេ​រោគ​អេដស៍ ​ក្នុង​ផែន​ការ​អភិ​វឌ្ឍ​ថ្នាក់​ជាតិ ​និង​ ថ្នាក់​ក្រោម​ជាតិ ​កាល​ពី​ថ្ងៃ​ទី​១៣​-​១៤​ ខែ​តុលា ​ឆ្នាំ​២០១៤ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ ជំងឺ​អេដស៍ ​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ចុះ​ពិ​និត្យ​ស្ថាន​ភាព​នៃ​ការ​ឆ្លើយ​តប​ នឹង​មេ​រោគ​អេដស៍ ​និង​ ជំងឺ​អេដស៍​នៅ​ខេត្ត​ព្រះ​សី​ហនុ ​ដែល​អម​ដំណើរ​ដោយ​ថ្នាក់​ដឹក​នាំ ​មន្រ្តី​ និង​ បុគ្គ​លិក​ អាជ្ញា​ធរ​មួយ​ចំនួន​ ។

នៅ​វេលា​ម៉ោង ​២​រសៀល ​ថ្ងៃ​ទី​១៣ ​តុលា ​គណៈ​ប្រតិ​ភូ​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​អ្នក​ជំងឺ​អេដស៍ ​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​តាម​មូល​ដ្ឋាន​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ព្រៃ​នប់ ​ឃុំ​វាល​រេញ​  ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ មន្រ្តី​សុខា​ភិ​បាល​ស្រុក​ និង​ បុគ្គ​លិក​អង្គ​ការ​ដែល​ធ្វើ​ការ​ផ្ទាល់​ ជា​មួយ​អ្នក​ជំងឺ​អេដស៍ ​។ ​បន្ទាប់​ពី​ការ​សាក​សួរ​ស្វែង​យល់ ​អំពី​ស្ថាន​ភាព​រស់​នៅ ​ការ​ទទួល​យក​សេវា​ព្យា​បាល​ ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់ ​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ អង្គ​ការ​ដែល​ធ្វើ​ការ​ងារ​ផ្ទាល់​ជា​មួយ​អ្នក​ជំងឺ​អេដស៍ ​យើង​អាច​ធ្វើ​ការ​ សន្និ​ដ្ឋាន​បាន​អំពី​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​ ដែល​ខុស​ប្លែក​ពី​អ្វី​ដែល​បាន​លើក​ឡើង ​នៅ​ក្នុង​របាយ​ការណ៍ ​។

គណៈ​ប្រតិ​ភូ​បាន​បន្ត​ដំណើរ​ទៅ​ពិនិត្យ​ការ​ធ្វើ​តេស្ត​ឈាម​នៅ​ម្រាម​ដៃ ​ដោយ​ស្ម័គ្រ​ចិត្ត ​នៅ ​តាម​មណ្ឌល​សេវា​កម្សាន្ត​ក្នុង​ក្រុង​ព្រះ​សីហនុ ​នៅ​ក្នុង​សង្កាត់​៤ ​និង​ សង្កាត់​៣ ​ដែល​ធ្វើ ​ឡើង​ដោយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ​ដោយ​មាន​កិច្ច​សហ​ការ​ល្អ​ពី​អាជ្ញា​ធរ​ មន្រ្តី​សុខា​ភិបាល​ និង​ ម្ចាស់​មណ្ឌល​ផ្តល់​សេវា​កម្សាន្ត ​។

នា​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​តុលា ​ឯ​.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​បាន​ដឹក​នាំ​ការ​ប្រជុំ​គណៈ​កម្មា​ធិការ​ប្រយុទ្ធ ​នឹង​អេដស៍​ខេត្ត​ព្រះ​សីហនុ ​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ ​និង​មន្រ្តី​អាជ្ញា​ធរ​ លោក​ស្រី ​អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ ​ដែល​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ត ​ថ្នាក់​ដឹក​នាំ​មន្ទីរ​សុខា​ភិបាល​ខេត្ត ​និង​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នា​នា ​ដែល​ធ្វើ​ការ​ជា​មួយ​អ្នក​ ជំងឺ​អេដស៍ ​និង​ ប្រជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​។

បន្ទាប់​ពី​ស្តាប់​មតិ​ស្វាគមន៍​ និង​ ស្តាប់​បទ​បង្ហាញ​ពី​ស្ថាន​ភាព​នៃ​ការ​ឆ្លើយ​តប​នឹង​អេដស៍​ក្នុង​ ខេត្ត​ពី​សំណាក់​តំណាង​លេខា​ធិការ​ដ្ឋាន​អេដស៍​ខេត្ត ​តំណាង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ដែល ​ធ្វើ​ការ​ជា​មួយ​អ្នក​ជំងឺ​អេដស៍​រួច​ម​ក​ ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី​បាន​គូស​បញ្ជាក់​ពី​ជោគ​ជ័យ​ក្នុង​ការ​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដែល​កម្ពុជា​បាន​ធ្វើ​ឱ្យ​សម្រេច​កន្លង​មក​ រហូត​ដល់​មាន​ការ​ទទួល ​ស្គាល់ ​និង​ កោត​សរ​សើរ​ជា​អន្តរ​ជាតិ ​។ ​ដោយ​ឡែក​ ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​សម្តែង​នូវ​ ការ​កោត​សរ​សើរ​ចំពោះ​អាជ្ញា​ធរ​ខេត្ត ​មន្រ្តី​សុខា​ភិបាល​ និង ​អង្គ​ការ​នា​នា​ក្នុង​ខេត្ត​ព្រះ ​សីហនុ ​ជា​ខេត្ត​ប្រឈម​មុខ​ខ្លាំង​នឹង​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍​/​ជំងឺ​អេដស៍ ​ដែល​ខិត​ខំ ​ធ្វើ​ការ​ងារ​ទទួល​បាន​ជោគ​ជ័យ ​និង ​រួម​ចំណែក​កាត់​បន្ថយ​អត្រា​ឆ្លង​ថ្មី​គួរ​ឱ្យ​កត់​សម្គាល់ ​។

