ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធាន គណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរស្ថាប័ន

នា​ព្រឹក​ថ្ងៃ​ទី​១០​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៥​ ​នៅ​ទី​ស្នាក់​ការ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​ឯក​ឧត្តម​ ទេស​រដ្ឋ​មន្រ្តី​ ​អៀង​ ​មូ​លី ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​និង​ជា​​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សំ​រប​-​សំ​រួល​មូល​និ​ធិ​សកល​ប្រ​ចាំ​កម្ពុជា​បាន​អ​ញ្ជើញ​ជា​អ​ធិ​ប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​អន្តរ​ស្ថា​ប័ន​ ដើ​ម្បី​បន្ត​សម្រប​សម្រួល​ ​និង​ស្វែង​រក​ដំ​ណោះ​ស្រាយ​អំ​ពី​បែប​បទ​នៃ​ការ​អនុ​វត្ត​ថ​វិ​កា​ សំ​រាប់​ចុះ​បំ​ពេញ​បេស​កម្ម​ទៅ​មូល​ដ្ឋាន​ ​និង​ល័ក្ខ​-​​ខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​នៃ​គំ​រោង​ជំ​នួយ​ឥត​សំ​ណង​របស់​មូល​និ​ធិ​សកល​ជូន​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។​ អញ្ជើញ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​មាន​ ឯក​ឧត្តម​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​មុខ​ងារ​សា​ធា​រណ​ ​ឯក​ឧត្តម​អ​នុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សេដ្ឋ​កិច្ច​ ​និង​ហិ​រញ្ញ​វត្ថុ​ លោក​ជំ​ទាវ​អគ្គ​នា​យក​បច្ចេក​ទេស​សុ​ខា​ភិ​បាល​ លោក​ លោក​ស្រី​ជា​សមា​ជិក​សមា​ជិ​ការ​គណៈ​កម្ម​ការ​ប្រ​តិបត្តិ​នៃ​គណៈ​កម្មការ​សម្រប​សម្រួល​មូល​និ​ធិ​សកល​កម្ពុជា​ ​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ ​ប្រ​ធាន​កម្ម​វិ​ធិ​ជាតិ​នៃ​ក្រ​សួង​សុ​ខា​ភិ​បាល​ កា​រិ​យា​ល័យ​ទទួល​ជំ​នួយ​ផ្ទាល់​មូល​-​និ​ធិ​សកល​ ​និង​តំ​ណាង​ភ្នាក់​​ងារ​ត្រួត​ពិ​និត្យ​ការ​អនុវត្ត​ហិ​រញ្ញ​វត្ថុ​គំ​រោង​មូល​និ​ធិ​សកល​។​  ​អង្គ​ប្រ​ជុំ​បាន​ស្តាប់​ បទ​បង្ហាញ​បច្ចុប្បន្ន​ភាព​ ​និង​លទ្ធ​ផល​ ​នៃ​ការ​សម្រប​សម្រួល​កន្លង​ម​ក​ ភាព​ចាំ​បាច់​ និង​បញ្ហា​ប្រ​ឈម​នា​នា​ និង​ដំ​ណោះ​ស្រាយ​ដែល​ត្រូវ​បាន​ឯក​ភាព​គ្នា​ជា​គោល​ការណ៍​រួច​ហើយ​ ​និង​បន្ត​ពិ​ភាក្សា​សម្រប​សម្រួល​ស្វែង​រក​ដំ​ណោះ​ស្រាយ​បញ្ចប់​ដើម្បី​ឈាន​ទៅ​ឯក​ភាព​លើ​ល័ក្ខ​ខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​គំ​រោង​ជំ​នួយ​ទាំង​ស្រុង​ ​និង​ឈាន​ទៅ​ចាប់​ផ្តើម​អនុ​វត្ត​គម្រោង​កម្ម​វិ​ធី​ថ្មី​អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

 "រុបភាពថតក្នុងកិច្ចប្រជុំ"