ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៧២​ នៃ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា

នា​​​វេលា​​ម៉ោង ​​២​​រសៀល ​​ថ្ងៃ​​ទី​​១៧ ​​ខែសីហា​ ឆ្នាំ​​២០១៥​​ នៅ​​ទី​​ស្នាក់​​ការ​​កណ្តាល​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​ មាន​​រៀប​​ចំ​​កិច្ច​​ប្រជុំ​​លើក​​ទី​ ​៧២ រ​បស់​គណៈ​​កម្មា​​ធិការ​​សម្រ​ប​សម្រួល​​មូល​និធិ​សកល​ប្រចាំ​កម្ពុជា​​ (CCC)​​ ក្រោម​​អធិ​​បតី​​ភាព​​របស់ ​​ឯ.ឧ.​ ​ទេស​​រដ្ឋ​​មន្រ្តី អៀង ​​មូលី ​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​ ​និង​​ជា​​ប្រធាន​​គណៈ​​កម្មា​​ធិការ​​សម្រប​​សម្រួល​មូល​និធិ​សកល​ប្រចាំ​កម្ពុជា​។

សមាស​​ភាព​​ចូល​​រួម​​ក្នុង​​កិច្ច​​ប្រជុំ​​នេះ​​រួម​​មាន​​៖ ​
 
  • សមា​​ជិក​​គណៈ​​កម្មា​​ធិការ​​ប្រតិ​​បត្តិ​​របស់​​គណៈ​​ក​ម្មា​​ធិការ​​សម្រប​​សម្រួល​មូល​និធិ​សាកល​​ប្រចាំ​​ប្រទេស​​ (CCC)​
  • អ្នក​​តំណាង​​មក​​ពី​ ​ក្រសួង​​ពាក់​​ព័ន្ធ​​នៃ​​រាជ​​រដ្ឋា​​ភិបាល​​កម្ពុជា​ ​
  • តំណាង​​អង្គ​​ការ​​សហ​​ប្រជា​​ជាតិ​​មក​​ពី ​​WHO​,​ UNAIDS​.
  • ដៃ​​គូ​​អភិ​​វឌ្ឍន៍​​ដែល​​មាន​​ តំណាង​​ស្ថាន​​ទូត​​បារាំង ​​អាល្លឺ​​ម៉ង់​ ​និង​​ សហ​​រដ្ឋ​​អាមេ​រិក​
  • សង្គម​​ស៊ី​វិល​​ដែល​​មាន​​ អង្គ​​ការ​​ក្រៅ​​រដ្ឋា​​ភិបាល​​ពាក់​​ព័ន្ធ​​នឹង​​ការ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍ ​​របេង​​ គ្រុន​​ចាញ់ ​​គ្រឹះ​​ស្ថាន​​ឧត្ត​​ម​សិក្សា​​ និង​​ វិស័យ​​ឯក​​ជ​ន​​។
 
