ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ពិសេស​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​នៃ​គណៈ​កម្មា​ធិការ​សំរប​សំរួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា

នា​រសៀល​​​​​​​ថ្ងៃ​​​​​​ទី​​​​២៦ ​ខែ​​មិថុនា ​​​​ឆ្នាំ​​​​២០១៥​​​​​​ នៅ​​​​​​ទី​​​​​​ស្នាក់​​​​​​ការ​​​​​​កណ្តាល​​​​​​អា​ជ្ញា​​​​​​ធរ​​​​​​ជាតិ​​​​​​ប្រ​យុទ្ធ​​​​​នឹង​​​​​​ជំ​ងឺ​​​​​​អេដស៍​​​​​​ ឯ.ឧ​.​​​​​ទេស​​​​​​រដ្ឋ​​​​​​មន្រ្តី ​​​​​​អៀង ​​​​​​មូលី​​​​​​ ប្រ​ធាន​​​​​​អា​ជ្ញា​​​​​​ធរ​​​​​​ជាតិ​​​​​​ប្រយុទ្ធ​​​​​​នឹងជំ​ងឺ​​​​​​អេដស៍​​​​​​និង​​​​​​ជា​​​​​​ប្រធាន​​​​​គណៈ​​​​កម្មា​​​​ធិការ​​​​សំរប​​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​កម្ពុជា​​​(CCC)​​​​ បាន​​​​​អញ្ជើញ​​​​​ជា​​​​​អធិ​​​​​បតី​​​​​នៅ​​​​​ក្នុង​​​​​កិច្ច​​​​​ប្រ​ជុំ​​​​​ពិសេស​ គណៈ​​​​កម្មា​​​​ធិការ​​​​ប្រតិ​​​​បត្តិ​​​​នៃ​​​​គណៈ​​កម្មា​​​ធិការ​​​សំរប​​​សំរួល​​​មូល​​​និធិ​​​សកល​​​ប្រចាំ​​​​​​​កម្ពុជា​​​​។​
 
សមាស​​​​​ភាព​​​​​ដែល​​​​​ចូល​​​​​រួម​​​​​ក្នុង​​​​​កិច្ច​​​​​ប្រជុំ​​​​​នេះ​​​​​រួម​​​​​មាន​​​​​៖​​
  • លោក​​​វេជ្ជ​​​បណ្ឌិត​​​ Dong​​-​Il​​ Ahn ​​​អ្នក​​​តំណាង​​​អង្គ​​ការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​ប្រចាំ​​​កម្ពុជា​ ​​និង ​​ជា​​អនុ​​ប្រធាន​​ CCC​​
  • លោកវេជ្ជ​​​បណ្ឌិត សុខ ​​ធីម​ ​ជា​​សហ​​ប្រធាន​​គណៈ​​កម្មា​​ធិការ​​ត្រួត​​ពិនិត្យ
  • លោក​ស្រី​ Nicole Delaney, Senior FPM, មូល​និធិ​សកល
  • លោក​ Heather Viola មូល​និធិ​សកល
  • លោក​ Soso Getsendra ​មូល​និធិ​សកល
  • លោក​ស្រី​ Ms. Ximena Navia Henao មូល​និធិ​សកល
  • លោក​​​​វេជ្ជ​​​បណ្ឌិត Muhammad Saleem, UNAIDS
  • លោក​ស្រី​ Whitlock Carrie តំណាង​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិក
  • លោក​ Cecil HAVERKAMP,  NCHADS
  • លោក​ Jan de Jong ភ្នាក់​ងារ​តាម​ដាន​ ត្រួត​ពិនិត្យ ​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក​ PWC/LFA
  • លោក​​វេជ្ជ​​បណ្ឌិត​ ​ជីវ​​ ប៊ុន​​ធី​ លេខា​​ធិការ​​ CCC
 
កិច្ច​​ប្រជុំ​បាន​ដំណើរ​ការ​តាម​របៀប​វារៈ​ខាង​ក្រោម​៖
  • ការ​ឆ្លើយ​បំភ្លឺ​តប​ទៅ​នឹង​សំនួរ​របស់​ក្រុម​ពិនិត្យ​បច្ចេក​ទេស​សំណើ​គំរោង​ ​(TRP) សំរាប់​សំណើ​គំរោង​កម្ម​វិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​គំរោង​កម្ម​វិធី​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​
  • សេចក្តី​ណែ​នាំ​របស់​មូល​និធិ​សកល​ស្តី​ពី​ការ​រៀប​ចំ​ឯក​សារ​យោង​ពាក់​ព័ន្ធ​នឹង​ចំណាយ​​សំរាប់​បេសក​កម្ម​
  • ការ​រៀប​ចំ​សំណើ​ថវិកា​នៃ​គំរោង​កម្ម​វិធី​មូល​និធិ​សកល​សំរាប់​ឆ្នាំ​ទី​២ ​(ពី​ថ្ងៃ​ទី​០១​ ខែ ​មិថុនា​ ឆ្នាំ​២០១៥ ​ដល់​ថ្ងៃ​ទី​៣១ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​)​។
  • បច្ចុ​ប្បន្ន​ភាព​​​ និង​ ការ​ចរចា​សំណើ​សុំ​ហិរញ្ញ​ប្ប​ទាន​ពី​មូល​និធិ​សកល​ ​ដល់​គំរោង​កម្ម​វិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ជំងឺ​គ្រុន​ចាញ់ ​និង​ គំរោង​កម្ម​វិធី​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​
  • បច្ចុ​ប្បន្ន​ភាព​ទាក់​ទង​ទៅ​នឹង​អំពី​ប្រាក់​លើក​ទឹក​ចិត្ត​មន្រ្តី​រាជ​ដ្ឋាភិបាល​ មន្រ្តី​ជាប់​កិច្ច​សន្យា​ ​ដែល​ចូល​រួម​អនុ​វត្ត​គំរោង​កម្ម​វិធី​ផ្តល់​ហិរ​ញ្ញប្ប​ទាន​ដោយ​មូល​និធិ​សកល​
  • បញ្ហា​ផ្សេង​ៗ
បន្ទាប់​​ពី​​បាន​​បញ្ចប់​​ការ​​ពិភាក្សា​​ផ្លាស់​ប្តូរ​យោបល់​ អនុ​ម័ត​តាម​លំដាប់​របៀប​វារៈ​រួច​មក​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រធាន​អង្គ​ប្រជុំ​បាន​ថ្លែង​អំណរ​គុណ​ចំ​ពោះ​ អ្នក​ចូល​រួម​ទាំង​អស់​ ដែល​បាន​ចូល​រួម​​ចំណែក​​យ៉ាង​​សកម្ម​​ក្នុង​​ការ​សម្របសម្រួល គ្រប់គ្រងជំនួយមូលនិធិសកល ​ដល់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក្នុង​ការ​​បន្ត​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​ជា​​​មួយ​​​ជំងឺ​​​អេដស៍ ​​​របេង​​​ គ្រុន​​​ចាញ់ ​​និ​ង​​ជួយ​​​ពង្រឹង​​​ប្រព័ន្ធ​​​សុខា​​​ភិបាល​​​បន្ត​​​ទៀត​​​។ ​​កិច្ច​​​ប្រជុំ​​​បាន​​​បញ្ចប់​​​នា​​វេលា​​​ម៉ោង​​​ ០៥​​​:៣០​​​នាទី​ល្ងាច​​​។
 
រូបភាពនៃកិច្ចប្រជុំ៖