ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់ ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​២ ​ប្រចាំ​ឆ្នាំ​២០១៤

នា​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា ​២០១៤​ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ជា​អធិ​បតី​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់ ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​លើក​ទី​២ ​ប្រចាំ​ឆ្នាំ​២០​១៤​ ដោយ​មាន​ការ​ចូល​រួម​ពី ​ឯក​ឧត្តម​ លោក​ជំទា​វ​ជា​អនុ​ប្រធាន​ អគ្គ​លេខា​ធិការ​ អគ្គ​លេខា​ធិការ​រង​អាជ្ញា​ធរ​ និង​ ឯក​ឧត្តម​ លោក​ជំទាវ​ ជា​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ ​ និង​ អស់​លោក ​លោក​ស្រី ​ដែល​ជា​ប្រធាន ​ព្រម​ទាំង​អ្នក​ តំណាង​គណៈ​កម្មា​ធិការ​អេដស៍​នៅ​តាម​ក្រសួង ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​ ​រាជ​ធានី ​ខេត្ត ​ក្រុង​នៅ​ទូ​ទាំង​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មន្រ្តី ​និង​ បុគ្គ​លិក​ តាម​ស្ថាប័ន​ និង​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​ពាក់​ព័ន្ធ ​ប្រមាណ​ជា ​១៥០​នាក់ ​។
របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖
  1. សុន្ទរ​កថា​បើក​កិច្ច​ប្រជុំ​ដោយ​ ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ ​អេដស៍ ​(​អ​.ជ​.ប​.ជ​.អ​)
  2. ការ​អាន​សេច​ក្ដី​សម្រេច​លេខ​ ១២២ ​សសរ​ របស់​រាជ​រដ្ឋា​ភិបាល ​ចុះ​ថ្ងៃ​ទី​៨ ​ខែ​សីហា​ ឆ្នាំ​២០១៤ ​ស្ដី​ពី​ការ​តែង​តាំង​សមាស​ភាព​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដោយ ​ឯក​ឧត្ដម​វេជ្ជ.​តែង ​គន្ធី ​អគ្គ​លេខា​ធិការ​អ.​ជ.​ប.​ជ.​អ
  3. ការ​ធ្វើ​បទ​បង្ហាញ​ការ​ពិភា​ក្សា​និង​អនុ​ម័ត​លើ“​ទម្រង់​នៃ​ការ​បង្កើត​គម្រោង​ផែន​ការ​ យុទ្ធ​សាស្ដ្រ​ជាតិ​ទូលំ​ទូលាយ ​និង​ ជា​ពហុ​វិស័យ ​ឆ្លើយ​តប​នឹង​ការ​រាល​ដាល​មេ​រោគ ​អេដស៍ ​និង​ ជំងឺ​អេដស៍ ​លើក​ទី​៤ ​ឆ្នាំ ​២០​១៥​-​២០​២០​” ​ដោយ ​ឯក​ឧត្ដម​វេជ្ជ.​ ទា​ ផលា​ អនុ​ប្រធាន​អ.​ជ.​ប.​ជ.​អ
  4. ការ​ធ្វើ​បទ​បង្ហាញ​ការ​ពិភា​ក្សា​និង​ អនុ​មត័​លើ​“បច្ចុ​ប្បន្ន​ភាព​នៃ​ការ​រៀប​ចំ​សំណើ ​គម្រោង​ មូល​និធិ​សកល​Concept ​not​e​ for​ GFATM​”​ដោយ​ឯក​ឧត្ដម​វេជ្ជ​. ទា ​ផលា ​អនុ​ប្រធាន​ អ.ជ​.ប.​ជ.អ​
  5. ការ​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី ​“​របាយ​ការណ៍​នៃ​ការ​ឆ្លើយ​តប​មេ​រោគ​អេដស៍​និង​ជងឺ​អេដស៍​ជា​សកល​GARRP​”​ដោយ ​ឯក​ឧត្ដម​វេជ្ជ. ​ហោ​ ប៊ុន​ឡេង​ អគ្គ​លេខា​ធិការ​រង​អ.ជ​.ប.​ជ.អ​
  6. ប្រសា​សន៍​បិទ​កិច្ច​ប្រជុំ​ដោយ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ប្រធាន​អ.ជ​.ប.​ជ.អ​
 
