កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (កក្កដា ២០១៥)

នាព្រឹកថ្ងៃទី ២៤ កក្កដា ២០១៥ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) មានការរៀបចំអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម និង លោកជំទាវ ជាសមាជិកគណៈរដ្ឋមន្រ្តី ។
របៀបវារៈនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលលើកយកមកពិភាក្សាមាន៖
- សេចក្តីព្រាងច្បាប់ ស្តីពីស្ថិតិ ។
- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៦-២០១៨។
- បញ្ហាផ្សេងៗ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានអញ្ជើញចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនោះផងដែរ។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងយូរគណៈរដ្ឋមន្រ្តីបានពិនិត្យអនុម័តលើសេចក្តីព្រាងច្បាប់និងកម្មវិធីខាងលើ។ អង្គប្រជុំបានបញ្ចប់នៅម៉ោង១១៖១០ នាទីព្រឹក។
រូបភាពនៃកិច្ចប្រជុំ៖
 |
 |
ឯកសារសម្រាប់ទាញយក