ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ អៀង​ មូលី​ ទេស​រដ្ឋ​មន្រ្តី​ទទួលបន្ទុក​បេសក​កម្ម​ពិសេស​ និង​ ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ទទួល​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​មូល​និធិ​ប្រធា​នា​ធិបតី​សហ​រដ្ឋ​អា​មេ​រិក សំរាប់​គំរោង​សកម្ម​ភាព​បន្ទាន់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ (ផេប​ហ្វា)

នារ​សៀល​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី អៀង​ មូលី  ​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អម​ដោយ​មន្រ្តី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​អាជ្ញា​ធរ​ជាតិ​បាន​ទទួល​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​មូល​និធិ​ប្រធា​នា​ធិបតី​សហ​រដ្ឋ​អា​មេ​រិក​ សំរាប់​គំរោង​សកម្ម​ភាព​បន្ទាន់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ផេប​ហ្វា​(PEPFAR: President’s Emergency Plan for AIDS relief) ។​

ក្រុម​គណៈ​ប្រតិ​ភូ​សហ​រដ្ឋ​អា​មេ​រិក​នេះ​ រួម​មាន​សមាស​ភាព​មក​ពី​៖
  • ស្ថាប័ន​សហ​រដ្ឋ​អា​មេ​រិក​សំរប​សំរួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សកល​ (Global AIDS Coordinator)
  • មជ្ឈ​មណ្ឌល​សហ​រដ្ឋ​អា​មេ​រិក​ ប្រយុទ្ធ ​និង​ការ​ពារ​ជំងឺ ​(US CDC: Center for Disease Control and Prevention) និង
  • ទី​ភ្នាក់​ងារ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​សហ​រដ្ឋ​អាមេ​រិក ​(USAIDS: US Agency for International Development)
គោល​បំណង​របស់​គណៈ​ប្រតិ​ភូ​សហ​រដ្ឋ​អាមេ​រិក​ អញ្ជើញ​មក​បំពេញ ​ទស្សនៈ​កិច្ច​ពេល​នេះ​គឺ ​ពិគ្រោះ​ពិភាក្សា​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​ភាគី​ពាក់​ព័ន្ធ​អំពី​ចក្ខុ​វិស័យ​ និង​តម្រូវ​ការ​ចំបង​ៗ​ សំរាប់​និរន្ត​ភាព​ក្នុង​ការ​ប្រយុទ្ធ​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​អេដស៍​សំរាប់​រយៈ​ពេល​វែង​នៅ​ប្រទេស​កម្ពុជា​។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​បាន​ជំរា​បជូន​គណៈ​ប្រតិ​ភូ​សហ​រដ្ឋ​អា​មេ​រិក​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ដឹក​នាំ ​សំរប​សំរួល​ ពហុ​វិស័យ​ប្រយុទ្ធ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា​ដោយ​លើក​ទិស​ដៅគោល​នយោ​បាយ ​ផែន​ការ​យុទ្ឌ​សាស្រ្ត​ជាតិ ​គំរោង​សកម្ម​ភាព​ពហុ​វិស័យ ​របស់​ប្រទេស​អោយ​បាន​សម​ស្រប​​ជា​មួយ​បន្ទុក​បញ្ហា​ ធន​ធាន​ដែល​មាន​ និង​បរិ​បទ​សកល​ក្នុង​ការ​ប្រយុទ្ធ​និង​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​អេដស៍​។ ​ជា​លទ្ធ​ផល ​យើង​បាន​ទទួល​ជោគ​ជ័យ ​និង​ការ​កោត​សរសើរ​ពី​អង្គការ​សហ​ប្រជា​ជាតិ ​សំរាប់​ជោគ​ជ័យ ​និង​លទ្ធ​ផល​ដ៏ត្រចះ ​ត្រចង់​ដែល​កម្ពុជា​សំរេច​បាន​។ រវាង​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​ ២០១៤​ ករណី​ថ្មី​ដែល​ បាន​ឆ្លង​មេ​រោគ​អេដស៍ ​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ ១០៥៥ នាក់ ​មក​នៅ​ត្រឹម ​៦៩​៤នាក់ ​ខណៈ​អ្នក​ស្លាប់​ដោយ​ជំងឺ​អេដស៍​បាន​ថយ​ចុះ​ពី ​៣០១០ ​មក​នៅ​ត្រឹម ​២៧៨៣​ នាក់​។ ហើយ​អត្រា​ប្រ៉េវា​ឡង់អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​អាយុពី​១៥​ ទៅ​៤៩​ឆ្នាំ​ បាន​ថយ​ចុះ​ប្រមាណ​ពី​០.៨១% ​មក​នៅ​ត្រឹម​ ០.៧៦% ។
 
