ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៧១​ នៃ​គណៈ​កម្មា​ធិការ​សម្រ​បសម្រួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា

នា​​វេលា​​ម៉ោង ​​២​​រសៀល ​​ថ្ងៃ​​ទី​​០៨ ​​ខែ​​មេសា​​ ឆ្នាំ​​២០១៥​​ នៅ​​ទី​​ស្នាក់​​ការ​​កណ្តាល​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​ មាន​​រៀប​​ចំ​​កិច្ច​​ប្រជុំ​​លើក​​ទី​ ​៧១ រ​បស់​គណៈ​​កម្មា​​ធិការ​​សម្រ​ប​សម្រួល​​មូល​និធិ​សកល​ប្រចាំ​កម្ពុជា​​ (CCC)​​ ក្រោម​​អធិ​​បតី​​ភាព​​របស់ ​​ឯ.ឧ.​ ​ទេស​​រដ្ឋ​​មន្រ្តី ​​អៀង ​​មូលី ​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​ ​និង​​ ជា​​ប្រធាន​​គណៈ​​កម្មា​​ធិការ​​សម្រប​​សម្រួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា​។

សមាស​​ភាព​​ចូល​​រួម​​ក្នុង​​កិច្ច​​ប្រជុំ​​នេះ​​រួម​​មាន​​៖ ​
  • សមា​​ជិក​​គណៈ ​​កម្មា​​ធិការ​​ប្រតិ​​បត្តិ​​របស់​​គណៈ​​ក​ម្មា​​ធិការ​​សម្រប​​សម្រួល​មូល​និធិ​សាកល​​ប្រចាំ​​ប្រទេស​​ (CCC)​
  • អ្នក​​តំណាង​​មក​​ពី​ ​ក្រសួង​​ពាក់​​ព័ន្ធ​​នៃ​​រាជ​​រដ្ឋា​​ភិបាល​​កម្ពុជា​ ​
  • តំណាង​​អង្គ​​ការ​​សហ​​ប្រជា​​ជាតិ​​មក​​ពី ​​WHO​,​ UNAIDS​,​
  • ដៃ​​គូ​​អភិ​​វឌ្ឍន៍​​ដែល​​មាន​​ តំណាង​​ស្ថាន​​ទូត​​បារាំង ​​អាល្លឺ​​ម៉ង់​ ​និង​​ សហ​​រដ្ឋ​​អាមេ​រិក​
  • សង្គម​​ស៊ី​វិល​​ដែល​​មាន​​ អង្គ​​ការ​​ក្រៅ​​រដ្ឋា​​ភិបាល​​ពាក់​​ព័ន្ធ​​នឹង​​ការ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍ ​​របេង​​ គ្រុន​​ចាញ់ ​​គ្រឹះ​​ស្ថាន​​ឧត្ត​​ម​សិក្សា​​ និង​​ វិស័យ​​ឯក​​ជ​ន​​។
កិច្ច​ប្រជុំ​បាន​ផ្តោត​លើ​របៀប​​វារៈ​​រួម​​មាន​​ ៖
  1. ពិនិត្យ ​និង​អនុ​ម័ត​កំណត់​ហេតុ​អង្គ​ប្រជុំ​លើក​ទី​៧០
  2. ប្រកាស​ទំនាស់​ផល​ប្រយោជន៍​ដោយ​សមា​ជិក​ដែល​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​របៀប​វារៈ​
  3. បច្ចុ​ប្បន្ន​ភាព​អំពី​សមា​ជិក​ភាព​នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា
  4. ​ដំណើរ​ការ​ជ្រើស​រើស ​និង​លទ្ធ​ផល ​ និង​ការ​បោះ​ឆ្នោត​ដោយ​សន្លឹក​ឆ្នោត​សម្ងាត់ ​សំរាប់​ការ​ជ្រើស​រើស​អ្នក​ទទួល​ជំនួយ​បន្ត​សំរាប់​គំរោង​កម្ម​វិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍
  5. ដំណោះ​ស្រាយ​ស្តី​ពី​អ្នក​ទទួល​ជំនួយ​បន្ត​ផ្នែក​គំរោង​កម្ម​វិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់
  6. ការ​ជ្រើស​រើស​អ្នក​ទទួល​ជំនួយ​បន្ត ​សំរា​ប់គំរោង​កម្ម​វិធី​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​
  7. របាយ​ការណ៍​វឌ្ឍនៈ​ភាព​នៃ​គំរោង​ជំនួយ​ចំនួន​បី ​(របេង ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​ ជំងឺ​អេដស៍)​ដោយ​ក្រុម​ពិនិត្យ​បច្ចេក​ទេស​អ្នក​ទទួល​ជំនួយ​ផ្ទាល់ ​(Principal Recipient Technical Review Team) ការ​ផ្តល់​មូល​និធិ ​និង​បច្ចុ​ប្បន្ន​ភាព​ឯក​សារ​ ផែន​ការ​របស់​គណៈ​កម្មកា​រអភិ​បាល​ ផែន​ការ​ការងារ​ និង ​គំរោង​ថវិកា​សំរាប់​ឆ្នាំ២​០១៥​​ដោយ​​គណៈ​កម្មការ​អភិ​បាល ​(oversight committee)
  8. សំណើ​សកម្ម​ភាព​សំរាប់​ជំហាន​បន្ត​បន្ទាប់​សំរាប់​ឯកសារ​អភិ​បាល​កិច្ច​របស់​គណៈ​កម្មា​ធិការ​សម្របស​ម្រួល​មូល​និធិ​សក​លប្រចាំ​កម្ពុជា​
  9. ការ​ងារ​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ប្រជាជ​នគន្លឹះ​រង​ការ​ប៉ះ​ពាល់
  10. វិប្ប​សនារ​បស់​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សក​លប្រចាំ​កម្ពុជា​នា​ខែឧ​សភា​ ឆ្នាំ​២០១៥
  11. បញ្ហា​ផ្សេង​ៗ
 
