ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ធ្វើផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០១៥ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នាថ្ងៃទី ២៧-២៨ ខែ មីនា ឆ្នាំ ២០១៥ នៅទីក្រុងកែប ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាធ្វើផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០១៥ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ និងមន្រ្តីទាំងអស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិ អង្គសិក្ខាសាលាបានធ្វើការពិគ្រោះពិភាក្សាផ្លាស់ប្តូយោបល់ដោយចាប់ផ្តើមពិនិត្យនូវលទ្ធផលការងារ ដែលអាជ្ញាធរជាតិបានបំពេញក្នុងឆ្នាំ២០១៤កន្លងទៅ បញ្ហាប្រឈមនានា និងចំណុចខ្វះខាត និងអនុសាសន៍ស្វែងរកដំណោះស្រាយ ជាមួយការធ្វើផែនការលំអិតជាក់លាក់ដើម្បីឈានទៅកំណត់លទ្ធភាព សកម្មភាព និងជំហានការងារជាក់ស្តែងរបស់អាជ្ញាធរជាតិក្នុងការប្រយុទ្ធ នឹងការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍សំរាប់ឆ្នាំ២០១៥នេះ។