ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​ប្រចាំ​កម្ពុជា​ អញ្ជើញ​ចូល​រួម​ក្នុង​​អង្គ​សិក្ខា​សាលា​នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​ប្រចាំ​កម្ពុជា

កាល​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​នៅ​សណ្ឋា​គារ​កំពត​ឌីយា​ម៉ង់​​​​ ក្រុង​កំពត​ ខេត្ត​កំពត​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​ប្រចាំ​កម្ពុជា​ (CCC) ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សាលា​របស់​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​ប្រចាំ​កម្ពុជា​។
 
អញ្ជើញ​ជា​គណៈ​អធិ​បតី​ក្នុង​ឱកាស​បើក​អង្គ​សិក្ខ​សាលា​នោះ​មាន​ ឯក​ឧត្តម ​សូត្រ ​យា ​អភិ​បាល​រង​ខេត្ត​កំពត​ និង​ជា​ប្រធាន​គណៈ​កម្មកា​ធិការ​អេដស៍​ខេត្ត​កំពត​ លោក​វេជ្ជ​បណ្ឌិត​ Dong ​Il​ Anh​ ប្រធាន​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​ (WHO)​ និង​ជា​អនុ​ប្រធាន​ CCC​ លោក​ Daniel ​Dimick​​ នាយក​ប្រតិ​បត្តិ​អង្គការ​ Health​ Poverty​ Action​ ជា​​អនុ​ប្រធាន​ CCC​ និង​ការ​ចូល​រួម​របស់​ ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី ​អ្នក​នាង​កញ្ញា ​ថ្នាក់​ដឹក​នាំ ​តំណាង​ស្ថាប័ន​ ក្រសួង​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​តំណាង​ដៃ​គូ​អភិ​វឌ្ឍ​​​​និង​សង្គម​ស៊ីវិល ​និង​ជា​ពិសេស​ លោក ​លោក​ស្រី ​អ្នក​នាង​កញ្ញា​ជា​តំណាង​អ្នក​ផ្ទុក​មេរោគ​អេដស៏​​ និង​តំណាង​ប្រជា​ជន​ប្រឈម​មុខ​ខ្ពស់​។
             
