ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ពិសេស​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​នៃ​គណៈ​កម្មា​ធិការ​សំរប​សំរួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា

រសៀល​​​​​​​ថ្ងៃ​​​​​​​ទី​​​​​១១​​ ខែ​​​មិថុនា ​​​​ឆ្នាំ​​​​២០​១៥​​​​​ ​​នៅ​​​​​​ទី​​​​​​ស្នាក់​​​​​​ការ​​​​​​កណ្តាល​​​​​​អា​ជ្ញា​​​​​​ធរ​​​​​​ជាតិ​​​​​​ប្រ​យុទ្ធ​​​​​នឹង​​​​​​ជំ​ងឺ​​​​​​អេដស៍​​​ ​​​ឯ.ឧ​.​​​​​ទេស​​​​​​រដ្ឋ​​​​​​មន្រ្តី​ ​​​​​អៀង​​​​​ ​មូលី​ ​​​​​ប្រ​ធាន​​​​​​អា​ជ្ញា​​​​​​ធរ​​​​​​ជាតិ​​​​​​ប្រយុទ្ធ​​​​​​នឹង​​​​​​ ជំ​ងឺ​​​​​​អេដស៍​​​ ​​​និង​​​​​​ជា​​​​​​ប្រធាន​​​​​គណៈ​​​​កម្មា​​​​ធិការ​​​​សំរប​​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​កម្ពុជា​​​(CCC)​​​​ បាន​​​​​អញ្ជើញ​​​​​ជា​​​​​អធិ​​​​​បតី​​​​​នៅ​​​​​ក្នុង​​​​​កិច្ច​​​​​ ប្រ​ជុំ​​​​​ពិសេស​គណៈ​​​​កម្មា​​​​ធិការ​​​​ប្រតិ​​​​បត្តិ​​​​នៃ​​​​គណៈ​​កម្មា​​​ធិការ​​​សំរប​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​​​​​កម្ពុជា​ ​​​។​
 
សមាស​​​​​ភាព​​​​​ដែល​​​​​ចូល​​​​​រួម​​​​​ក្នុង​​​​​កិច្ច​​​​​ប្រជុំ​​​​​នេះ​​​​​រួម​​​​​មាន​​​​​៖​​
  • លោក​​​វេជ្ជ​​​បណ្ឌិត​​​ Dong​​-​Il​​ Ahn​​​ អ្នក​​​តំណាង​​​អង្គ​​ការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​ប្រចាំ​​​កម្ពុជា​​​និង​​ជា​​អនុ​​ប្រធាន​​CCC​​
  • ​​លោក​​ស្រី​​Inga​​ Oleksy​ មន្រ្តី​​សម្របសម្រួល​​ទំនាក់​​ទំនង​​មូល​​និធិ​សកល​របស់​ USAID​ និង​ជា​​សហ​ប្រធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​
  • លោកស្រី​ Marie​​​-​Odile ​​Emond ប្រធាន​អង្គ​ការ​ UNAIDS ​ប្រចាំ​កម្ពុជា
  • លោកស្រី Amelie Joubert មន្រ្តីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា
  • លោក​វេជ្ជ​បណ្ឌិត​ជីវ​ប៊ុន​ធី​លេខា​ធិការ​ CCC
កិច្ច​ប្រជុំ​បាន​ដំណើរ​ការ​តាម​របៀប​វារៈ​ខាង​ក្រោម​៖
  • សំណើគំរោងកម្មវិធីប្រយុទ្ធជំងឺគ្រុនចាញ់ (ICC)
  • ត្រួតពិនិត្យការបំពេញការងារនិងការបន្តកិច្ចសន្យាការងារនៃមន្រ្តីលេខាធិការដ្ឋានគណៈ​​ ​កម្មា​​​ធិការ​​​សំរប​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​​​​​កម្ពុជា
  • វឌ្ឍនភាពនៃការរៀបចំការឆ្លើយតបទៅនឹងសំនួរ​/អនុសាសន៍ ក្រុមត្រួតពិនិត្យ បច្ចេកទេសមូលនិធិសកល ពាក់ព័ន្ធនឹងគំរោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងគំរោងកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល
  • វឌ្ឍនភាពនៃសំណើអ្នកជំនួយបច្ចេកទេស ៥% (ប្រាក់លើកទឹកចិត្ត)
  • ការចាត់តាំងមន្រ្តីទំនាក់ទំនងក្នុងពេលអវត្តមានលោកស្រី Inga​​ Oleksy
  • ឯកសារណែនាំអំពីអភិបាលកិច្ចនៃគណៈ​​​កម្មា​​​ធិការ​​​សំរប​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​​​​​កម្ពុជា
  • ការអនុម័តលើបច្ចុប្បន្នកម្ម នៃ​ប្រតិទិននៃកិច្ចប្រជុំគណៈ​​កម្មា​​​ធិការ​​​សំរប​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​​​​​កម្ពុជា និងគណៈ​​​កម្មា​​​ធិការអភិបាល នៃគណៈ​​​កម្មា​​​ធិការសំរប​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​​​​​កម្ពុជា
  • ពិនិត្យ និងតាមដាន ការឆ្លើយតបទៅនឹងអនុសាសន៍ ឬបញ្ហានានាលើកឡើង ដោយរបាយការណ៍នៃការបំពេញបេសកកម្មរបស់លោកស្រី Nicole Delaney
  • បេសកកម្មក្រុមមូលនិធិសកលពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥
  • អនុម័តផែនការការងាររបស់អ្នកជំនួយបច្ចេកទេស AIDSPAN តាក់តែងសេចក្តី ព្រាងរបាយការណ៍ មូលនិធិសកលកម្ពុជា​​
  • បញ្ហាផ្សេងៗ
 
បន្ទាប់​ពី​បាន​បញ្ចប់​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​អនុ​ម័ត​តាម​លំដាប់​របៀប​វារៈ​រួច​មក​ឯ.ឧ.​ ទេស​រដ្ឋ​មន្ត្រី​ប្រធាន​អង្គ​ប្រជុំ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ចូល​រួម​ទាំង​អស់​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ជំងឺ​អេដស៍​របេង​គ្រុន​ចាញ់​និង​ជួយ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​បន្ត​ទៀត​។ កិច្ច​ប្រជុំ​បាន​បញ្ចប់​នា​វេលា​ម៉ោង​៥:៣០​នាទី​ល្ងាច​។
 
 
 
រូបភាពនៃកិច្ចប្រជុំ៖