ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំកម្ពុជា

នាព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៥នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងជាប្រធានគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំកម្ពុជា(CCC)បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំកម្ពុជា។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖
- លោកវេជ្ជបណ្ឌិត Dong-Il Ahn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជានិងជាអនុប្រធាន CCC
- លោកស្រី Inga Oleksy មន្រ្តីសម្រួលទំនាក់ទំនងមូលនិធិសកលរបស់ USAID និងជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- លោកស្រីMarie-Odile Emond ប្រធានអង្គការ UNAIDS ប្រចាំកម្ពុជា
- លោក សុខ ធីម ជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- លោក Luca Occhini ប្រធានក្រុមគ្រប់គ្រងជាន់ខ្ពស់មូលនិធិសកលសំរាប់តំបន់អាស៊ីអាគ្នេយ៍
- លោកស្រី Nicole Delaney, Senior FPM, មូលនិធិសាកល
- លោកវេជ្ជបណ្ឌិតជីវប៊ុនធីលេខាធិការ CCC
កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈខាងក្រោម៖
- បច្ចុប្បន្នភាពនិងវឌ្ឍនភាព នៃទំរង់ឆ្លើយតបរបស់គណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំកម្ពុជា ទៅនឹងសំនួរទាំងឡាយរបស់គណៈកម្មការត្រួតពិនិត្យមូលនិធិ សកល (TRP) និងការត្រៀមរៀបចំគំរោងកម្មវិធីជំនួយប្រយុទ្ធនឹងជំងឺអេដស៍និងពង្រឹងប្រព័ន្ធសុខាភិបាល ។
- លក្ខខណ្ឌវិនិច្ឆ័យតំរូវរបស់គណៈកម្មាធិការសំរបសំរួលមូលនិធិសកល
- បញ្ហាផ្សេងៗ
បន្ទាប់ពីបានបញ្ចប់ការពិភាក្សាផ្លាស់ប្តូរយោបល់អនុម័តតាមលំដាប់របៀបវារៈរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តការប្រយុទ្ធប្រឆាំងជាមួយជំងឺអេដស៍ របេង គ្រុនចាញ់ និងជួយពង្រឹងប្រព័ន្ធសុខាភិបាលបន្តទៀត។ កិច្ចប្រជុំបានបញ្ចប់នាវេលាម៉ោង ១៣:៣០នាទី រសៀល។