នាព្រឹកថ្ងៃទី ២៨ខែ សីហា ឆ្នាំ ២០១៥ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) មានការរៀបចំអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម និង លោកជំទាវ ជាសមាជិកគណៈរដ្ឋមន្រ្តី ។
របៀបវារៈនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលលើកយកមកពិភាក្សាមាន៖
១. សេចក្តីព្រាងគោលនយោបាយដីធ្លី«សៀវភៅ ស ដីធ្លី » ។
២. សេចក្តីព្រាង ឯកសារយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៥-២០១៨។
៣. បញ្ហាផ្សេងៗ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានអញ្ជើញចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនោះផងដែរ។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងយូរគណៈរដ្ឋមន្រ្តីបានពិនិត្យអនុម័តលើសេចក្តីព្រាង គោលនយោបាយ និង ឯកសារខាងលើ។ អង្គប្រជុំបានបញ្ចប់នៅម៉ោង១២៖២៥ នាទីព្រឹក។


