ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមូលនិធិសកល

នា​រសៀល​ថ្ងៃ​ទី​ ២៨​ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ទី​ស្នាក់​ការ​កណ្តាល​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​ឯ.​ឧ.​ទេស​រដ្ឋ​មន្រ្តី​ ​អៀង​ ​មូ​លី​ ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​បាន​ជួប​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រ​តិ​ភូ​ជាន់​ខ្ពស់​មូល​និ​ធិ​សកល​ដែល​ដឹក​នាំ​ដោយ​លោក​ Mark​ ​Edington ប្រធាន​ផ្នែក​គ្រប់​គ្រង​ជំ​នួយ​ឥត​សំ​ណង​របស់​មូល​និ​ធិ​សកល​។​ ​ចូល​រួម​ក្នុង​ជំ​នួប​ពិ​ភា​ក្សា​នោះ​មាន​ ​ឯ.ឧ.​ ទា​ ផលា​ ​អ​នុ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​លោក​ស្រី​ Nicole​ ​Delaney អ្នក​គ្រប់​គ្រង​មូល​និ​ធិ​ជាន់​ខ្ពស់​ក្រុម​ប្រ​ទេស​អា​ស៊ី​ខាង​ត្បូង​ និង​ ​អា​ស៊ី​បូព៌ា​ របស់​មូល​និ​ធិ​សកល​ ​និង​លោក​ Jan​ de​ Jong​ ភ្នាក់​ងារ​មូល​និ​ធិ​ក្នុង​ស្រុក​ ​។​  ​ឯក​ឧត្តម​ទេស​រដ្ឋម​ន្រ្តី​ ​ក្នុង​នាម​រាជ​រដ្ឋា​ភិ​បាល​ បាន​សម្តែង​ការ​ស្វា​គមន៍​ចំ​ពោះ​គណៈ​ប្រ​តិ​ភូ​ ​និង​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​មូល​និ​ធិ​សកល​ ដែល​បាន​ផ្តល់​ជំ​នួយ​ដល់​កម្ពុជា​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ ​។​ ​ក្នុង​នោះ​ ​នៅ​ឆ្នាំ​២០១៥​-​២០១៧​ ​មូល​និ​ធិ​សកល​បាន​យល់​ព្រម​ផ្តល់​ជំ​នួយ​ប្រ​មាណ​ ​៩៣​លាន​ដុ​ល្លា​រសហ​រដ្ឋ​អា​មេ​រិក​បន្ថែម​ទៀត​ដល់​កម្ពុជា​ដើ​ម្បី​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​របេង​ ​គ្រុន​ចាញ់​ ​និង​ពង្រឹង​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​ ​។​  ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​ជម្រាប​ជូន​ដៃ​គូ​សន្ទនា​ថា​ ​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​គាំ​ទ្រ​ចំ​ពោះ​ការ​បន្ត​ផ្តល់​ ​ជំ​នួយ​ពី​មូល​និ​ធិ​សកល​ ​។​ ​ឯក​ឧត្តម​ក៏​សម្តែង​នូវ​អំ​ណរ​គុណ​ចំ​ពោះ​មូល​និ​ធិ​សកល​ដែល​យក​ចិត្ត​ ទុក​ដាក់​ក្នុង​ការ​លើក​នូវ​សំ​ណើ​ផ្សេងៗ​ ​ដើ​ម្បី​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​មាន​ជម្រើស​ក្នុង​ការ​ពិ​និត្យ​ ​និង​ទទួល​យក​មក​អនុ​វត្ត​  រាជ​រដ្ឋា​ភិ​បាល​ត្រៀម​ខ្លួន​ជា​និច្ច​ស​ហ​ការ​ជា​មួយ​មូល​និ​ធិ​សកល​ ដើ​ម្បី​ឱ្យ​ ​ការ​អនុ​វត្ត​កម្ម​វិ​ធី​មូល​និ​ធិ​សកល​ប្រ​កប​ដោយ​តម្លា​ភាព​ និង​គណនេយ្យ​ភាព​ ​។​ ​ គណៈ​ប្រតិ​ភូ​មូល​និ​ធិ​សកល​បាន​សម្តែង​នូវការ​ពេញ​ចិត្ត​ ​និង​កោត​សរ​សើរ​ចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹង​ ​ប្រែង​របស់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ក្នុង​ឋានៈ​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​ជំ​នួយ​មូល​និ​ធិ​សកល​ប្រ​ចាំ​កម្ពុជា​ (CCC)​ ក្នុង​ការ​ជួយ​ឱ្យ​មាន​ការ​ពិ​គ្រោះ​យោ​បល់​ ស្វែង​រ​ក​ដំ​ណោះ​ស្រាយ​លើ​បញ្ហា​មួយ​ ​ចំ​នួន​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ ​ជា​មួយ​ដៃ​គូ​អភិ​វឌ្ឍន៍​ ​និង​​ជា​មួយ​សង្គម​ស៊ី​វិល​ ​។​  ​គូ​សន្ទនា​បាន​មូល​មតិ​គ្នា​ថា​ ការ​អនុ​វត្ត​ប្រ​កប​ដោយ​តម្លា​ភាព​ ​និង​គណ​នេយ្យ​ភាព​អាច​ជា​កត្តា​ធ្វើ​ឱ្យ​មូល​និ​ធិ​សកល​បន្ត​ផ្តល់​ជំ​នួយ​ដល់​កម្ពុជា​ទៅ​មុខ​ទៀត​ ​នៅ​ក្រោយ​ឆ្នាំ​២០១៧​ ​។​  ​កិច្ចប្រ​ជុំ​បាន​បញ្ចប់​ទៅ​ក្រោម​ប​រិ​យា​កាស​រី​ក​រាយ​ និងស្និទ្ធ​ស្នាល​ ​។​

 

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍
 ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមូលនិធិសកល

 

"រូបភាពថតក្នុងកិច្ចប្រជុំ"