ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ចុះ​ពិនិត្យ​ការ​ងារ​ប្រយុទ្ធ​និង​ឆ្លើយ​តប​ទៅ​នឹង​មេ​រោគ​អេដស៍​/​ជំងឺ​អេដស៍​នៅ​ខេត្ត​កំពត

នា​រ​សៀល​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៥​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ងារ​ប្រយុទ្ធ​និង​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​អេដស៍​នៅ​ខេត្ត​កំពត​។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​និង​គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​កុមារ​កំព្រា​និង​ពិនិត្យ​មើល​មជ្ឈម​ណ្ឌល​កុមារ​កំព្រា​អេស​ប៉េកា​ដើម្បី​ពិនិត្យ​មើល​ចំណុច​ប្រឈម​ក្នុង​ការ​ការ​ផ្តល់​ចង្កោម​សកម្ម​ភាព​អតិ​បរិមា​ដល់​កុមារ​កំព្រា​ដែល​រង​គ្រោះ​ដោយ​ជំងឺ​អេដស៍​និង​ស្តាប់​មើល​សំណូម​ពរ​ពី​ភាគី​ពាក់​ព័ន្ធ​នា​នា​។ ជា​បន្ទាប់​ទៀត​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​អញ្ជើញ​ពិនិត្យ​មើល​ការ​អប់​រំ​សុខ​ភាព​អន្ត​រា​គមន៍​បង្ការ​ការ​ឆ្លង​មេ​រោគ​អេដស៍​នៅ​តាម​ទី​តាំង​ផ្តល់​សេវា​កំសាន្ត​សប្បាយ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​។ បន្ទាប់​មក​ទៀត​បាន​អញ្ជើញ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​បាន​ឆ្លង​និង​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​មេ​រោគ​អេដស៍​នៅ​ឃុំ​ត្រើយ​កោះ​ដើម្បី​ដឹង​សុខ​ទុក្ខ​ប្រវត្តិ​នៃ​កា​រ​ឆ្លង​មេ​រោគ​អេដស៍​ផល​ប៉ះ​ពាល់​និង​ការ​ទទួល​សេវា​ថែ​ទាំ​ព្យា​បាល​សុខ​ភាព​ប្រចាំ​ថ្ងៃ​និង​ការ​គាំ​ទ្រ​សង្គម​នា​នា​ដែល​បង​ប្អូន​បាន​ទទួល​ពី​គំរោង​កម្ម​វិធី​ឆ្លើយ​តប​ទៅ​នឹង​មេ​រោគ​អេដស៍​នៅក្នុង​មូល​ដ្ឋាន​រស់​នៅ​របស់​បង​ប្អូន​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៥​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ បាន​អញ្ជើញ​ជួប​ប្រជុំ​ជា​មួយ​គណៈ​កម្មា​ធិការ​អេដស៍​ខេត្ត​កំពត​ដោយ​មាន​វត្ត​មាន​ ឯក​ឧត្តម ​សូត្រ​ យា ​អភិ​បាល​រង​ខេត្ត​និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​អេដស៍​ខេត្ត​ លោក​វេជ្ជ​បណ្ឌិត​ ញា ​ប៊ុន​ថន​ នាយក​មន្ទីរ​សុខា​ភិបាល​ខេត្ត​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ​និង ​ដៃ​គូ​អភិ​វឌ្ឍ​បំពេញ​ការ​ងារ​ផ្នែក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​និង​សុខ​ភាព​បន្ត​ពូជ​ដើម្បី​ស្តាប់​របាយ​ការណ៍​របស់​មន្ទីរ​សុខា​ភិបាល​ខេត្ត​កំពត​ស្តាប់​មតិ​យោ​បល់​របស់​ដៃ​គូ​ពាក់​ព័ន្ធ​លើ៖​អន្តរា​គមន៍​បង្ការ​ការ​រាល​ដាល​ជំងឺ​អេដស៍​ខេត្ត​កំពត​ការ​ផ្តល់​និង​ទទួល​សេវា​ព្យាបាល​ជំងឺ​អេដស៍​កន្លង​មក​និង​ផ្តល់​អនុ​សាសាន៍​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជំងឺ​អេដស៍​ក្នុង​ខេត្ត​កំពត​។

នៅ​ទី​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ជា​មួយ​គណៈ​កម្មា​ធិការ​អេដស៍​ខេត្ត​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯក​ឧត្តម​អភិ​បាល​រង​ខេត្ត​លោក​នាយក​មន្ទីរ​សុខា​ភិបាល​លោក​ស្រី​ជា​សមា​ជិក​សមា​ជិកា​គណៈ​កម្មការ​អេដស៍​ខេត្ត​ដៃ​គូ​អភិ​វឌ្ឍ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​បណ្តាញ​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ប្រឈម​នឹង​ការ​ឆ្លង​រាល​ដាល​មេ​រោគ​អេដស៍​ទាំង​អស់​ដែល​បាន​ចូល​រួម​ចំណែក​បំពេញ​ភារ​កិច្ច​ក្នុង​ការ​ងារ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេ​រោគ​អេដស៍​និង​ចូល​រួម​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះ​ពាល់​ដោយ​មេ​រោគ​អេដស៍​ ដែល​ជា​អន្ត​រាគមន៍​គាំទ្រ​យ៉ាង​សំខាន់​សំរាប់​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​យើង​សំរាប់​ឆ្នាំ​បន្ត​បន្ទាប់​នៅ​គ្រា​ដែល​ជំនួយ​ហិរ​ញ្ញវត្ថុ​ពី​ខាង​ក្រៅ​កាន់​តែ​ថយ​ចុះ​យើង​ចាំ​បាច់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​នូវ​បន្ទុក​ចំណាយ​ថែ​ទាំ​សុខ​ភាព​និង​សង្គម​ដ៏ធ្ងន់​ធ្ងរ​នេះ​ជា​បណ្តើៗ​ដូច​ជា​ក្នុង​ឆ្នាំ​២០១៥​នេះ ​រាជ​រដ្ឋា​ភិបាល​នឹង​ចំណាយ​១​លាន​ដុល្លា​អាមេ​រិក​រួម​ចំ​ណែក​ឧប​ត្ថម្ភ​ទិញ​ឱសថ​ប្រឆាំង​មេ​រោគ​អេដស៍​ព្យា​បាល​អ្នក​ដែល​កំពុង​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​។

 

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
អញ្ជើញចុះពិនិត្យការងារប្រយុទ្ធនិងឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍នៅខេត្តកំពត
(ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា)
 
 
រូបភាពនៃកិច្ចប្រជុំ៖