ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចជំនួបពិភាក្សាការងារជាមួយតំណាងភ្នាក់ងារមូនិធិតំបន់ (Local Fund Agent: LFA)

កាល​ពី​វេ​លា​ម៉ោង​ ១៥:​០០​ ព្រឹក​ថ្ងៃ​ទី​ ២៦​ ​ខែ​តុ​លា​ ​ឆ្នាំ​២០១៥​ ​នៅ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​  ​ឯក​ឧត្តម​ អៀង​ ​មូ​លី​ ​ទេស​រដ្ឋ​ម​ន្ត្រី​ ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​មូល​និ​ធិ​សកល​ប្រ​​ចាំ​ប្រ​ទេស​កម្ពុ​ជា​(CCC)​ ​បាន​អនុញ្ញាត​ឱ្យតំ​ណាង​​ LFA​ ​ដឹក​នាំ​ដោយ​ ​Ms.​ Gill​ Sivyer​ ​ចូល​ជួប​និង​សំ​ដែង​ការ​គួរ​សម​ក្នុង​ឱ​កាស​ដំ​ណើរ​ទស្សន​កិច្ច​ក្នុង​ប្រ​ទេស​កម្ពុជា​។​  ​ Ms.​ ​Gill​ ​Sivyer​ ​ក៏​បាន​ជម្រាប​ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ​ពី​កម្ម​វត្ថុ​នៃ​ជំ​នួប​ពិ​ភាក្សា​នេះ​ដើ​ម្បី​ស្វែង​យល់​ពី​តួ​នា​ទី​របស់​គណៈ​កម្ម​ធិ​ការ​សម្រប​សម្រួល​ជំ​នួយ​មូល​និ​ធិ​សកល​នៅ​កម្ពុជា​(CCC)​ ​និង​ពី​ភាព​ប្​រឈម​ទាំង​ដែល​បាន​ជួប​ប្រ​ទះ​ក្នុង​ការ​អនុ​វត្ត​គម្រោង​មូល​និ​ធិ​សកល​ក្នុង​ប្រ​ទេសកម្ពុ​ជា​។​ ​ជា​ការ​ឆ្លើយ​តប​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ​បាន​សំ​ដែង​នូវ​ការ​ស្វា​គមន៍​ ​និង​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​ស្ថាន​ភាព​ទូ​ទៅ​នៃ​ការ​រាល​ដាល​មេ​រោគ​អេដស៍​នៅ​កម្ពុជា​ ​រួម​ជា​មួយ​បច្ចុ​ប្បន្ន​ភាព​ស្តី​ពីវ​ឌ្ឍនៈ​ភាព​ ​សមិ​ទ្ធិ​ផល​ ​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​មេ​រោគអេដស៍​ ​និង​​ជំ​ងឺ​អេដស៍​នៅ​កម្ពុ​ជា​ផង​ដែរ​។​ ​ក្នុង​នាម​ជា​ប្រ​ធាន​គណៈ​កម្ម​ធិ​ការ​សម្រប​សម្រួល​ជំ​នួយ​មូល​និ​ធិ​សកល​នៅ​កម្ពុជា​ ​ឯក​ឧត្តម​ ​បាន​បំ​ពេញ​ការ​ងារ​ដូច​ដែល​មាន​ចែង​ក្នុង​គោល​ការណ៍​អ​ភិ​បាល​កិច្ច​របស់​CCC​ដោយ​ដឹក​នាំ​ ​និង​សម្រប​សម្រួល​ការ​ងារ​ជា​មួយ​ផ្នែក​ពាក់​ព័ន្ធ​នា​នា​ដើ​ម្បី​អនុ​វត្ត​គម្រោង​កម្ម​វិ​ធី​មូល​និ​ធិ​សកល​ឱ្យទទួល​បាន​ជោគ​ជ័យ​។​ ជា​បន្ថែម​ ឯក​ឧត្តម​ ​បាន​លើក​ឡើង​ពី​បញ្ហា​អនុ​វត្ត​ DSA ​និង​បញ្ហា​ធន​ធាន​មនុស្​សដែល​ត្រូវ​ប្រ​ឈម​ក្នុង​ឆ្នាំ​ខាង​មុខ​។​   ​ជា​ចុង​បញ្ចប់​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ​បាន​ថ្លែង​អំ​ណរ​គុណ​ ចំ​ពោះ​ភ្ញៀវ​ ​និង​សូម​ឱ្យ LFA ​បន្តកិច្ច​សហការ​ជា​មួយ​CCC​ RP​ ​និង​ SSR​ ​ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ​នា​នា​ដើ​ម្បី​សំ​ដៅ​អនុ​វត្ត​គម្រោង​មូល​និ​ធិ​សកល​ប្រ​កប​ដោយ​ភាព​ជៅ​គជ័យ​។​ ​ជំ​នួប​ពិ​ភា​ក្សា​បាន​បញ្ចប់​នៅ​វេ​លា​ម៉ោង​ ១៦ៈ៣០ ​នា​ថ្ងៃ​ខែ​ឆ្នាំ​ដ​ដែល​ ​ប្រ​កប​ដោយ​ភាព​ស្និទ​ស្នាល​ និង​យោគ​យល់​គ្នា​៕​

"រូបភាពថតក្នុងកិច្ចប្រជុំ"