ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ចុះ​ពិនិត្យ​ស្ថាន​ភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍​ និង​ជំងឺ​អេដស៍​​នៅ​ខេត្ត​ក្រចេះ ​និង ខេត្ត​មណ្ឌល​គីរី

ដើម្បីលើក​កំពស់​ និង​ ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ ទប់​ស្កាត់​ការ​ឆ្លង​មេ​រោគ​អេដស៍ ​ថែម​ទៀត ​និង​ក្នុង​​គោល​​បំណង​​ស្វែង​​យល់​​ដល់​ទី​កន្លែង ​អំពី​ស្ថាន​​ភាព​​បច្ចុ​​ប្បន្ន​​នៃ​​ការ​​រាល​​ដាល​​មេ​​រោគ​​អេដស៍​ ​ការ​​ឆ្លើយ​​តប​​នៅ​​ថ្នាក់​​ក្រោម​​ជាតិ ​​និង​​ ចំណុច​​ប្រឈម​​នា​នា​​ព្រម​​ទាំង​​ការ​​បញ្រ្ជាប​​នូវ​​ការ​​ឆ្លើយ​​តប​​នឹង​​មេ​​រោគ​​អេដស៍ ​​ក្នុង​​ផែន​​កា​រ​អភិ​​វឌ្ឍ​​ថ្នាក់​​ជាតិ ​​និង​​ ថ្នាក់​​ក្រោម​​ជាតិ ​​កាល​​ពី​​ថ្ងៃ​​ទី​​១០​-​​១១​ខែ​​ឧសភា ​​ឆ្នាំ​​២០១៥ ​​ឯក​​ឧត្តម​​ទេស​​រដ្ឋ​​មន្រ្តី ​​អៀង ​​មូលី ​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍ ​​បាន​​ដឹក​​នាំ​​គណៈ​​ប្រតិ​​ភូ​​ចុះ​​ពិ​និត្យ​​ស្ថាន​​ភាព​​នៃ​​ការ​​ឆ្លើយ​​តប​​នឹង​​មេ​​រោគ​​អេដស៍ ​​និង​​ ជំងឺ​​អេដស៍​​នៅ​​ខេត្ត​​ក្រចេះ ​និង ​មណ្ឌល​គីរី​​ដែល​​អម​​ដំណើរ​​ដោយ​​ថ្នាក់​​ដឹក​​នាំ​ និង​​មន្រ្តី​​អាជ្ញា​​ធរ​​មួយ​​ចំនួន​​ ។
 
នៅ​​វេលា​​ម៉ោង ​​១០​ព្រឹក​​រសៀល ​​ថ្ងៃ​​ទី​១០ ​​ឧសភា ​​គណៈ​​ប្រតិ​​ភូ​​បាន​​ជួប​​សំណេះ​​សំណាល​​ជា​​មួយ​​អ្នក​​ជំងឺ​​អេដស៍ ​​ដែល​កំពុង​សំរាក​ព្យាបាល ​និង​បាន​ធ្វើ​ទស្សនៈ​កិច្ច​ ស្វែង​យល់​អំពី​ការ​ផ្តល់​សេវា​សុខ​ភាព​ដល់​ទី​កន្លែង​ពិនិត្យ​មើល​សេវា​ព្យាបាល​នៅ​​មន្ទីរ​​ពេទ្យ​​បង្អែក​​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ​ដោយ​​មាន​​ការ​​ចូល​​រួម​​ពី​​អាជ្ញា​​ធរ​​មូល​​ដ្ឋាន​​ មន្រ្តី​​ថ្នាក់​ដឹក​នាំ​មន្ទីរ​ពេទ្យ​បង្អែក​ វេជ្ជ​បណ្ឌិត​ និង ​មន្ត្រីសុខា​ភិបាល ​និង​​ បុគ្គ​​លិក​​អង្គ​​ការ​​ដែល​​ធ្វើ​​ការ​​ផ្ទាល់​​ជា​​មួយ​​អ្នក​​ជំងឺ​​អេដស៍ ​​។ ​​បន្ទាប់​​ពី​​ការ​​សាក​​សួរ​​ស្វែង​​យល់​​​អំពី​​ស្ថាន​​ភាព​​រស់​​នៅ​​ការ​​ទទួល​​យក​​សេវា​​ព្យា​បាល​​ ការ​​ជួយ​​ជ្រោម​​ជ្រែង​​ពី​​សំណាក់ ​អាជ្ញា​ធរ​​មូល​​ដ្ឋាន​​ និង​​ អង្គ​​ការ​​ដែល​​ធ្វើ​​ការ​​ងារ​​ផ្ទាល់​​ជា​​មួយ​​អ្នក​​ជំងឺ​​អេដស៍ ​​យើង​​អាច​​ទទួល​បាន ​នូវ​ព័ត៌​មាន​ពិស្តា​ អំពី​ស្ថាន​ភាព ​នៃ​ការ​ឆ្លង​រាល​ដាល​ ការ​ផ្តល់​សេវា​ពិនិត្យ​ឈាម​រក​ មេ​រោគ​អេដស៍​ស្ម័គ្រ​ចិត្ត ​ការ​ផ្តល់​សេវា​ព្យាបាល ​ថែ​ទាំ ​និង​ការ​គាំទ្រ​ផ្លូវ​ចិត្ត ​និង​សង្គម​ ដល់​ក្រុម​បង​ប្អូន​ប្រជា​ពល​រដ្ឋ ​ដែល​បាន​រង​គ្រោះ ​ឆ្លង​មេ​រោគ​អេដស៍ ​និង​ទទួល​ការ​ប៉ះ ​ពាល់​ដោយ​សារ​មេ​រោគ​អេដស៍ ​​។
 
