ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិសេស គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសំរបសំរួលមូលនិធិសកល ប្រចាំប្រទេសកម្ពុជា

ព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា (CCC) បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖
- លោកវេជ្ជបណ្ឌិត Dong-Il Ahn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជានិងជាអនុប្រធាន CCC
- លោកស្រី Marie-Odile Emond ប្រធានអង្គការ UNAIDS ប្រចាំកម្ពុជា
- លោកស្រី Inga Oleksy មន្រ្តីសម្របសម្រួលទំនាក់ទំនងមូលនិធិសកលរបស់ USAID និងជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- លោក វេជ្ជបណ្ឌិត ជីវ ប៊ុនធី លេខាធិការ CCC
កិច្ចប្រជុំបានដំណើរការតាមរបៀបវរៈខាងក្រោម៖
- ពិនិត្យ ពិភាក្សាលើ សេចក្តីព្រៀង របៀបវរៈ សំរាប់កិច្ចប្រជុំពេញអង្គ គណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជានៅ ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៥
- អំពីការិយាល័យទទួលជំនួយផ្ទាល់សំរាប់សំណើគំរោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
- បញ្ហាផ្សេងៗ