ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ អៀង ​មូលី ​ទេស​រដ្ឋ​មន្រ្តី ​ទទួល​បេសក​កម្ម​ពិសេស ​និង​ ជា​ប្រធាន​អាជ្ញាធរ​ជាតិ ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ការ​ងារ​បច្ចេក​ទេស​ចំរុះ​រវាង​រាជ​រដ្ឋា​ភិបាល ​និង​ដៃ​គូ​អភិ​វឌ្ឍន៍​លើ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​

នៅ​រសៀល​ថ្ងៃ​ទី​០១ ​ខែ​មេសា ​ឆ្នាំ​២០១៥​នេះ ​នៅ​ទី​ស្នាក់​ការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ ជំងឺ​អេដស៍ ​ឯក​ឧត្តម​ អៀង ​មូលី ​ទេស​រដ្ឋ​មន្រ្តី ​ទទួល​បេសក​កម្ម​ពិសេស ​និង​ ជា​ប្រធាន​ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ការ​ងារ​បច្ចេក​ទេស​ចំរុះ ​រវាង​រាជ​រដ្ឋា​ភិបាល​ និង​ដៃ​គូ​អភិ​វឌ្ឍន៍​លើ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ក្នុង​ឋានៈ​ជាសហ​ប្រធាន​នៃ ​ក្រុម​ការ​ងារ​បច្ចេក​ទេស​នេះ​។
 
អញ្ជើញ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​មាន​ លោក​ស្រី ​Christina ​Lau​ ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​ នៃ​ការិ​យាល័យ​សុខ​ភាព​សាធា​រណៈ ​និង​អប់រំ​នៃ​ទី​ភ្នាក់​ងារ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ ​នៃស​ហរដ្ឋ ​អាមេរិក ​(USAID) មក​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ​និង​ជា​សហ​ប្រធាន​នៃ​ក្រុម​ការ​ងារ​ បច្ចេក​ទេស​ចំរុះ​រវាង​រាជ​រដ្ឋា​ភិបាល ​និង​ដៃ​គូ​អភិ​វឌ្ឍន៍​លើ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​(Government-Donor Join technical working group on HIV/AIDS : GDJ-TWG on HIV/AIDS) ​ឯក​ឧត្តម​ អនុ​ប្រធាន​ និង​ថ្នាក់​ ដឹក​នាំ​អាជ្ញា​ធរ​ជាតិ ​ឯក​ឧត្តម​ លោក​ជំទាវ​ រដ្ឋ​លេខាធិ​ការ​ មន្ត្រី​ជាន់​ខ្ពស់ ​លោក ​លោក​ស្រី ​តំណាង​នៃ​ក្រសួង​​ ស្ថាប័ន​នៃ ​រាជ​រដ្ឋា​ភិបាល​ ដៃ​គូ​អភិ​វឌ្ឍន៍ ​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ពាក់​ព័ន្ធ​នានា​ក្នុង​នោះមា​ន ​ប្រធាន​អង្គការ ​UNAIDS ​ប្រចាំ​នៅ​កម្ពុជា ​ដែល​ជា​ដៃ​គូ​សហ​ការ​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លង ​រាល​ដាល​នៃ​មេរោគ​អេដស៍​នៅ​កម្ពុជា។​
 
របៀប​វរៈ​នៃ​កិច្ច​ប្រជុំ​មាន​៖
  • បច្ចុ​ប្បន្ន​ភាព​នៃ​លទ្ធ​ផល​ការ​ងារ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ​២២​ខែ​មករា​ឆ្នាំ ​២០១៥ និ​ងបន្ត​ពិនិត្យ​មើល​ការ​អនុ​វត្ត​ផែន​ការ​ការ​ងារ​រប​ស់ក្រុម​ការ​ងារ​បច្ចេក​ទេស​ចំរុះ​។
  • ការ​កែ​សំរួល​សមា​ជិក​ភាព ​តួ​នា​ទី​ភារ​កិច្ច​របស់​ក្រុម​ការ​ងារ​ បច្ចេក​ទេស​ចំរុះ
  • ​ការ​ពិនិត្យ​វឌ្ឍន​ភាព ​និង​ពិភា​ក្សា​ អំពី​សូច​នាករ​តាម​ដាន​វាយ​តំលៃ​រួម​គ្នា ​(Join monitoring indicators)
  • ពិនិត្យ​ពិភាក្សា​អំពី​តំរូវ​ការ​និង​ការ​សំរប​សំរួល​យ៉ាង​ដូច​ម្តេច​ដើម្បី​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​ទី​៤ ​សំរាប់​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ (ក្រុម​ការងារ​បច្ចេក​ទេស​ចំរុះ ​និង ​អនុ​ក្រុម​ ការ​ងារ​បច្ចេក​ទេស​ចំរុះ ​ជំរើស​ចំនួន​៤ដែល​ត្រូ​វបាន​ផ្តល់​អនុ​សាសន៍​ដោយ​លោក​ Mike​ Custance។​
បន្ទាប់​ពី​បាន​ផ្លាស់​ប្តូ​រមតិ​គ្នា​យ៉ាង​យូរ ​អង្គ​ប្រជុំ​បាន​សម្រេច​រៀប​ចំ​ឯក​សារ​សម្រាប់ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៏​កម្ពុជា ​នៅ​មុន​ថ្ងៃ​ទី ១​០ មេសា ​ខាងមុខ​។ ​អង្គ​ប្រជុំ​នឹង​ពិនិត្យ​លំអិត​អំពី ​អនុ​គណ​កម្មាធិ​ការបច្ចេក​ទេស​ នៅ​ពេល​ទទួល​បាន​យុទ្ធ​សាស្ត្រ​ជាតិ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ​លើក​ទី​៤ ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែឧ​សភា​នេះ​។ ​អង្គ​ប្រជុំ​សម្រេច​ថា ​និង​ជួប​គ្នា​ជា​ថ្មី​នៅ​ខែ ​មិថុនា ​២០១៥​។ ​អង្គ​ប្រជុំ​បាន​បញ្ចប់​ក្រោម​បរិយា​កាស​រីក​រាយ​ និង​សហ​ប្រតិ​បត្តិ​ការ​ល្អ​រវាង​ រាជ​រដ្ឋា​ភិបាល​ និង​ដៃ​គូ​អភិ​វឌ្ឍន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​អេដស៍​។
 
 
កិច្ច​ប្រជុំ​ការ​ងារ​បច្ចេក​ទេស​ចំរុះ​រវាង​រាជ​រដ្ឋា​ភិបាល
​និង​ដៃ​គូ​អភិ​វឌ្ឍន៍​លើ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​
 
 
 
រូបភាពនៃកិច្ច​ប្រជុំ៖