ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (០៤ កញ្ញា ២០១៥)

នា​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែ​ ​កញ្ញា​ ឆ្នាំ​ ​​២០​១៥​ នៅ​ទី​​ស្តីការ​​នា​យករដ្ឋ​មន្រ្តី​ (​វិ​មានសន្ថិភាព​) ​​មានការ​​​រៀប​​​ចំ​​​អង្គប្រជុំ​​ពេញ​​អង្គ​​គណៈ​​រដ្ឋ​​មន្រ្តី ​​ក្រោម​​អធិ​​បតី​​ដ៏​​ខ្ពង់​​ខ្ពស់​​របស់ ​​សម្តេច​​អគ្គ​​មហា​​សេនា​​បតី​​តេ​ជោ​ ​ហ៊ុន​​ សែន ​​នាយក​​រដ្ឋ​​មន្រ្តី​​នៃ​​ព្រះ​​រាជា​​ណា​​ចក្រ​​កម្ពុជា​ ​ដោយ​​មាន​​ការ​​ចូល​​រួម​​ពី ​​ឯក​​ឧត្តម​​ និង​​ លោក​​ជំទាវ​ ​ជា​​សមា​​ជិក​​គណៈ​​រដ្ឋ​​មន្រ្តី ​​។ 

របៀប​​វារៈ​​នៃ​​អង្គ​ប្រជុំ​​ពេញ​​អង្គ​​គណៈ​​រដ្ឋ​​មន្រ្តី​​ដែល​​លើក​​យក​​មក​​ពិភា​​ក្សា​​មាន​​៖

១. សេច​ក្តី​​ព្រាង​អនុក្រិត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ​។

២. សេច​​ក្តី​​ព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០១៨​។

៣. បញ្ហា​​ផ្សេង​​ៗ​​។

ឯក​​ឧត្តម​ ​អៀង​ ​មូលី ​​​ទេស​​រដ្ឋ​​មន្រ្តី​ទទួល​​បន្ទុក​​បេសក​​កម្ម​​ពិសេស​ ​និង​​ជា​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍ ​​ក៏​​បាន​​អញ្ជើញ​​ចូល​​រួម​​ក្នុង​​អង្គ​​ប្រជុំ​​ពេញ​​អង្គ​​គណៈ​​រដ្ឋ​​មន្រ្តី​​នោះ​​ផង​​ដែរ​​។ ​បន្ទាប់​​ពី​​ការ​​ពិភា​​ក្សា​​ផ្លាស់​​ប្តូរ​​យោបល់​​យ៉ាង​​យូរ​​គណៈ​​រដ្ឋ​​មន្រ្តី​​បាន​ពិនិត្យ​​អនុ​​ម័ត​​លើ​​សេចក្តី​​ព្រាង គោលនយោបាយ និង ឯកសារ​ខាង​លើ​។ ​​អង្គ​​ប្រជុំ​​បាន​​បញ្ចប់​​នៅ​​ម៉ោង​​១១៖​​៣០​ ​នាទី​​ព្រឹក​​។