បន្ទាប់​​មក​​ ឯ.ឧ.​​ ទេស​​រដ្ឋ​​មន្រ្តី ​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍ ​​និង​​ គណៈ ​​ប្រតិ​ភូ​​អម​​ដំណើរ​​បាន​​ចុះ​​ពិនិត្យ​​ និង​​ សាក​​សួរ​​សុខ​ទុក្ខ​​អ្នក​​ជំងឺ​​អេដស៍​​ដែល​​កំពុង​​សម្រាក​​ ព្យា​បាល ​​នៅ​​មន្ទីរ​​ពេទ្យ​​បង្អែក​​ខេត្ត ​​ដោយ​​នាំ​​យក​​នូវ​​ថវិកា​​មួយ​​ចំនួន​​ទៅ​​ចែក​​ជូន​​ដើម្បី ​​សម្រាល​​នូវ​​ការ​​លំបាក​​របស់​​ពួក​​គាត់ ​​។
 
នា​រសៀល​ថ្ងៃ​ទី១​០ ​ឧសភា ​គណៈ​ប្រតិ​ភូ​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ទៅ​ពិនិត្យ ​ទី​តាំង​ផ្តល់​សេវា​កំសាន្ត​សប្បាយ​ នៅ​ស្រុក​កែវ​សីមា ​និង​ជួប ​ស្វែង​យល់​អំពី​ដំណើ​ការ​ងារ​ផ្តល់​សេវា​សុខ​ភាព​ របស់​មណ្ឌល​សុខ​ភាព​អូ​អាម ​ខេត្ត​មណ្ឌល​គីរី ​​ដោយ​មាន​ការ​ចូល​រួម​ និង​​មាន​​កិច្ច​​សហ​​ការ​​ល្អ​​​ពី​សំណាក់​មន្រ្តី​​អាជ្ញា​​ធរ​មូល​ដ្ឋាន​​ មន្រ្តី​​សុខា​​ភិ​បាល​នៃ​មណ្ឌល​សុខ​ភាព​​ និង​​ ម្ចាស់​​ទី​តាំង​​ផ្តល់​​សេវា​​កម្សាន្ត ​និង​មន្រ្តី​អង្គ​​ការ​​ក្រៅ​​រដ្ឋា​​ភិបាល​​។
 
ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​ឧសភា ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​និង​ថ្នាក់​ដឹក​នាំ​បាន​ អញ្ជើញ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ​និង ​ស្វែង​យល់​អំពី​ការ​ជ្រួត​ជ្រាប​ព័ត៌​មាន​អប់​រំ​ស្តី​ពី​ការ​ឆ្លង​មេ​រោគ​អេដស៍​ និង​ការ​បង្ការ​ ដែល​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​បាន​ដឹង​ និង​ទទួល​ការ​អប់​រំ​សុខ​ភាព​នា​នា​ អំពី​ជំងឺ​អេដស៍​ និង​ការ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​។  
 
នា​ព្រឹក​ថ្ងៃ​ដ​ដែល​ ​ឯ​.ឧ.​​ ទេស​​រដ្ឋ​​មន្រ្តី ​និង​គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ទី​តាំង​ផ្តល់​សេវា​កំសាន្ត​សប្បាយ​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ ខេត្ត​មណ្ឌល​គីរី​ និង​ពិនិត្យ​មើល​យុទ្ធ​នាការ​ បង្ការ​ការ​ឆ្លង​មេ​រោគ​អេដស៍​បន្ថែម​ទៀត​។ 
 
