ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៏ជួបពិភាក្សា ការងារជាមួយគណៈប្រតិភូបញ្ឈប់ជំងឺរបេង (Stop TB)

កាល​ពី​ថ្ងៃ​ទី​ ​២៦​ ​ខែ​ ​សី​ហា​ ​ចាប់​ពី​ម៉ោង​ ​៣​ ​រសៀល​នៅ​ទី​ស្នាក់​កា​រ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៏​ ​ឯ​ក​ឧត្តម​ទេស​រដ្ឋ​ម​ន្រ្តី​អៀង​ មូលី ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៏​ ​និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​ មូល​និ​ធិ​ស​កល​ បាន​ទទួល​ជួប​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ ​លោក​​វេជ្ជប​​ណ្ឌិតSuvanand Sahu នា​យក​ប្រ​តិ​បត្តិ​រង​នៃ​អង្គ​ការ​បញ្ឈប់​ជំ​ងឺ​របេង​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​ប្រ​ទេស​ស្វីស​ ​ដោយ​អម​ដំ​ណើរ​ដោយ​ លោក​វេជ្ជ​ប​ណ្ឌិត Thomas Chiang ទី​ប្រឹ​ក្សា​ប​ច្ចេក​ទេស​ USIAD global follow Program ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ ​ស​ហ​រដ្ឋ​អា​មេ​រិក​ ​និង​លោក​វេ​ជ្ជ​ប​ណ្ឌិត​ ណុប​ សុ​ធា​រ៉ា​ USAID Cambodia.

ឯក​ឧ​ត្តម​ទេស​រដ្ឋ​ម​ន្រ្តី​បាន​ជំ​រាប​ដៃ​គូ​សន្ទ​នា​អំ​​ពី​សមិ​ទ្ធិ​ផល​នៃ​ការ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៏​នៅ​កម្ពុជា​ ​ជា​ពិ​សេស​អំ​ពី​ជោគ​ជ័យ​របស់​កម្ពុជា​ក្នុង​ការ​ដាក់​ជូន​មូល​និ​ធិ​សកល​នូវ​ឯក​សារ​ទស្សនៈ​ទាន​(Concept Note)​ ​(ឯក​សារ​សុំ​ហិរ​ញ្ញ​ប្ប​ទាន​ចំ​នួន​បួន​ក្នុង​មួយ​ឆ្នាំ​។​​ ​ជា​មួយ​នោះ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ក៏​បាន​ជំ​រាប​អំ​ពី​ស្ថាន​ការណ៏​នៃ​ហិ​រញ្ញ​ប្បទាន​ចំ​ពោះ​កម្ម​វិ​ធី​ជំ​ងឺ​អេដស៏នៅ​ឆ្នាំ​ខាង​មុខ​។​លោក​វេជ្ជ​បណ្ឌិតSahu បាន​សំ​ដែង​ការ​កោត​សរ​សើរ​ចំ​ពោះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ចូល​រួម​តាម​រយៈ​ថ​វិ​កា​ជាតិ​ក្នុង​ការ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៏​នៅ​កម្ពុជា​។​​ ​ជាក់​ស្តែង​នៅ​ឆ្នាំ​ ​២០១៥​នេះ​ ​រាជ​រដ្ឋា​ភិ​បាល​បាន​ផ្តល់​ថ​វិ​កា​ចំ​នួន​ ​១​លាន​ដុ​ល្លារ​ ​សំ​រាប់​ទិញ​ថ្នាំ​ព្យា​បាល​អ្នក​ជំ​ងឺ​អេដស៏​។​ ​ជា​មួយ​នោះ​ក្រ​សួង​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​ក៏​បាន​ត្រៀម​ថ​វិ​កា​ចំ​នួន​ ​១,២​លាន​ដុល្លារ​សំ​រាប់​ឆ្នាំ​២០១៦​ និង​១,៥​លាន​ដុ​ល្លារ​សំ​រាប់​ឆ្នាំ​ ២០១៧​។​​ លោក​វេជ្ជ​បណ្ឌិត​ Sahu សម្តែង​ការ​កោត​សរ​សើរ​ចំ​ពោះ​ភាព​ដឹក​នាំ​របស់ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ហើយ​ស្នើ​សុំ​ការ​គាំ​ទ្រ​ចំ​ពោះ​កម្ម​វិ​ធី​ជំ​ងឺ​របេង​ ​និង​មាន​សំ​ណូម​ពរ​អោយ​រាជ​រដ្ឋា​ភិ​បាល​ជួយ​ដល់​កម្ម​វិ​ធី​របេង​នេះ​ដែរ​។​ ​ឯក​ឧត្តម​ទេស​រដ្ឋម​ន្រ្តី​​ បាន​ឆ្លើយ​ថា​ខាង​ផ្នែក​ជំ​ងឺ​របេង​មិន​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ទេ​តែ​ឯកឧត្តម ត្រៀម​លក្ខណៈ​ជួយ​ផ្តល់​ការ​គាំ​ទ្រ​នៅ​ពេល​ដែល​ក្រ​សួង​សុ​ខា​ភិ​បាល​ ឬ​ អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​កម្ម​វិ​ធី​ជំ​ងឺ​របេង​ដាក់​ចេញ​នូវ​គំ​រោង​ផែន​ការ​ណា​មួយ​ដ៏​សម​ស្រប​

 

រូបភាពនៃកិច្ចប្រជុំ