បន្ទាប់​ពី​បាន​បញ្ចប់​ការ​ពិភា​ក្សា​ផ្លាស់​ប្តូរ​យោបល់​អនុ​ម័ត ​និង​ បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ទទួល​ជំនួយ​បន្ត​តាម​លំដាប់​របៀប​វរៈ​រួច​មក​​ ឯ.ឧ​.​ ទេស​​រដ្ឋ​​មន្រ្តី​​ប្រធាន​​អង្គ​​ប្រជុំ​បាន​​ថ្លែង​​អំណរ​​គុណ​​ចំពោះ​​អ្នក​​ចូល​​រួម​​ទាំង​​អស់​មក​​ពី​​ក្រសួង​​ពាក់​​ព័ន្ធ​​នៃ​​រាជ​​រដ្ឋា​​ភិបាល​​កម្ពុជា​​ តំណាង​​អង្គ​​ការ​​សហ​​ប្រជា​​ជាតិ​​ដៃ​​គូ​​អភិ​វ​ឌ្ឍន៍​សង្គម​​ស៊ី​វិល​​ និ​​ង​ អ្នក​​តំណាង​​ប្រជា​​ជន​​ដែល​​រង​​ផល​​ប៉ះ​​ពាល់​​ ដែល​​បាន​​រួម​​ចំណែក​​យ៉ាង​​សំខាន់​និង​​យ៉ាង​សកម្ម​ក្នុង​ការ​បន្តរ​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ជំងឺ ​អេដស៍ ​របេង​ គ្រុន​ចាញ់ ​និង​ជួយ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​បន្ត​ទៀត​អោយ​កា​ន់តែ​ជោគ​ជ័យ​ និង​មាន​ប្រសិទ្ធ​ផលកាន់​តែ​ខ្ពស់​។
 

កិច្ចប្រជុំលើកទី ៧១ នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលប្រចាំកម្ពុជា
 
 
រូបភាពនៃកិច្ចប្រជុំ៖