ក្នុង​វេលា​រសៀល​ថ្ងៃ​ទី​១១ ​ខែ ​ឧសភា ​ឯក​ឧត្តម​ ទេស​រដ្ឋ​មន្រ្តី ​និង​គណៈ​ប្រតិ​ភូ​​បាន​​ដឹក​​នាំ​​ការ​​ប្រជុំ​​គណៈ​​កម្មា​​ធិការ​​ប្រយុទ្ធ ​​នឹង​​អេដស៍​​ខេត្ត​មណ្ដល​គិរី ​​ដោយ​​មាន​​ការ​​ចូល​​រួម​​ពី​​ថ្នាក់​​ដឹក​​នាំ ​​និង​​មន្រ្តី​​អាជ្ញា​​ធរ​​ លោក​ស្រី​​អភិ​​បាល​​រង​​ខេត្ត​​មណ្ឌល​គីរី ​​ដែល​​ជា​​ប្រធាន​​គណៈ​​កម្មា​​ធិការ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​ខេត្ត​ ​ថ្នាក់​​ដឹក​​នាំ​​មន្ទី​រ​សុខា​​ភិបាល​​ខេត្ត ​​និង​​ អង្គ​ការ​​ក្រៅ​​រដ្ឋា​​ភិបាល​​នា​នា​ ​ដែល​​ធ្វើ​​ការ​​ជា​​មួយ​​អ្នក​​ ជំងឺ​​អេដស៍​ ​និ​ង​ ប្រជា​​ជន​​ដែល​រង​​ការ​​ប៉ះ​​ពាល់​​នៅ​​ក្នុង​​ខេត្ត​មណ្ឌល​គីរី ​​។
 
បន្ទាប់​​ពី​​ស្តាប់​​មតិ​​ស្វាគ​មន៍​​ និង​​ ស្តាប់​​បទ​​បង្ហាញ​​ពី​​ស្ថាន​​ភាព​​នៃ​​ការ​​ឆ្លើយ​​តប​​នឹង​​អេដស៍​​ក្នុង​ខេត្ត​​ពី​​សំណាក់​​តំណាង​​លេខា​​ធិការ​​ដ្ឋាន​​អេដស៍​​ខេត្ត​ ​តំណាង​​អង្គ​​ការ​​ក្រៅ​​រដ្ឋា​​ភិបាល​​ដែល​ ​ធ្វើ​​ការ​​ជា​​មួយ​​អ្នក​​ជំងឺ​​អេដស៍​​រួច​​ម​ក​​ ឯក​ឧត្តម​​ទេស​​រដ្ឋ​​មន្រ្តី​​ បាន​​គូស​​បញ្ជាក់​​ពី​​ជោគ​​ជ័យ​​ក្នុង​​ការ​​ ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​ដែល​​កម្ពុជា​​បាន​​ធ្វើ​​ឱ្យ​​សម្រេច​​កន្លង​​មក​​រហូត​​ដល់​​មាន​​ការ​​ទទួល​​ស្គាល់​ ​និង​កោត​​សរ​សើរ​​ជា​​អន្តរ​​ជាតិ​​។ ​​ដោយ​​ឡែក​​ ឯ.ឧ.​​ទេស​​រដ្ឋ​​មន្រ្តី​​ ក៏​​បាន​​សម្តែង​​នូវ​ការ​​កោត​​សរ​សើរ​​ចំពោះ​​អាជ្ញា​​ធរ​​ខេត្ត​ ​មន្រ្តី​​សុខា​​ភិបាល​​ និង​អង្គ​​ការ​​នា​​នា​​ក្នុង​​ខេត្ត​​មណ្ឌល​គី​រី​ ​ជា​​ខេត្ត​​ដាច់​ស្រយាល​ មាន​ការ​រីក​ចំរើន​ខ្លាំង​ និង ​ឆាប់​រហ័ស​ មាន​លំហូរ​ចូល​ក្រុម​កម្មករ​ដែល​បំពេញ​ការ​ងារ​ ក្នុង​វិស័យ​សាង​សង់​ កសិ​ដ្ឋាន​ កសិ​កម្ម​ ឧស្សា​ហកម្ម​ផ្សេង​ៗ រុក​រក​រ៉ែ ​និង​ការ​រីក​ដុះ​ដាល​នៃ​ទី​តាំង​ផ្តល់​ សេវា​កំសាន្ត​សប្បាយ​ ដែល​ប្រឈម​​មុខ​​ខ្លាំង​​នឹង​​ការ​​រីក​​រា​ល​ដាល​​មេ​​រោគ​​អេដស៍​​/​​ជំងឺ​​អេដស៍ ​​​និង​ការ​រៀប​ចំ​គំនិត​ផ្តួច​ផ្តើម​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ បង្ការ​ទប់​ស្កាត់​ការ​ហូរ​ចូល​នៃ​ មេ​រោគ​អេដស៍​មក​ក្នុង​ខេត្ត​អោយ​បាន​ជា​អតិ​បរមា​ និង​បាន​ទទួល​ជោ​គ​ជ័​យ ​និង​ ​រួម​​ចំណែក​​កាត់​​បន្ថយ​​អត្រា​​ឆ្លង​​ថ្មី​​គួរ​​ឱ្យ​​កត់​​សម្គាល់​ ​។
 
