ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​វេទិ​កាសា​ធារណៈ​ នៅ​ឃុំ​ចចិប​ និង​ឃុំ​ទួល​សាលា ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ

នា​ព្រឹក​ថ្ងៃ​ទី​៤ ​ខែមិថុនា​ ឆ្នាំ​២០១៥ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពង់​ស្ពឺ​ បាន​អញ្ជើញ​ជា​អធិ​បតី​ក្នុង​វេទិ​កា​សាធា​រណៈ​នៅ​ឃុំស្វាយចចិប និង ឃុំទួលសាលា ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ ​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អនុរដ្ឋ- លេខាធិការក្រសួងធនធានទឹក មន្ទីរ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត ​អាជ្ញា​ធរ​មូល​ដ្ឋាន កម្លាំងប្រដាប់អាវុធ និង​ ប្រជា​ពល​រដ្ឋ​ប្រមាណ​ ២៧៦ នាក់ ​។
 
បន្ទាប់​ពី​សម្តែង​នូវ​ការ​ស្វា​គមន៍ ​និង​ ថ្លែង​អំណរ​គុណ​ចំពោះ​ អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់ ​លំដាប់​ថ្នាក់ ​កងក​ម្លាំង​ប្រដាប់​អាវុធ​ និង​ ប្រជា​ពល​រដ្ឋ​រួច​មក​ ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​វេទិ​កា​សាធា​រណៈ​ដែល​កំពុង​ធ្វើ​នា​ពេល​នេះ ​ដែល​ជា​នយោ​បាយ​ ថ្នាក់​ជាតិ​របស់​រាជ​រដ្ឋា​ភិបាល​សម្រាប់​នីតិ​កាល​ទី​៥​នៃ​រដ្ឋ​សភា ​ក្នុង​ការ​ចូល​រួម​ដោះ​ស្រា​យ​ បញ្ហា​នា​នា​របស់​ប្រជា​ជន​ដល់​មូល​ដ្ឋាន​ ។ ​បន្ទាប់​មក​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​ជូន​វេទិ​កា​ទៅ ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​លើក​ឡើង​ពី​បញ្ហា​នា​នា​ដែល​ជួប​ប្រទះ ​និង ​សំណូម​ពរ​នា​នា​បើ​មាន​ ។​
 
ប្រជា​ពល​រដ្ឋ​ទាំងពីរឃុំ គឺឃុំស្វាយចចិបនិងឃុំទួលសាលា​បាន​លើកសំណួរមួយចំនួនពាក់ព័ន្ធនិងជីវភាពរស់នៅរបស់ គាត់ដើម្បីសុំអោយឯកឧត្តមទេសរដ្ឋមន្ត្រីជួយដោះស្រាយមានជាអាទិ៍​៖
1.     កង្វះទឹកស្អាត
2.     កង្វះប្រព័ន្ធស្រោចស្រព្វ
3.     បញ្ហាប័ណ្ណគ្រួសារ
4.     សំណើរសុំអោយមានភ្លើងអគ្គីសនី
5.     បញ្ហាអត្តសញ្ញាណប័ណ្ណ
6.     សុវត្ថិភាពចរាចរណ៍
 
ក្រោយ​ពី​ស្តាប់​សំណួរ​ទាំង​នោះ​មក​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​បាន​ជូន​វេទិកា​ទៅ​លោក​ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​ដូច​ជា​៖ មន្ទីរ​ធន​​ធាន​ទឹក ​រ៉ែ​និង​ថាម​ពល​ អភិ​បាល​ស្រុក​ អធិការ​នគ​របាល​ស្រុក​និង​មេ​ឃុំឆ្លើយ​បំភ្លឺ ​និង​បក​ស្រាយ​អំពី​ការងា​រដែល​កំពុង​អនុវត្ត​ ក៏​ដូច​ជា​គំរោង​កម្ម​វិធី​សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់​។
 
ឯ.ឧ. ​ទេស​រដ្ឋ​មន្ត្រី ​បាន​ណែ​នាំ​អោយ​អាជ្ញា​ធរ​ដែន​ដី​និង​មន្ត្រី​មាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ អោយ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ​បំពេញ​ភារ​កិច្ច​បំរើ​ប្រជា​ពលរដ្ឋ​អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​និង​ផ្តល់​ជូន​សេវា​សាធារ​ណៈ​ក្នុង​ថានៈ​ជា​អ្នក​បម្រើ​ប្រជាពល​រដ្ឋ​។
 
ឯ.ឧ.​​​ ទេស​​​រដ្ឋ​​​មន្រ្តី​​ ​ក្នុង​​​ឋានៈ​​​ជា​​​ប្រធាន​​​អាជ្ញា​​ធរ​​​ជាតិ​​​ប្រយុទ្ធ​​នឹង​​​ជំងឺ ​​​អេដស៍​​បាន​​​ផ្តាំ​​​ផ្ញើ​​​ឱ្យ​​​ប្រជា​​​ជន​​​ទាំង​​​អស់​​​យក​​​ចិត្ត​​ទុក​​​ដាក់​​​ក្នុង​​​ការ​​​ការ​​​ពារ​​​ខ្លួន​​​ពី​​​ជំងឺ​​​អេដស៍ ​​​និង​​​ បាន​​​នាំ​​យក​​នូវ​​អំណោយ​​មួយ​​ចំនួន​​ចែក​​ជូន​​ប្រជា​ជន​ ​ហើយ​​បាន​​សន្យា​​ថា​​នឹង​​ខិត​​ខំ​​ដោះ​​ស្រាយ​​នូវ​​បញ្ហា​ ​និង​​សំណូម​​ពរ​​នានា​ដែ​ល​​ប្រជា​​ជន​​នៅ​​មូល​​ដ្ឋាន​​ស្រុក​​បរ​​សេដ្ឋ​​បាន​​លើក​​ឡើង​​ខាង​​លើ ​។​
អង្គ​​វេទិ​កា​​បាន​បញ្ចប់​​ទៅ​​ដោយ​​បរិ​​យាកាស​​ស្និទ្ធ​​ស្នាល​​ និង​​ រីក​​រាយ​ក្រៃ​លែង ​​។
 
វេទិ​កាសា​ធារណៈ​ នៅ​ឃុំ​ចចិប​ និង​ឃុំ​ទួល​សាលា ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ
 
  
រូបភាពនៃវេទិកាសាធារណៈ៖