
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៥ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) មានការរៀបចំអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម និង លោកជំទាវ ជាសមាជិកគណៈរដ្ឋមន្រ្តី ។ របៀបវារៈនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលលើកយកមកពិភាក្សាមាន៖
១. សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សំរាប់ការគ្រប់គ្រងឆ្នាំ២០១៦។
២. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៤។
៣. បញ្ហាផ្សេងៗ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានអញ្ជើញចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋ មន្រ្តីនោះផងដែរ។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងយូរគណៈរដ្ឋមន្រ្តីបានពិនិត្យអនុម័តលើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ។ អង្គប្រជុំបានបញ្ចប់នៅម៉ោង១១៖៥0 នាទីព្រឹក។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (២១ តុលា ២០១៥) | 2.19 MB | ![]() |