ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំប្រចាំខែវិច្ឆិការបស់ថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

អាជ្ញា​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​អេដស៍​​បាន​​បើក​​កិច្ច​ប្រជុំ​​ថ្នាក់​​ដឹក​​នាំ​​ ​ប្រចាំ​​ខែ​​វិច្ឆិកា​ ​កាល​​ពី​​ព្រឹក​​ថ្ងៃ​​ច័ន្ទ​ ទី​​១០​ ខែ​​វិច្ឆិកា ​ឆ្នាំ​​​២០​១៤​ ។ កិច្ច​​ប្រ​ជុំ​​នេះ​ធ្វើ​​ឡើង​​ក្រោម​អធិ​​បតី​​ភាព​​របស់​ ​ឯក​​ឧត្តម​​ អៀង ​​មូលី ​​ទេស​​រដ្ឋ​​មន្ត្រី​ទទួល​​បន្ទុក​​បេស​ក​​កម្ម​​ពិសេស​​នៃ​​រាជ​​រដ្ឋា​​ភិ​បាល​​កម្ពុជា​​ និង​​ជា​​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​​ជំងឺ​​អេដស៍​ ​នៅ​​ទី​​ស្នាក់​​ការ​​នៃ​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​​ជំងឺ ​ អេដស៍​ ​ក្នុង​​រាជ​​ធានី​​ភ្នំ​ពេញ ​​។​ អញ្ជើញ​​ចូល​​រួម​​ក្នុង​​កិច្ច​​ប្រជុំ​​នេះ ​​រួម​​មាន​​ឯក​​ឧត្តម​​ លោក​​ជំទាវ​​អនុ​​ប្រធាន​​ អគ្គ​​លេខា​​ធិការ​​ អគ្គ​​លេខា​​ធិការ​​រង​​ ​ប្រធាន ​និង​អនុ​ប្រធាន​នាយក​​ដ្ឋាន​​ទាំង​​អស់​​របស់​​អាជ្ញា​​ធរ​​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជម្ងឺ​​អេដស៍ ​ព្រម​ទាំង​លោក​ជំទាវ​ អគ្គ​នាយក​បច្ចេក​ទេស​សុខា​ភិបាល​ តំណាង​ឯក​ឧត្តម ​ម៉ម​ ប៊ុន​ហេង​ អនុ​ប្រធាន​ទី១​អាជ្ញា​ធរ​ ​។

កិច្ច​​ប្រជុំ​​បាន​​ផ្តោត​​លើ​​របៀប​​វារៈ​​សំខាន់​​ៗ​​ចំនួន​​៤​ ​គឺ ​​៖

  1. ​របាយ​​ការណ៍​​វឌ្ឍន​​ភាព​​របស់​​អគ្គ​​លេខា​​ធិការ​​ដ្ឋាន​​
  2. របាយ​​ការណ៍​​ស្តី​​ពី​​ការ​​ត្រៀម​​រៀប​​ចំ​បុណ្យ​១ ​ធ្នូ ​ឆ្នាំ​២០១៤​
  3. របាយ​​ការណ៍​​ស្តី​​ពី​​ការ​​អនុ​​វត្ត​​កម្ម​​វិធី​​មូល​​និធិ​​សកល​​
  4. បញ្ហា​​ផ្សេង​​ៗ​ ​។


ក្រោយ​ពី​ស្តាប់​របាយ​ការណ៍​អគ្គ​លេខា​ធិការ​ដ្ឋាន​ដែល​ថ្លែង​ដោយ​ឯ.ឧ. ​វេជ្ជ.​ តែង ​គន្ធី ​រួច​មក​ ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី​បាន​អញ្ជើញ​ឱ្យ ​ឯ.ឧ. ​ស៊ឹម​ គឹម​សាន​ ធ្វើ​សេចក្តី​រាយ​ការណ៍​ពី​ដំណើរ​ការ​រៀប​ចំ​ការ​ប្រគំ​តន្រ្តី​របស់​អាជ្ញា​ធរ​ នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ អក​អំបុក ​បណ្តែត​ ប្រទីប​ និង​ សំពះ​ព្រះ​ខែ​ដែល​ទើប​កន្លង​ទៅ​ថ្មី​ៗ​នេះ ​និង​ ការ​ត្រៀម​រៀប​ចំ​សម្រាប់​កម្ម​វិ​ធី​ទិវា​អេដស៍​នៅ​ថ្ងៃ​ទី​១​ធ្នូ​ ។ ​បន្ទាប់​មក​ លោក​វេជ្ជ. ​រស់ ​សីល​វ៉ាត់​និង ​ឯ.ឧ.​ វេជ្ជ. ​ទា ​ផលា ​បាន​រាយ​ការណ៍​ពី​​ការ​ងារ​ចុះ​ស្វែង​យល់​អំពី​ជំងឺ​អេដស៍​មូល​ដ្ឋាន​ និង​ ការ​អនុ​វត្ត​កម្ម​វិធី​មូល​និធិ​សកល​ ។​​ ឯ.ឧ.​ វេជ្ជ.​ ទា ​ផលា ​បាន​លើក​ឡើង​ថា ​ការ​កាត់​បន្ថយ​ថវិកា ​និង​ បញ្ហា​មួយ​ចំនួន​ដែល​កើត​ឡើង​ដោយ​សារ​ក្រឹត​ក្រម​ និង​ វិធាន​របស់​មូល​និធិ​សកល​ នាំ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​អនុ​វត្ត​គម្រោង​កម្ម​វិធី ​។

