ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ពិសេស ​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​នៃ​គណៈ​កម្មា​ធិការ​សំរប​សំរួល​មូល​និធិ​សកល​ ប្រចាំ​កម្ពុជា

រសៀល​​​​​​ថ្ងៃ​​​​​​ទី ​​​​២០ ​ខែ​​មេសា​ ​​​ឆ្នាំ ​​​​២០១៥​​​​ ​​នៅ​​​​​​ទី​​​​​​ស្នាក់​​​​​​ការ​​​​​​កណ្តាល​​​​​​អា​ជ្ញា​​​​​​ធរ​​​​​​ជាតិ​​​​​​ប្រ​យុទ្ធ​​​​​នឹង​​​​​​ជំ​ងឺ​​​​​​អេដស៍​​​ ​​​ឯ.ឧ​.​​​​​ទេស​​​​​​រដ្ឋ​​​​​​មន្រ្តី​ ​​​​​អៀង​​​​​ ​មូលី​ ​​​​​ប្រ​ធាន​​​​​​អា​ជ្ញា​​​​​​ធរ​​​​​​ជាតិ​​​​​​ប្រយុទ្ធ​​​​​​នឹង​​​​​​ជំ​ងឺ​​​​​​អេដស៍​​​ ​​​និង​​​​​​ជា​​​​​​ប្រធាន​​​​​គណៈ​​​​កម្មា​​​​ធិការ​​​​សំរប​​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​កម្ពុជា ​​​(CCC)​​​​ បាន​​​​​អញ្ជើញ​​​​​ជា​​​​​អធិ​​​​​បតី​​​​​នៅ​​​​​ក្នុង​​​​​កិច្ច​​​​​ ប្រ​ជុំ​​​​​ពិសេស​គណៈ​​​​កម្មា​​​​ធិការ​​​​ប្រតិ​​​​បត្តិ​​​​នៃ​​​​គណៈ​​​កម្មា​​​ធិការ​​​សំរប​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​​​​​កម្ពុជា​​​​។​
 
សមាស​​​​​ភាព​​​​​ដែល​​​​​ចូល​​​​​រួម​​​​​ក្នុង​​​​​កិច្ច​​​​​ប្រជុំ​​​​​នេះ​​​​​រួម​​​​​មាន​​​​​៖ ​​
  • លោក​​​វេជ្ជ​​​បណ្ឌិត​ ​​Dong​​-​Il​​ Ahn​​​ អ្នក​​​តំណាង​​​អង្គ​​ការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​ប្រចាំ​​​កម្ពុជា​​​ និង​​ជា​​អនុ​​ប្រធាន ​​CCC​​
  • លោក ​​DanielP.​​ Dimick​​ អនុ​​ប្រធាន​​CCC​​​
  • ​​លោក​​ស្រី ​​Inga​​ Oleksy​ មន្រ្តី​​សម្រួល​​ទំនាក់​​ទំនង​​មូល​​និធិ​សកល​របស់​ USAID​ និង​ជា​​សហ​ប្រធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ ​
  • លោកស្រី ​Marie​​​-​Odile ​​Emond ប្រធាន​អង្គ​ការ​ UNAIDS ​ប្រចាំ​កម្ពុជា​
  • លោក ​វេជ្ជ​បណ្ឌិត​ ជីវ​ ប៊ុន​ធី ​លេខា​ធិការ​ CCC
  • លោកស្រី Nicole Delaney, Senior FPM, មូលនិធិសាកល
  • លោក Jan de Jong មកពី PWC/LFA
 
កិច្ច​ប្រជុំ​បាន​ដំណើរ​ការ​តាម​របៀប​វារៈ​ខាង​ក្រោម​៖
  • បច្ចុប្បន្នភាពនិង សេចក្តីសំរេចដោយកិច្ចប្រជុំគណៈកម្មការសំរបសំរួលមូលនិធិ សកល​ប្រចាំកម្ពុជាកាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០១៥៖
    • អំពីអ្នកទទួលជំនួយសំរាប់សំណើគំរោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
    • ដំណើការជ្រើសរើសអ្នកទទួលជំនួយ សំរាប់គំរោងកម្មវិធីពង្រឹងប្រព័ន្ធ សុខាភិបាល
    • ការជ្រើសរើសអ្នកទទួលជំនួយសំរាប់សំណើគំរោងកម្មវិធីអេដស៍
    • ដំណោះស្រាយស្តីពីការិយាល័យទទួលជំនួយបន្ត ផ្នែកគំរោងកម្មវិធី ប្រយុទ្ធនឹងជំងឺគ្រុនចាញ់
  • កាលវេលាចំពោះគំរោងជំនួយមូលនិធិសកលសេសសល់ ដែលនឹងត្រូវបានចុះហត្ថលេខា
  • ប្រាក់លើកទឹកចិត្តជូនដល់មន្រ្តីរដ្ឋាភិបាល ដែលចូលរួមអនុវត្តគំរោងកម្មវិធី មូលនិធិសកល
  • បញ្ហាផ្សេងៗ
បន្ទាប់ពីបានបញ្ចប់ការពិភាក្សាផ្លាស់ប្តូរយោបល់អនុម័តតាមលំដាប់របៀបវារៈរួចមក ឯ.ឧ. ទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបាន ចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តការប្រយុទ្ធប្រឆាំងជាមួយជំងឺអេដស៍ របេង គ្រុន- ចាញ់ និងជួយពង្រឹងប្រព័ន្ធសុខាភិបាលបន្តទៀត។ កិច្ចប្រជុំបានបញ្ចប់នាវេលាម៉ោង ៥:៣០នាទី រសៀល។
 
 
 
រូបភាពនៃកិច្ចប្រជុំ៖