ដោយ​​មាន​​ការ​​ព្រួយ​​បារម្ភ​​ចំពោះ​​រលក​​ទី​​២ ​​នៃ​​ការ​​រី​ក​​រាល​​ដាល​​មេ​​រោគ​​អេដស៍​​/​​ជំងឺ​​អេដស៍ ​​តាម​​រយៈ​​ការ​​ធ្វេស​​ប្រហែស​​ជា​​មួយ​​នឹង​​ជោគ​​ជ័យ​ ​និង​ ​ការ​​ខ្វះ​​ព័ត៌​​មាន​​ក្នុង​​ការ​បង្ការ​​ការ​​ចម្លង​​រោគ​​ក្នុង​​ចំណោម​​យុវ​​វ័យ ​​ឯ.ឧ.​ ​ទេស​​រដ្ឋ​​មន្រ្តី​​បាន​​ផ្តល់​​ជា​​អនុ​​សាសន៍​​ឱ្យ​​ គណៈ​​កម្មា​​ការ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​ខេត្ត​ ​ដែល​​រួម​​មាន​​អាជ្ញា​​ធរ​​គ្រប់​​លំដាប់​​ថ្នាក់​ ​មន្ទីរ​​សុខា​ ​ភិបាល​ ​និង​​ អង្គការ​​ក្រៅ​​រដ្ឋា​​ភិ​បាល​​នា​​នា​ ​បន្ត​​សកម្ម​​ភាព​​ឱ្យ​​កាន់​​តែ​​សកម្ម​​ ដូច​​ជា​​ការ​​អប់រំ​សុខ​ភាព​ ​និង​ ​ពន្យល់​​ណែ​នាំ​​ក្នុង​​ការ​​ទប់​​ស្កាត់​​ការ​​រីក​​រាល​​ដាល​​មេ​​រោគ​​អេដស៍ ​​ដូច​​ជា​​ការ​​លើក​​ទឹក​​ចិត្ត ​​ឱ្យ​​មាន​​ការ​​ប្រើ​​ប្រាស់​​ស្រោម​​អនា​​ម័យ​​ឱ្យ​​បាន​​ទូលំ​​ទូលាយ​​ ១០០​%​។ ​​អង្គ​​ប្រជុំ​​បាន​​បញ្ចប់​​នៅ​​វេលា​ម៉ោង​​ ៤​៖​៣០​ល្ងាច​។
 
គណៈ​​ប្រតិ​​ភូ​​បាន​​បញ្ចប់​​បេសក​​កម្ម ​​ដោយ​​ទទួល​​បាន​​នូវ​​លទ្ធ​​ផល​​ជា​​វិជ្ជ​​មាន​​នៅ​​ក្នុង​​ការ​​ស្វែង​​យល់​​អំពី​​ស្ថាន​​ភាព​​បច្ចុ​​ប្បន្ន​​នៃ​​ការ​​រាល​​ដាល​​មេ​​រោគ​​អេដស៍ ​​ដែល​​ជា​​ព័ត៌​​មាន​​ជាក់​​​ស្តែង​​ក្នុង​​រៀប​​ចំ​​ផែន​​ការ​​ឆ្លើយ​​តប​​នឹង​​មេ​​រោគ​​អេដស៍​​/​​ជំងឺ​​អេដស៍​ ​នៅ​​ថ្នាក់​​ជាតិ ​​និង​​ ថា្នក់​​ក្រោម​​ជាតិ​ ​ដើម្បី​​ឈាន​​ទៅ​​សម្រេ​​ច​តាម​​យុទ្ធ​​សាស្រ្ត​​៧​​ចំណុច​​របស់​​រាជ​​រដ្ឋា​​ភិបាល​​ និង​​ គោល​​ដៅ​ ​៣​.​០​​ នៃ​​ការ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​គឺ​ ​គ្មាន​​ការ​​ឆ្លង​​ថ្មី​ ​គ្មាន​​ការ​​រើស​​អើង ​​និង​​ គ្មាន​​ការ​​ស្លាប់​​ដោយ​​សារ​​ជំងឺ​​អេដស៍​ ​។
 
 
រូបភាពនៃដំណើរទស្សនកិច្ច៖