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ពី​រលក​ទី​២ ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​អេដស៍ ​និង ​ផ្តល់​ជា ​អនុ​សាសន៍​ឱ្យ​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ធ្វើ​ការ​សិក្​សាស្រាវ​ជ្រាវ​ពី ​ទិន្ន​ន័យ​ខុស​គ្នា​រវាង​ចំនួន​អ្ន​ក​ ជំងឺ​អេដស៍​ និង​ អ្នក​មក​ទទួល​ថ្នាំ​ព្យាបាល ​ព្រម​ទាំង​អំពី​អ្នក​ជំងឺ​អេដស៍​ដែល​មិន​នៅ​ក្នុង ​ប្រព័ន្​ធ ។

លោក​ជំទាវ​ ឱ ​វណ្ណ​ឌីន​ តំណាង​ឯក​ឧត្តម​អនុ​ប្រធាន​ទី​១​អាជ្ញា​ធរ​បាន​ថ្លែង​គាំ​ទ្រ​ចំពោះ​ការ​ព្រួយ​បារម្ភ​អំពី​រលក​ទី​២ ​និង ​យុទ្ធ​សាស្រ្ត​អាជ្ញា​ធរ​ដែល​បាន​ដាក់​ចេញ​កន្ល​ង​មក​ ។

ឯក​​ឧត្តម​​ទេស​​រដ្ឋ​​មន្ត្រី ​បាន​​សម្តែង​​នូវ​ការ​​កោត​​សរ​​សើរ​​ដល់​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ប្រែង​​​បំពេញ​​​ការ​​ងា​រ​​​កន្លង​មក​ដូច​ជា ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​ និង​ សន្និ​បាត​ប្រចាំ​ឆ្នាំ ​ព្រម​ទាំង​កម្ម​វិធី​ប្រគំ​តន្រ្តី​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ​អក​អំបុក ​បណ្តែត​ប្រទីប​ និង ​សំពះ​ព្រះ​ខែ​កន្លង​មក​ ។ ​ឯ.ឧ​ ក៏​បាន​​លើក​​ទឹក​​ចិត្ត​​ដល់​​ថ្នាក់​​ដឹក​​នាំ​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​អេដស៍​​ ឱ្យ​ប្រកាន់​នូវ​វិន័យ​ការ​ងារ​ ពង្រឹង​សាមគ្គី​​ភាព​​ និង​ ឯក​ភាព​ផ្ទៃ​​ក្នុង​ បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​ និង​ ជៀស​វាង​ រាល់​សកម្ម​ភាព​អវិជ្ជ​មាន​ដែល​នាំ​ឱ្យ​ស្ថាប័ន​ធ្លាក់​ឱន​ថយ​ ។

​លើស​​ពី​​នេះ​​ទៀត​​ ឯក​​ឧត្តម​​ទេស​​រដ្ឋ​​មន្ត្រី​ ​ប្រធា​ន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍ ​​នៅ​​បាន​​ផ្តល់​អនុ​​សាសន៍​​​ឱ្យ​ថ្នាក់​ដឹក​នាំ ​បង្កើន​ស្វែង​យល់​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​តាម​មូល​ដ្ឋាន​ ដោយ ​ស្វែង​យល់​ពី​ស្ថាន​ភាព​អ្នក​ជំងឺ​អេដស៍ ​ស្ថាន​ភាព​អ្នក​ជំងឺ​នៅ​ក្រៅ​ប្រព័ន្ធ​ ពិនិត្យ​ការ​ងារ​ទាក់​ទង​នឹង​យុវ​វ័យ ​កម្មករ​ កម្មកា​រិនី ​និង​ ជន​ចំណាក ​ស្រុក​ ព្រម​ទាំង​កំណត់​ឱ្យ​បាន​ស៊ី​ជម្រៅ​នូវ​គោល​ការណ៍​ប្រតិ​បត្តិ​ក្នុង​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ ។

 

 
រូបភាពនៃកិច្ចប្រជុំ៖
 

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៏ប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (ប្រចាំខែ វិច្ឆិកា ២០១៤)0.25 MB