នៅ​ក្នុង​សុន្ទរ​កថា​បើក​កិច្ច​ប្រជុំ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​លើ​គោល ​នយោ​បាយ ​៧​ចំណុច​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​មេ​រោគ​អេដស៍ ​អំពី​ការ​ឯក​ភាព​ជា​ គោល​ការណ៍​ពី​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្ញើ​របាយ​ការណ៍​ស្តី​ពី ​វឌ្ឍន​ភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​ អេដស៍ ​និង​ ជំងឺ​អេដស៍​ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង ​ការ​ដាក់​បេក្ខ​ភាព​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ ការ​រៀប​ចំ​សមាជ​អន្តរ​ជាតិ​ស្តី​ពី​ជំងឺ​អេដស៍ ​នៅ​អាស៊ី ​និង​ ប៉ា​ស៊ី​ហ្វិក ​លើក​ទី​១៣ ​ (​ICAAP13​:​ 13th​ International​ Congress ​on ​AIDS ​in ​Asia​ and ​the​ Pacific​)​នៅ​​រាជ​ធានី​ភ្នំ​ពេញ ​នៅឆ្នាំ​២០១៧ ​។ ​នៅ​ក្នុង​នោះ ​ឯ.ឧ.​ប្រធាន​ក៏​បាន​ជម្រា​ប​ជូន​អង្គ​ប្រជុំ​អំពី ​ការ​យល់​ដឹង​ថ្មី​ៗ​ដែល​បាន​មក​ពី​ការ​ចុះ ​ពិនិត្យ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​អេដស៍​នៅ​មូល​ដ្ឋាន​ ក្នុង​ខេត្ត​តា​កែវ​ និង ​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​ជា​ការ​ ត្រិះ​រិះ​ពិចារ​ណា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ​។ ​ដោយ​មាន​ការ​អនុញ្ញាត​ ពី​ឯ.ឧ.​ប្រធាន ​ឯ.ឧ. ​តែង​ គន្ធី ​ឯ.ឧ.​ ទា ​ផលា ​ឯ.ឧ. ​ហោ​ ប៊ុន​ឡេង ​និង​ បាន​ឡើង​អាន​ និង​ ធ្វើ​បទ​បង្ហាញ​លើ​របៀប​វារៈ​ទី២​, ​៣​,​ ៤ ​និង ​៥ ។​
 
ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសា​សន៍​បិ​ទកិច្ច​ប្រជុំ ​ដោយ​ថ្លែ​ងកោត​សរ​សើរ​ចំពោះ​ការ​ខិត​ខំ ​ប្រឹង​ប្រែង​​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​ គ្រប់​ក្រសួង ​ថ្នាក់​ជាតិ ​ថ្នាក់​ក្រោម​ជាតិ ​ដៃ​គូ​អភិវ​ឌ្ឍន៍ ​អង្គ​ការ​ក្រៅ​ រដ្ឋា​ភិ​បាល ​សង្គម​ស៊ីវិល​ រួម​ទាំង​ប្រជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​អេដស៍​ដែល​បាន​រួម​ដៃ​គ្នា ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រហូត​បាន​ជោគ​ជ័យ​គួរ​ឱ្យ​កត់​សម្គាល់​ នាំ​ឱ្យ​អត្រា​ឆ្លង​ធ្លាក់​ចុះ​ក្រោម​ ១០០០ ​នាក់​ក្នុង​មួយ​ឆ្នាំ ​និង​ ត្រឹម​អត្រា ​០,៤%​ នៅ​ឆ្នាំ​២០១៤ ​។ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​លើក​ទឹក​ ចិត្ត​ដល់​អ្នក​ផ្តល់​សេវា​ព្យា​បាល​ សេវា​ថែ​ទាំ ​សេវា​សង្គម​កិច្ច ​បន្ត​ផ្តល់​សេវា​ដល់​អ្នក​ផ្ទុក​មេ​រោគ​ អេដស៍ ​ឱ្យ​បាន​ទៀង​ទាត់​ និង​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ជំរុញ​ការ​ធ្វើ​តេស្ត​ឈាម ​ដោយ​បូក​ផ្សំ ​ជា​មួយ​ការ​អប់​រំ​អំពី​សុវត្ថិ​ភាព​ក្នុង​ការ​រួម​ភេទ​ឱ្យ​រឹត​តែ​ទូលំ​ទូលាយ​ បង្កើន​ការ​ទប់​ស្កាត់​រលក​ទី​២ ​នៃ ​ការ​ឆ្លង​មេ​រោគ​អេដស៍ ​ជា​ពិសេស​លើ​យុវវ័យ​ កម្មការ​ កម្ម​ការិនី ​ជន​ចំណាក​ស្រុក​ និង​ លើក​ទឹ​កចិត្ត​ ដល់​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​សិក្សា​ស្វែង​យល់​ពី​គម្លាត​រវាង​អ្នក​ដែល​ត្រូវ​ទទួល​សេវា ​ព្យា​បាល ​និង ​អ្នក​កំពុង​ទទួល​ការ​ព្យាបា​ល ​។
 
ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំ​ពោះ​វត្ត​មាន ​សមា​ជិក​ សមា​ជិកា​ទាំង​អស់ ​និង​ ប្រកាស​បិទ​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ម៉ោង ​១១​៖​៣០ ​ព្រឹក ​ព្រម​ទាំង​បាន​អញ្ជើញ​អ្នក​ចូល​រួម​ទាំ​ង​អស់​ ពិសា​អាហារ​សាមគ្គី ​។ សម្រាប់ឯកសារនៃកិច្ចប្រជុំ (សន្ទរកថា បទបង្ហាញផ្សេងៗ...) សូមចុច ត្រង់នេះ...។
 
កម្រងរូបភាពនៃកិច្ចប្រជុំ៖