ដោយ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ ​រលក​ទី​២ ​នៃ​ការ​រី​ក​រាល​ដាល​មេ​រោគ​អេដស៍​/ ​ជំងឺ​អេដស៍ ​តាម​រយៈ​ការ​ធ្វេស​ប្រហែស​ជា​មួយ​នឹង​ជោគ​ជ័យ ​និង ​ការ​ខ្វះ​ព័ត៌​មាន​ក្នុង​ការ​ បង្ការ​ការ​ចម្លង​រោគ​ក្នុង​ចំណោម​យុវ​វ័យ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​ផ្តល់​ជា​អនុ​សាសន៍​ឱ្យ​ គណៈ​កម្មា​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ត ​ដែល​រួម​មាន​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ ​មន្ទីរ​សុខា ​ភិបាល ​និង​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នា​នា ​បន្ត​សកម្ម​ភាព​ឱ្យ​កាន់​តែ​សកម្ម​ដូច​ជា ​ការ​អប់រំ ​និង ​ពន្យល់​ណែនាំ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍ ​ដូច​ជា​ការ​លើក​ទឹក​ចិត្ត ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ឱ្យ​បាន​ទូលំ​ទូលាយ​ ។ ​អង្គ​ប្រជុំ​បាន​បញ្ចប់​នៅ​ម៉ោង​ ១១​៖​០០​ ព្រឹក​ ។

បន្ទាប់​មក​ ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ គណៈ ​ប្រតិ​ភូ​អម​ដំណើរ​បាន​ចុះ​ពិនិត្យ​ និង​ សាក​សួរ​សុខទុក្ខ​អ្នក​ជំងឺ​អេដស៍​ដែល​កំពុង​សម្រាក​ ព្យា​បាល ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ដោយ​នាំ​យក​នូវ​ថវិកា​មួយ​ចំនួន​ទៅ​ចែក​ជូន​ដើម្បី ​សម្រាល​នូវ​ការ​លំបាក​របស់​ពួក​គាត់ ​។
នៅ​ក្នុង​ដំណើរ​ត្រឡប់​មក​ភ្នំពេញ​វិញ ​គណៈ​ប្រតិ​ភូបា​ន​ទៅ​ពិនិត្យ​ស្ថាន​ភាព​ជាក់ ​ស្តែង ​និង​ សាក​សួរ​សុខ​ទុក្ខ​គ្រួសារ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​អេដស៍ ​ដែល​ទទួល​បាន ​សេវា​គាំ​ទ្រ​នៅ​តាម​មូល​ដ្ឋាន​នៅ​ក្នុង​ឃុំ​សំរុង​ ស្រុក​ព្រៃ​នប់ ​។

គណៈ​ប្រតិ​ភូ​បាន​បញ្ចប់​បេសក​កម្ម ​ដោយ​ទទួល​បាន​នូវ​លទ្ធ​ផល​ជា​វិជ្ជ​មាន​នៅ​ក្នុង​ ការ​ស្វែង​យល់​អំពី​ស្ថាន​ភាព​បច្ចុ​ប្បន្ន​នៃ​ការ​រាល​ដាល​មេ​រោគ​អេដស៍ ​ដែល​ជា​ព័ត៌​មាន​ជាក់ ​ស្តែង​ក្នុង​រៀប​ចំ​ផែន​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍​/​ជំងឺ​អេដស៍ ​នៅ​ថ្នាក់​ជាតិ ​និង​ ថា្នក់ ​ក្រោម​ជាតិ ​ដើម្បី​ឈាន​ទៅ​សម្រេ​ច​តាម​យុទ្ធ​សាស្រ្ត​៧​ចំណុច​របស់​រាជ​រដ្ឋា​ភិបាល​ និង​ គោល​ដៅ ​៣.០​ នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​គឺ ​គ្មាន​ការ​ឆ្លង​ថ្មី ​គ្មាន​ការ​រើស​អើង ​និង​ គ្មាន​ការ​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍ ​។

 

 
ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍
ដឹក​នាំ​គណៈ​ប្រតិ​ភូ​ចុះ​ពិនិត្យ​ស្ថាន​ភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ ​និង​ ជំងឺ​អេដស៍ ​នៅ​ខេត្ត​ព្រះ​សី​ហនុ
 
កម្រងរូបភាពគណៈប្រតិភូចុះពិនិត្យស្ថានភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និង ជំងឺអេដស៍ នៅខេត្តព្រះសីហនុ៖