ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​នឹង​ជំងឺ​អេដស៍

នៅ​ថ្ងៃ​ទី​​​២៥ ​ខែ​​មិថុនា ​ឆ្នាំ​២០១៥​ វេលា​ម៉ោង ​០៨:៣០​នាទី​ព្រឹក​ នៅ​​អាជ្ញា​ធរ​ជាតិ​​ប្រយុទ្ធ​​នឹង​ជំងឺ​​អេដស៍​ បាន​រៀប​ចំ​កិច្ច​​ប្រជុំ​មួយ​ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង​ មូលី ​ប្រធា​នអាជ្ញា​ធរ​ជាតិ​​ប្រយុទ្ធ​​នឹង​ជំងឺ​អេដស៍​ ។ ​សមាស​ភាព​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​មាន​ ៖ ​ឯក​ឧត្តម​ លោក​ជំទាវ​ ជា​អនុ​ប្រធាន​អាជ្ញា​ធរ​ជាតិ​​ប្រយុទ្ធ​នឹង​​ជំងឺ​អេដស៍ ​ឯក​ឧត្តម​ ជា​អគ្គ​លេខា​ធិការ​ អគ្គ​លេខា​ធិការ​រង​ ប្រធាន​​នាយក​ដ្ឋាន​សរុប​ចំនួន​ ២៩​នាក់​។
គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ​មាន​៖
  • របាយ​ការណ៍​វឌ្ឍន​ភាព​ប្រចាំ​ខែ​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​
  • របាយ​ការណ៍​ការ​អនុ​វត្ត​កម្ម​វិធី​មូល​និធិ​សកល​
  • ការ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០១៥​ ។
  • ផ្សេង​ៗ
ជា​កិច្ច​ចាប់​ផ្តើម​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​និង​ ជា​ប្រធាន​អង្គ​ប្រជុំ ​មាន​ប្រសាសន៍​ស្វាគ​មន៍​ដល់​​ថ្នាក់​​​ដឹក​នាំ​ទាំង​អស់​ដែល​បាន​ចូល​រួម ​និង​ បាន​ខិត​ខំ​បំពេញ​​​ការ​ងារ​​បាន​ល្អ​​ប្រសើរ ​និង​ ទទួល​​បាន​​​​ជោគ​ជ័យ ​។ ​អគ្គ​លេខា​ធិការ​ដ្ឋាន​បាន​ធ្វើ​របាយ​ការណ៍​ជូន​អង្គ​ប្រជុំ​ថ្នាក់​ដឹក​នាំ​អំពី​៖
  • វឌ្ឍន​ភាព ​និង ​សកម្ម​ភាព​ការ​ងារ​ដែល​បាន​បំពេញ​នៅ​ក្នុង​ ខែ​មិថុនា ​ឆ្នាំ​២០១៥ ​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​រួម​មាន​៖
    • ការងារ​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន
    • ការងារ​នាយក​ដ្ឋាន​
      • នាយក​ដ្ឋាន​រដ្ឋ​បាល​និង​ហិរញ្ញ​វត្ថុ​(AFD)
        • ការងារ​ថវិកា​ ហិរញ្ញ​វត្ថុ
        • ​ការងារ​រដ្ឋ​បាល ​និង ​បុគ្គ​លិក
      • នាយក​ដ្ឋាន​ បង្ការ​ ថែទាំ ​និង ​គាំទ្រ
      • នាយក​ដ្ឋាន​ទាក់​ទង ​និង ​ចលនា​ប្រភព​ធន​ធាន​
      • នាយក​ដ្ឋាន​ផែន​ការ​ ត្រួត​ពិនិត្យ ​វាយ​តម្លៃ ​និង ​ស្រាវ​ជ្រាវ​
    • ផែន​ការ​សកម្ម​ភាព ​និង ​ទិស​ដៅ​សម្រាប់​ខែ​កក្កដា ​ឆ្នាំ​២០១៥
  • របាយ​ការណ៍​ការ​អនុ​វត្ត​កម្ម​វិធី​មូល​និធិ​សកល​(ដោយ​ ឯកឧត្តម​វេជ្ជ.​ ទា ​ផលា​)
    • សំណើ​ផែន​ការ​ថវិកា​លំអិត​សំរាប់​រយៈពេលពីខែតុលា ២០១៥ ដល់​ ខែ​ធ្នូ ​២០១៧ ​(SR-National AIDS Authority) ដែល​មាន ​៤៥​សកម្ម​ភាព ​សម្រាប់ ​នាយក​ដ្ឋាន​ទាំង​បួន​អនុវ​ត្ត ​ហើយ​​បាន​​ចំណាយ​ថវិកា​ចំនួន ​២៩៦.២៨៧ ​ដុល្លា​សហ​រដ្ឋ​អាមេ​រិក​។
    • បញ្ហា​ធន​ធាន​មនុស្ស​និង​បុគ្គ​លិក ​និង​ និរន្តរ​ភាព​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​អេដស៍ ​របេង​ គ្រុន​ចាញ់ ​និង​ការ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​ នៅ​ក្នុង​គំរោង​ជំនួយ​របស់​មូល​និធិ​សកល​ (Sustainability of Response to Malaria,TB,HIV and HSS In term of HumanResource and Staffing)
    • ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើ​កទី​៤ ​(NSPIV) ដែល​រួម​មាន​០៦​យុទ្ធ​សាស្រ្ត ​ហើយ​សំរាប់​រយៈ​ពេល​ពី​ឆ្នាំ​២០១៥​ ​ដល់ ​២០២០ ​។
    • កា​រគាំ​ទ្រ​រយៈ​ពេល​យូរ​សំរាប់​ឃុំរ​ការ​។
  • ការ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៥​ (ដោយ​ ឯក​ឧត្តម​វេជ្ជ.​ តែង ​គន្ធី ​)។
ជា​ទីប​ញ្ចប់ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​បាន​មាន​អនុ​សាសន៍​ផ្តល់​ការ​ណែ​នាំ​ជូន​អង្គ​ប្រជុំ​ដូច​ខាង​ក្រោម​៖
  1. រំលឹក​អំពី​តួ​នាទី​របស់​អាជ្ញា​ធរ​គឺៈ ​អ្នក​ចេញ​គោល​នយោ​បាយ ​អ្នក​សម្រប​សម្រួល​ អ្នក​វាយ​​តម្លៃ ​និង ​ត្រួត​ពិនិត្យ ​ដូច្នេះ​ការ​រៀប​ចំ​ចាត់​ចែង​ថវិកា​ ក៏​ត្រូវ​រំលេច​តាម​តួ​នាទី​នេះ​ ។
  2. ការ​បែង​ចែក​ភារ​កិច្ច ​ដែល​បាន​កំណត់​ពី​មុន​នឹង​ត្រូវ​កែ​សម្រួល​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ ដោយ​យោង​ទៅ​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ ​និង​ គោល​នយោ​បាយ​ប្រាំ​ពីរ​ចំណុច​ ។
  3. រាល់​ការ​ប្រជុំ​ត្រូវ​ធ្វើ​ការ​ប្រៀប​ធៀប​ជាមួ​យទិស​ដៅ​ដែល​បាន​កំណត់​តាម​សូច​នាករ​ ។
  4. តាម​ដាន​អំពី​វឌ្ឍន​ភាព​ការ​ងារ​ដែល​បាន​កំណត់​ជាទិស​ដៅ​ឆ្នាំ​២០១៥​ ។
  5. ពិនិត្យ​ភារ​កិច្ច​របស់​អាជ្ញា​ធរ​ដែល​បាន​ចែង​ក្នុង​ច្បាប់​អេដស៍ ​ត្រង់​ចំណុច​ស្តង់​ដា​ការ​ពារ​​ជំងឺ​អេដស៍ ​នៅ​ពេល​វះ​កាត់ ​ដាក់​ធ្មេញ ​កែ​សម្ផស្ស​ជា​ដើម​ ។
  6. រំលឹក​ពី​បេក្ខ​ភាព​កម្ពុជា​ក្នុង​ការ​រៀប​ចំ ​ICAAP ​។
  7. របៀប​របប​រដ្ឋ​បាល​ដែ​លត្រូវ​ធ្វើ​ក្នុង​ការ​បំពេញ​បេសក​កម្ម​ដូច​ជា ​របាយ​ការណ៍ ​និង ​ឯក​សារ​​ឯ​ទៀត​ត្រូវ​ផ្តល់​ដល់​រដ្ឋ​បាល​អោយ​ទាន់​ពេល​វេលា​ ។
  8. ការងារ​ព័ត៌​មាន​វិទ្យា ​អ៊ីម៉ែល​របស់​អាជ្ញា​ធរ​ដែល​ត្រូវ​ប្រើ​ផ្លូវ​ការ​ ។
  9. ករណី​អ្នក​ជាប់​ឃុំ​ឃាំង​នៅ​ព្រៃ​ស្ពឺ ។
  10. ផ្នែក​សង្គម​កិច្ច ​ដូច​ជា​អង្ករ​ដល់​អ្នក​រង​គ្រោះ​ដោយ​ជំងឺ​អេដស៍​។
  11. ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ វិន័យ​ផ្ទៃ​ក្នុង​ ។

 

ជាទីបញ្ចប់​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​ប្រធាន​អង្គ​ប្រជុំ​បាន​ថ្លែង​នូវ​អំណរ​គុណ ​និង​ ការ​កោត​សរសើរ ​ជា​ថ្មី​ចំពោះ​សហ​ការី​ដែល​បាន​ចូល​រួម​នៅ​ក្នុង​សំរប​សំរួល​ការ​ងារ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​ថ្ងៃ​នេះ ​និង​ជូន​ពរ​អោយ​មន្រ្តី​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ជាតិ ​មាន​សុខ​ភាព​ល្អ ​និង សំរេច​បាន​ជោគ​ជ័យ​ការ​ងារ​ថ្មី​ៗ​បន្ថែម​ទៀត ​និង​បាន​ប្រកាស​បិទ​អង្គ​ប្រជុំ​នៅ​ម៉ោង​ ១១​ និង​ ៣០​ នាទី​ ព្រឹក​ថ្ងៃ​ដដែល​ដោយ​បរិយា​កាស​រីករា​យ និង​ កក់​ក្តៅ​ក្រៃ​លែង​។

 

 
រូបភាពនៃកិច្ចប្រជុំ៖