រាជ​រដ្ឋា​ភិបាល​បាន​អនុ​ម័ត​ផ្តល់​កញ្ចប់​ថវិការ​ ប្រមាណ ​៣.៧ ​លាន​ដុល្លា​សហ​រដ្ឋ​អា​មេ​រិក ​សំរាប់​ឆ្នាំ ​២០១៥ ​ដល់ ​២០១៧ ​ចូល​រួម​ជា​មួយ​មូល​និធិ​សកល​ ដើម្បី​ទិញ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ ផ្គត់​ផ្គង់​ជូន​ក្រសួង​សុខា​ភិបាល​ សំរាប់​ផ្តល់​សេវា​ព្យាបាល​អ្នក​ជំងឺ​អេដស៍​នៅ​កម្ពុជា​។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​បាន​សំនូម​ពរ​ដល់​ភាគី​សហ​រដ្ឋ​អាមេរិ​ក ជួយ ​ឧប​ត្ថម្ភ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ ​និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ដែល​ជា​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​ដែល​មាន​តួ​នាទី​ ភារ​កិច្ច​សំរប​សំរួល​ពហុវិ​ស័យ​ប្រយុទ្ធ ​និង​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​អេស៍ ​​ប្រកប​ដោយ​និរន្ត​ភាព ​និង ​ប្រសិទ្ធ​ភាព​យូរ​អង្វែង​។ ការ​ចំណាយ​ធន​ធាន​ហិរញ្ញ​វត្ថុ ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ បើ​ទោះ​ជា​មាន​ប្រសិទ្ធ​ភាព​ ក៏​មិន​អាច​ធានា​សំរាប់​រយៈ​ពេល​វែង​បាន​ឡើយ ​មាន​តែ​ប្រព័ន្ធ​សម្រប​សម្រួល​អចិន្រ្តៃ​ទេ​ ដែល​អាច​ប្រយុទ្ធ​នឹង​ការ​ឆ្លង​ និង​ ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​អេដស៍ ​និង​ឈាន​ទៅ​លុប​បំបាត់​ការ​ឆ្លង​រាល​ដាល​បាន​ជា​ស្ថា​ពរ​បាន​។

ឯក​ឧត្តម​ អៀង​ មូលី​ ទេស​រដ្ឋ​មន្រ្តី​ទទួលបន្ទុក​បេសក​កម្ម​ពិសេស​ និង​ ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ទទួល​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​មូល​និធិ​ប្រធា​នា​ធិបតី​សហ​រដ្ឋ​អា​មេ​រិក សំរាប់​គំរោង​សកម្ម​ភាព​បន្ទាន់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ (ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា) ឯក​ឧត្តម​ អៀង​ មូលី​ ទេស​រដ្ឋ​មន្រ្តី​ទទួលបន្ទុក​បេសក​កម្ម​ពិសេស​ និង​ ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ទទួល​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​មូល​និធិ​ប្រធា​នា​ធិបតី​សហ​រដ្ឋ​អា​មេ​រិក សំរាប់​គំរោង​សកម្ម​ភាព​បន្ទាន់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ (ផ្សព្វផ្សាយដោយទូរទស្សន៍ BTV)
 
រូបភាពនៃកិច្ចប្រជុំ៖