កិច្ច​ប្រជុំ​បាន​ផ្តោត​លើ​របៀប​​វារៈ​​រួម​​មាន​​៖
 
  1. ពិនិត្យ​និង​អនុ​ម័ត​កំណត់​ហេតុ​អង្គ​ប្រជុំ​លើក​ទី​៧១ ​និង​ប្រកាស​ទំនាស់​ផល​ប្រយោជន៍​ដែល​អាច​មាន​របស់​សមា​ជិក​ទាក់​ទង​ទៅ​នឹង​របៀប​វារៈ​នីមួយ​ៗ
  2. អភិ​បាល​កិច្ច ​និង​សមា​ជិក​ភាព​៖
    • ជ្រើស​រើស​ជំនួស​តំណាង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ជាតិ​
    • អនុ​ម័ត​សៀវ​ភៅ​អភិ​បាល​កិច្ច​កែ​ប្រែ​ថ្មី​ចុង​ក្រោយ​
  3. របាយ​ការណ៍​របស់​គណៈ​កម្ម​ការ​អភិ​បាល​កិច្ច​៖
    • បច្ចុប្ប​ន្នភាព​នៃ​ការ​ចុះ​ហត្ថ​លេខា​ផ្តល់​គំរោង​ជំនួយ​មូល​និធិ​សកល​សំរាប់​កម្ម​វិធី​ប្រយុទ្ធ​ជំងឺ​អេដស៍ ​គ្រុន​ចាញ់ ​និង​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​ ក្រោម​ទំរង់​ ហិរ​ញ្ញប្ប​ទាន​ថ្មី
    • ស្ថាន​ភាព​នៃ​ការ​អនុវត្ត ​និង​លទ្ធ​ផល​គំរោង​សំខាន់​ដែល​សំរេច​បាន​
    • ការ​លើក​លែង​ពន្ធ​សំរាប់​គំរោង​មូល​និធិ​សកល
    • គំរោង​ទស្សនៈ​កិច្ច​របស់​គណៈ​កម្មការ​អភិ​បាល​កិច្ច​
  4. ណែ​នាំ​ទី​ប្រឹក្សា​បច្ចេកទេ​ស​សំរាប់​ការ​ងារ​រៀប​ចំ​យន្ត​ការ​បញ្ឈប់​ការ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​រដ្ឋា​ភិបាល​ពី​គំរោង​កម្ម​វិធី​មូល​និធិ​សកល​
  5. សេចក្តី​សង្ខេប​លទ្ធ​ផល​ពិគ្រោះ​ថ្នាក់​ជាតិ​ពី​ឯក​សារ​បង្ហាញ​ទស្សនៈ​ទាន​ចំនួន​៤ ​(ទស្សនៈ​វិស័យ​)
  6. របាយ​ការណ៍​សកម្ម​ភាព​ និង​បច្ចុ​ប្បន្ន​ភាព ​អំពី​ក្រុម​ប្រជា​ជន​ដែល​រង​ការ​ប៉ះ​ពាល់​ ជាង​ខ្លាំង​ជាង​គេ
 
ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ប្រធាន​អង្គ​ប្រជុំ​បាន​រំលឹក​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​រហូត​មក​ដល់​ពេល​នេះ​មូល​និធិ​សកល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​យើង​ប្រមាណ​៥០០​លាន​ដុល្លា​អាមេ​រិក​ក្នុង​នោះ​ចំនួន​ពាក់​កណ្តាល​បាន​ទៅ​ផ្នែក​កម្ម​វិធី​ជម្ងឺ​អេដស៍ ​។ ​ជំនួយ​នេះ​បាន​ជួយ ​សម្រាល​បន្ទុក​រាជ​រដ្ឋា​ភិបាល​បាន​មួយ​ផ្នែក​យ៉ាង​ធំ​និង​ចូល​រួម​ចំណែក​ឲ្យ​ការ​ប្រយុទ្ធ​នឹង​ជម្ងឺ​ឆ្លង​នៅ​កម្ពុជា​យើង​បាន​ទទួល​ជោគ​ជ័យ​គួរ​ជាទី​មោទនៈ​ ។
 
ឯក​ឧត្តម​បាន​សំដែង​ការ​កោត​សរសើរ​ដល់​ក្រុម​សហ​គមន៍​ដែល​រង​គ្រោះ និ​ង ដែល​រង​ផល​ប៉ះ​ពាល់​ដែល​បាន​ចូល​រួម​ផ្តល់​មតិ​ដើម្បី​ឲ្យ​ការ​រៀប​ចំ​កម្ម​វិធី​ការពារ​ និង​ ព្យា​បាល​បាន​ត្រឹម​ត្រូវ​និង​ចំ​គោល​ដៅ​។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​បាន​សំដែង​អំណរ​គុណ​ ដល់​តំណាង​ក្រសួង​ពាក់​ព័ន្ធ ​ដៃ​គូ​អភិ​វឌ្ឍន៍ ​តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដែល​បាន​ចូល​រួម​មតិ​ធ្វើ​ឲ្យ​អង្គ​ប្រជុំ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។
 
 
រូបភាពនៃកិច្ចប្រជុំ៖