គោល​បំណង​ចំបង​នៃ​អង្គ​សិក្ខា​សាលា​គឺ ​ពិនិត្យឡើ​ងវិញ​នូវ​ជោគ​ជ័យ​និង​លទ្ធ​ផល​សំរេច​បាន​ កំណត់​កត្តា​ដែល​ជំរុញ​អោយ​ទទួល​បាន​ជោគ​ជ័យ​​ដែល​ត្រូវ​ប្រកាន់​យក​ជា​គោល​សំរាប់​ការ​អនុ​វត្ត​ល្អ​ៗ ​និង ​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម​ឧប​សគ្គ​ដែល​បាន​ជួប​ប្រទះ ​និង​ឫស​គល់​របស់​បញ្ហា​ទាំង​នោះ ​ដើម្បី​រក​ដំណោះ​ស្រាយ​នា​ពេល​អនា​គត​សំរាប់​បញ្ហា​ប្រឈម​ជា​គន្លឹះ​នា​នា។​ អង្គ​សិក្ខា​សា​លា​បាន​ពិនិត្យ ​និង​ពិគ្រោះ​ពិភាក្សា​លើ​៖
  1. លក្ខ​ខណ្ឌ​សម​ស្រប​និងបទ​ដ្ឋាន​អប្ប​បរមា ​(Eligibility and Minimum Standard requirements) ​ក្នុង​ការ​លើក​គំរោង​កម្ម​វិធី​ស្នើ​សុំ​ថវិកា​ជំនួយ​តាម​ទំរង់​ផ្តល់​ហិរញ្ញ​ប្បទាន​មូល​និធិ​សកល​ថ្មី​ (New Funding Model)។
  2. ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ឯក​សារ​អភិ​បាល​កិច្ច ​និង​ គោល​ការណ៍​ណែ​នាំ​ក្នុង​ការ​ទំនាក់​ទំនង​និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ (governance documents and Communication Plan)
  3. ពិនិត្យ​មើល​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​គណ​កម្មា​ធិការ​សម្រ​បសម្រួល​មូល​និធិ​សកល​​។
ក្នុង​ឱកាស​បើក​អង្គ​សិក្ខា​សាលា​នោះ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​ប្រចាំ​កម្ពុជា​ក៏​បាន​រំលឹក​អង្គ​សិក្ខា​សាលា​ថា ​តួ​នាទី​របស់​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សកល​គឺ ​(១) ​ធ្វើ​ចលនា​ធន​ធាន​ (២)​សំរប​សំរួល​គ្រប់​គ្រង​មូល​និធិ​ជំនួយ​តាម​គោល​ការណ៍​មូល​និធិ​សកល​ (៣)​ធានា​ប្រសិទ្ធ​ភាព​ជំនួយ ​និង​(៤)​ធានា​អោយ​មាន​ភាព​ជឿ​ជាក់​ថា ​ថវិកា​ពិត​ជា​យក​ទៅ​ប្រើ​ប្រាស់​សម​ស្រប​។ ​ដើម្បី​បំពេញ​ភារ​កិច្ច​ទាំង​នេះ ​ក្នុង​រយៈ​ពេល​១៨​ខែ​កន្លង​ទៅ​នេះ ​យើង​បាន​ប្រជុំ​គណ​កម្មា​ធិការ​សម្រ​បសម្រួល​មូល​និធិ​សកល​៦​លើក ​​(CCC meetings)​​​​ ប្រជុំ​គណ​កម្មា​ការ​ប្រតិ​បត្តិ ​(CCC Executive Committee) ​១៧ ​លើក​ហើយ​គណ​កម្មាការ​ប្រតិ​បត្តិ​បាន​សំរ​បសំរួល​ការ​ចុះ​បេសក​កម្ម​ក្រុម​ការ​ងារ​មូល​និធិ​សកល ​(GF HQ mission) ​៨​លើក​។​ ​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ (Oversight Committee) ​ប្រជុំ​៨​លើក ​ក្រុម​កាងារ​នេះ​បាន​ចុះ​ស្វែង​យល់​ពី​មូល​ដ្ឋាន​៤​លើក​។ ក្រៅ​ពី​នោះ​នៅ​មាន​សិក្ខា​សាលា​សំរាប់​ប្រជា​ជន​គន្លឺះ​ផង​ដែរ​។ ជា​រួម​កិច្ច​ប្រជុំ​ទាំង​នេះ​និង​កិច្ច​ប្រជុំ​គណ​កម្មការ​ដឹក​នាំទាំ​ង ​៤៤​ខាង​លើ​កិច្ច​ប្រជុំ​ទាំង​អស់​មាន​ប្រមាណ​១០០​លើក​។ ​ជា​រួម​ប្រជុំ​១​លើក​ក្នុង​១​អាទិត្យ ​ក្នុង​មួយ​ឆ្នាំកន្លះ​កន្លង​ទៅ​។
 
ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​ក៏​បាន​ក្រើន​រំលឹក​អង្គ​សិក្ខា​សាលា​ដែរ​ថា ​ជំនួយ​មូល​និធិ​សកល​កាន់​តែ​ថយ​ចុះ​ជា​លំដាប់ ​ដូច​នេះ​យើង​ត្រូវ​ពង្រឹង​ភាព​ជា​ម្ចាស់​ដោយ​សង្កត់​ធ្ងន់​លើ​ការ​ងារ​បច្ចេក​ទេស​គឺប្រសិទ្ធ​ភាព ​និង​ប្រសិទ្ធ​ផល ​និង​ជា​ពិសេស​ការ​ងារ​គណ​នេយ្យ​ភាព​គឺ​ការ​ធានា​អោយ​មាន​ភាព​ជឿ​ជាក់​ថា​ថវិកា​ពិត​ជា​យក​ទៅ​ប្រើ​ប្រាស់​សម​ស្រប​ (Fiscal credibility)។ ​ជា​មួយ​កិច្ច​ពិភាក្សា​ចម្រុះ​ថ្នាក់​ជាតិ​ ​(Country Dialogue) ​និង​វេទិ​កានា​នា ​យើង​ទាំង​អស់​គ្នា​នឹង​អាច​ស្តាប់​ស្វែង​យល់​តាម​រយៈ​ការ​សំដែង​ឡើង​រ​បស់​អ្នក​ជំងឺ​និង​ប្រជា​ជន​ប្រឈម​មុខ​ខ្ពស់​ជា​គន្លឺះ​សំរាប់​ជោគ​ជ័យ​បច្ចេក​ទេស​និង​ការ​ធានា​បាន​នូវ​គណ​នេយ្យ​ភាព​សង្គម​។ ដូច​នេះ​អង្គ​សិក្ខា​សាលា​នេះ ​ជា​វេទិកា​ និង​ ជា​ឱកាស​ ដែល​យើង​ត្រូវ​និយាយ​ចេញ ​និង​ ត្រូវ​ស្តាប់​អោយ​យល់​ទើប​យើង​អាច​ដោះស្រាយ​បញ្ហា​បាន​មិន​មែន​ស្តាប់​សំរាប់​ដោះ​សារ​នោះ​ឡើយ​។
 
បន្ទាប់​ពី​បាន​ដំណើ​រការ​តាម​របៀប​វរៈ​លំអិត​ដែល​បាន​កំណត់​សំរាប់​រយៈ​ពេល​២​ថ្ងៃ​រួច​មក​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា​ ក៏​បាន​ថ្លែង​បិទ​អង្គ​សិក្ខា​សាលា ​ជា​មួយ​មោទន​ភាព​ ដែល​អង្គ​សិក្ខា​សាលា​បាន​សំរេច​ជោគ​ជ័យ​ស្រប​តាម​គោល​ដៅ ​វត្ថុ​បំណង​ដែល​បាន​គ្រោង​ទុក ​និង​បាន​ផ្តល់​ឱវាទ​អោយ​លេខា​ធិការ​ដ្ឋាន​នៃ​ គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សក​លប្រចាំ​កម្ពុជា​ ចង​ក្រង​នូវ​លទ្ធផល​នេះ ​ជា​ឯកសារ​យោង ​និង​បែង​ចែក​ជូន​ដល់​សមា​ជិក​សមា​ជិកា ​និង​ផ្នែក​ពាក់​ព័ន្ធ ​សំរាប់​សំរប​សំរួល​ការ​ងារ​ជា​បន្ត​ទៀត​។  
 
ជា​ចុង​ក្រោយ​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​សមា​ជិក​សមា​ជិកា ​នៃ​គណៈ​កម្មា​ធិការ​សម្រ​ប​សម្រួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា ​ឯក​ឧត្តម​ លោក​ជំទាវ​ លោក ​លោក​ស្រី ​អ្នក​នាង​កញ្ញា ​ថ្នាក់​ដឹក​នាំ ​តំណាង​ស្ថាប័ន​ ក្រសួង​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ តំណាង​ដៃគូ​អភិ​វឌ្ឍ​​​​និង​សង្គម​ស៊ីវិល ​និង ​ជា​ពិសេស​ លោក​ លោក​ស្រី ​អ្នក​នាង​កញ្ញា​ជា​តំណាង​អ្នក​ផ្ទុក​មេរោគ​អេដស៏​ ​និង​តំណាង​ប្រជា​ជន​ប្រឈម​មុខ​ខ្ពស់ ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តំលៃ ​និង​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ ​ពិភាក្សា ​ផ្លាស់​ប្តូរ​យោបល់​ និង​សំរេច​រួម​គ្នា​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​រួម​គ្នា​បន្ត​ទៀត​ក្នុង​ការ​សំរប​សំរួល​មូល​និធិ​សកល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ​របេង​ និង​គ្រុន​ចាញ់​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។
 
 
 
សិក្ខា​សាលា​នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​ប្រចាំ​កម្ពុជា
(ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា)
 
 
រូបភាពនៃកិច្ចប្រជុំ៖