ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង​ មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សកល​នៅ​កម្ពុជា​ បាន​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​របស់​មូល​និធិ​សកល

នា​ព្រឹក​ថ្ងៃ​ទី​០៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សកល​ប្រទេស​កម្ពុជា​ បាន​អញ្ជើញ​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​របស់​មូល​និធិ​សកល​មក​ពី​ទី​ស្នាក់​ការ​កណ្តាល​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​ ដែល​ដឹក​នាំ​ដោយ​លោក ​Luca​ Occhini​ ប្រធាន​គ្រប់​គ្រង​ជាន់​ខ្ពស់​មូល​និធិ​សកល​សំរាប់​តំបន់​អាស៊ី​អាគ្នេយ៍​ និង​លោក​ស្រី ​Nicol​e Delaney​។ 
ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​និងគណៈ​ប្រតិភូ ​បាន​ពិភាក្សា​ការ​ងារ​គ្រប់​គ្រង​សម្រប​សម្រួល​មូល​និធិ​នៃ​គំរោង​កម្ម​វិធី​មូល​និធិ​សកល​របស់​កម្ពុជា ​និង ​ជា​ពិសេស​ផ្តោត​លើ​កិច្ច​ការ​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន​៖
  1. និរន្តរ​ភាព​រយៈ​ពេល​វែង​នៃ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​របស់​មូល​និធិ​សកល​សំរាប់​​ធន​ធាន​មនុស្ស
  2. និរន្តរ​ភាព​រយៈ​ពេល​វែង​នៃ​ការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន​របស់​មូល​និធិ​សកល ​និង​ ការ​ពង្រឹង​ប្រព័ន្ធ​គ្រប់​គ្រង​សំភារៈ​ មធ្យោ​បាយ​នៃ​គំរោង​កម្ម​វិធី​ផ្តល់ ​ហិរញ្ញ​ប្ប​ទាន​ដោយ​មូល​និធិ​សកល​
  3. និង​បញ្ហា​សេស​សល់​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ចំណាត់​ការ​ របស់​រាជ​រដ្ឋា​ភិបាល ​។
 
ជាកិ​ច្ចឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​គណៈ​ប្រតិ​ភូ​មូល​និធិ​សកល​បាន​លើក​ឡើង​ក្នុង​​របៀប​វរៈ​នៃ​កិច្ច​ពិភាក្សា ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ បាន​មាន​ប្រសាស​ថា ​ក្នុង​នាម​ឯក​ឧត្តម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល ​ឯក​ឧត្តមសូម​ទទួល​យក​ គាំ​ទ្រ​ និង​ចូល​រួម​សហការ​អនុវត្ត​លើ​ចំណុច​ឯក​ភាព​គ្នារ​វាង​របស់​មូល​និធិ​សកល​និងរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ធានា​និរន្ត​រភាព​នៃ​ការ​អនុ​វត្ត​គំរោង​កម្ម​វិធី ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ របេង ​និង ​គ្រុន​ចាញ់ ​ព្រោះ​ទាំង​នេះ ​ជា​ទិស​ដៅ​អាទិ​ភាព​ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ក្រសួង​សុខា​ភិបាល​ និង​ស្ថាប័ន​ពាក់​ព័ន្ធ ​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​កាត់​បន្ថយ​អាត្រា​ឈឺ ​អាត្រា​ស្លាប់​ ភាព​ក្រីក្រ​ដោយ​សារ​ជំងឺ​ទាំង​នេះ ​និង​លើក​កំពស់​សុខ​មាល​ភាព​ប្រជា​ជន​កម្ពុជា ​ជីវ​ភាព​រស់​នៅ​របស់​ពួក​គាត់​អោយ​បាន​កាន់​តែ​ប្រសើរ​ឡើង​ជា​លំដាប់​។ ជា​ឧទាហ​រណ៍ជា​ក់ស្តែង​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បានកំ​ណត់​ថវិកា​ជាតិ​ប្រមាណ ​១លាន​ដុល្លា​សហ​រដ្ឋ​អាមេ​រិក​ សំរាប់​២០១៥​ ចំណែក​២០១៦​ ទឹក​ប្រាក់ ​១.២​លាន ​និង ​២០​១៧ ​ថវិកា ​១.៥​ លាន​ ចូល​រួម​ចំណែក​បន្ថែម​ទៀតលើ​ខ្ទង់​ចំណាយ​ប្រចាំ​ឆ្នាំ​លើ​វិស័យ​សុខា​ភិបាល​សំរាប់​ទិញ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ​ជួយ​ផ្គត់​ផ្គង់​ដល់​កម្ម​វិធី​ជាតិ​ក្រសួងសុខា​ភិបាល​ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​អេដស៍​។
 
ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ​ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មូល​និធិ​សកល​ ដែល​បាន​ផ្តល់​ថវិកា​​ជួយ​ប្រទេស​កម្ពុជាក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​ទាំង​បី ​គឺ ​របេង​ គ្រុន​ចាញ់ ​និង​ជំងឺ​អេដស៍ ​ព្រម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​នៅ​កម្ពុ​ជា។ ​ដោយបាន​ទទួលសិ​ទ្ធប្រទាន​ពីសម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ អោយ​ចុះ​ហត្ថ​លេខា​ជា​មួយ​មូល​និធិ​សកល​លើ​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ ​(Framework agreement) ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​នឹង​ជួយ​អោយ​ការ​អនុវត្ត​គំរោង​ហិរ​ញ្ញប្ប​ទាន​របស់​មូល​និធិ​សកល​ ដែល​មាន​ស្ថាប័ន​រដ្ឋ​ជា​អ្ន​កទទួល​ ផ្ទាល់​អោយ​គោរព​អោយ​បាន​ហ្មត់​ចត់​ នូវ​លិខិត​បទ​ដ្ឋាន​ ស្តី​ពី​ហិរញ្ញ​ប្បទាន​របស់​មូល​និធិ​សកល​។ 
 
ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង​ មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​
និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សកល​នៅ​កម្ពុជា​
បាន​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​របស់​មូល​និធិ​សកល
(ផ្សព្វផ្សាយដោយទូរទស្សន៍ អាស៊ីអគ្នេយ៍)
ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង​ មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​
និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សកល​នៅ​កម្ពុជា​
បាន​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​របស់​មូល​និធិ​សកល
(ផ្សព្វផ្សាយដោយទូរទស្សន៍ ជាតិកម្ពុជា)
 
រូបភាពនៃកិច្ចប្រជុំ៖