ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំប្រជុំពិគ្រោះពិភាក្សា លើការវាស់ស្ទង់តាមដាន លើនិរន្តរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

នា​ព្រឹក​ថ្ងៃ​ទី​ ២០ ​ខែ​តុ​លា​ ឆ្នាំ​២០១៥​ ​នៅ​សណ្ឋា​គារ​ ​អាំង​ទែ​កុង​ទី​ណង់​តាល់​ ​មាន​ប្រា​រព្វ​បើក​កិច្​ច​ប្រ​ជុំ​ពិ​គ្រោះ​ពិ​ភា​ក្សា​ ​លើ​ការ​វាស់​ស្ទង់​តាម​ដាន​ ​​លើ​និ​រន្ត​រភាព​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​មេ​រោគ​អេដស៍​ ​និង​ជំ​ងឺ​អេ​ដស៍​នៅ​កម្ពុជា​ ​ក្រោម​អធិ​ប​តី​ភាព​ ​ឯក​ឧត្តម​ ​អៀង​ ​មូលី​ ​ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេស​កម្ម​ពិ​សេស​ ​និង​ ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​​អេ​ដស៍​។​ ​ចូល​រួម​ជា​គណៈ​អ​ធិ​ប​តី​ក្នុង​អង្គ​ពី​ធី​ ​និង​ជា​វា​គ្មិន​គន្លឹះ​ ​មាន​លោក​វេជ្ជ​បណ្ឌិត​ ​Robert​ ​Newman​ ​នាយក​ទី​ភ្នាក់​ងារ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​ឆ្លង​សហ​រដ្ឋ​អា​មេ​រិក​ ​​​នៃ​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិក​ ​លោក​ស្រី​​ ​Marrie​-​OdileEdmont​ប្រ​ធាន​អង្គ​ការ​ ​UNAIDS​ ​ប្រ​ចាំ​កម្ពុជា​។​ ​កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​ពិ​ភាក្សា​នេះ​ ​បាន​រៀប​ចំ​ឡើង​ក្រោម​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​រវាង​ ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​មូល​និ​ធិ​ប្រ​ធា​នា​ធិ​បតី​សហ​រដ្ឋ​អា​មេ​រិក​សំ​រាប់​គំ​រោង​សកម្ម​ភាព​បន្ទាន់​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​ផេប​ហ្វា​PEPFAR​)​ ​និង​ ​ផ្នែក​ត្រួត​ពិ​និត្យ​ជំ​ងឺ​ឆ្លង​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិក​ ​និង​អង្គ​ការ​យូ​អិន​អេដស៍​ ​(UNAIDS)​។​ ​កិច្ច​ប្រ​ជុំ​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំ​ណាក់​តំ​ណាង​ក្រ​សួង​សុ​ខា​ភិ​បាល​ ​ក្រ​សួង​ផែន​ការ​ ​និង​​ក្រ​សួង​សេដ្ឋ​កិច្ច​ ​និង​ហិ​រញ្ញ​វត្ថុ​ ​និង​ផ្នែក​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រ​យុទ្ធ​និង​ឆ្លើយ​តប​ទៅ​នឹង​ជំ​ងឺ​អេដស៍​ដែល​មាន​ ​តំ​ណាង​ស្ថាន​ទូត​ជា​មិត្ត​ ​តំ​ណាង​ដៃ​គូរ​អភិវឌ្ឍន៍​ ​តំ​ណាង​អង្គ​សហ​ប្រ​ជា​ជាតិ​នា​នា​ ​​អង្គ​ការ​សង្គម​ ​ស៊ី​វិល​និង​អ្នក​តំ​ណាង​ក្រុម​ប្រ​ជា​ពក​រដ្ឋ​ដែល​អ្នក​រង​ផល​ប៉ះ​ពាល់​ជាង​គេ​។​ ​កិច្ច​ប្រ​ជុំ​នេះ​មាន​គោល​បំ​ណង​ ​ពិ​គ្រោះ​ពិ​ភា​ក្សា​លើ​ការ​ប្រើ​ប្រាស់​សន្ទស្សន៍​សំ​រាប់​វាស់​វែង​និ​រន្ត​រភាព​ ​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​មេ​រោគ​អេដស៍​ ​ជំ​ងឺ​អេដស៍​ ដែល​ផ្តោត​ជា​ចំ​បង​ទៅ​លើ​ចំ​ណុច​សំ​ខាន់​ៗ​ ​ដែល​រួម​មាន​៖​ ​(១)​ ​អ​ភិ​បាល​កិច្ច​ ​មគ្គុ​ទេស​ភាព​ ​និង​គណៈ​នេយ្យ​ភាព​ ​(២)​ ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​ជាតិ​ ​និង​ការ​ផ្តល់​សេ​វា​ ​(៣)​ ​ការ​វិ​និ​យោគ​ជា​យុទ្ធ​សាស្រ្ត ​ប្រ​សិទ្ធ​ភាព​ ​និង​​ការ​ផ្តល់​ហិ​រញ្ញ​វត្ថុ​ដោយ​ចី​រភាព​ ​(៤) ព័ត៌​មាន​ជា​យុទ្ធ​សាស្ត្រ​ ​ព្រោះ​ថា​ ​ការ​ប្រ​យុទ្ធ​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​មេ​រោគ​អេដស៍​ និង​ជំ​ងឺ​អេដស៍​ ​បាន​ទទួល​ជោគ​ជ័យ​ គួរ​អោយ​កោត​សរ​សើរ​ នា​ពេល​កន្លង​មក​ ក៏​ប៉ុ​ន្តែ​ ​ដើម្បី​កំ​ចាត់​មេ​រោគ​អេដស៍​ និង​ជំ​ងឺ​អេដស៍​ជា​បន្ត​ទៀត​ ​យើង​ ត្រូវ​ចំ​ណាយ​ពេល​វែង​ឆ្ងាយ​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ ​និង​ប្រើ​ប្រាស់​ធន​ធាន​យ៉ាង​ច្រើន​ ដែល​មាន​ស្ថេរ​ភាព​។ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ​បាន​ថ្លែង​ថា​ ​កម្ពុជា​យើង​ត្រូវ​តែ​បុ​រេស​កម្ម​ ​ដោយ​លើ​ផែន​ការ​ហិ​រញ្ញ​វត្ថុ​ ​ឱ្យ​កម្ម​វិ​ធី​ជាតិ​មាន​ចី​រភាព​ ដោយ​ត្រូវ​ពង្រឹង​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​ទាំង​មូល​ឆ្ពោះ​ទៅ​រក​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​ ​ដែល​រួម​បញ្ចូល​គ្នា​ ​ប្រ​ទាក់​ក្រ​ឡា​គ្នា​ ​និង​សុខ​ដុម​នីយ​កម្ម​រវាង​គ្នា​ ​និង​គ្នា​។ ​យើង​ត្រូវ​រៀប​ចំ​យុទ្ធ​សាស្រ្ត​ ដែល​សង្កត់​ធ្ងន់​លើ​ការ​វិ​និ​យោគ​ លើ​កម្ម​វិ​ធី​ ​គឺ​ត្រូវ​ចង​ក្រង​កម្ម​វិ​ធី​អោយ​ចំ​ចំ​ណុច​និង​ធ្វើ​អន្ត​រា​គមន៍​អោយ​ ចំ​គោល​ដៅ​ ​​​​ចំ​ពោះ​អ្នក​រង​គ្រោះ​ និង​ដល់​ទី​កន្លែង​ដែល​មាន​ហ​និ​ភ័យ​ខ្ពស់​។​ ​មុន​នឹង​ប្រ​កាស​បើក​កិច្ច​ប្រ​ជុំ​ជា​ផ្លូវ​ការ​ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​ថ្លែង​ ​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ដល់​រដ្ឋា​ភិ​បាល​សហ​រដ្ឋ​អា​មេ​រិក​ មូល​និ​ធិ​ប្រ​ធា​នា​ធិ​ប​តី​សហ​រដ្ឋ​អា​មេ​រិ​ក​សំ​រាប់​គំ​រោង​សកម្ម​ភាព​បន្ទាន់​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​ផេប​ហ្វា​PEPFAR)​ ​និង​ ​​ផ្នែក​ត្រួត​ពិ​និត្យ​ជំ​ងឺ​ឆ្លង​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិក​ និង​អង្គ​ការ​យូ​អិន​អេដស៍ ​(UNAIDS)​ដែល​បាន​ផ្តួច​ផ្តើម​កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោ​បល់​ដ៏​សំ​ខាន់​នេះ​។​


ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី

អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំប្រជុំពិគ្រោះពិភាក្សាលើការវាស់ស្ទង់តាមដាន លើនិរន្តរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំប្រជុំពិគ្រោះពិភាក្សាលើការវាស់ស្ទង់តាមដាន លើនិរន្តរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលនៃមូលនិធិសកលប្រចាំប្រទេសកម្ពុជា ក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី ការវាស់និរន្តរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ៖ ការប្រើប្រាស់សន្ទស្សន៍និរន្តរភាព និងតារាងវាយតម្លៃ0.14 MB