
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងជាប្រធានគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំកម្ពុជាបានអញ្ជើញ ជាអធិបតីភាពនៅក្នុងអង្គ សន្និបាតស្តីពីការឆ្លើយតបនឹងអេដស៍ប្រចាំឆ្នាំ២០១៥។ អញ្ជើញចូលរួមនៅក្នុងអង្គសន្និបាតរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងស្ថាប័ន រាជរដ្ឋាភិបាលតំណាងដៃគួអភិវឌ្ឍន៍តំណាងគណកម្មការអេដស៍ និងលេខាធិការដ្ឋានអេដស៍ខេត្តតំណាងអង្គការ មិនមែនរដ្ឋាភិបាល ជាតិ អន្តរជាតិ និងសង្គមស៊ីវិល តំណាងប្រជាជនគន្លឺះអ្នកស្រាវជ្រាវ។ អង្គសន្និបាត មានគោលបំណង ផ្លាស់ប្តូរមតិយោបល់ ចូលរួមរួមគ្នាពិនិត្យស្ថានភាពនិងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ និងស្វែងរកដំណោះស្រាយរួមក្នុងពេលដែលប្រទេសកម្ពុជាក៍ដូចជាសកលលោកទាំងមូលបានប្តេជ្ញាលើកទិសដៅលុបបំបាត់មេរោគអេដស៍ឆ្នាំ២០៣០ខាងមុខនេះ។ បើទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ការឆ្លងរីករាលដាលមេរោគអេដស៍មិនអាចលុបបំបាត់ដោយងាយៗឡើយ។ចំនួនមនុស្សដែលទទួលការឆ្លងមេរោគអេដស៍នៅតែមានជាបន្តបន្ទាប់ហើយគុណភាពនៃជីវិតរបស់គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក៍នៅមិនទាន់បានដោះស្រាយគ្រប់ជ្រុងជ្រោយនៅឡើយខណៈដែលយើងមិនអាចចុះអោយដល់ប្រជាជនគោលដៅរបស់យើងដើម្បីផ្តល់សេវាបង្ការថែទាំនិងការគាំទ្រដែលពួកគាត់ត្រូវការ។ ប្រសិនបើបច្ចុប្បន្នយើងបានបរាជ័យក្នុងការវិនិយោគសំរាប់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍មហន្តរាយដោយខាតបង់ធនធានមនុស្ស និងផលវិបាកហិរញ្ញវត្ថុនឹងមិនអាចជៀសវាងបានដោយសារការរីករាលដាលមេរោគអេដស៍ស្ទុះងើបឡើងវិញ ។ ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាឈានទៅលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០៣០ដូចប្រទេសនានាលើសកលលោកយើងមានពេលតែ១៥ឆ្នាំដែលអាចបែងចែកជាបីដំណាក់កាលធំៗបី: ដំណាក់កាលមុនការលុបបំបាត់(Pre-eliminationphase)ពីឆ្នាំ២០១១ដល់ឆ្នាំ២០២០ ដំណាក់កាលមុនការលុបបំបាត់(Elimination phase)ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ដំណាក់កាលក្រោយការលុបបំបាត់(Post elimination phase)ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣០ ទន្ទឹមនឹងការទទួលយកគោលដៅ អង្គសន្និបាតក៍បានពិនិត្យលើប្រភពធនធានថវិកាដើម្បីអនុវត្តយុទ្ធសាស្រ្តទាំង៦នៃផែនការយុទ្ធសាស្ដ្រជាតិលើកទី៤ដោយពីចារណាអំពីបរិបទដែលប្រទេសយើងធ្វើដំណើរពីស្ថានភាពប្រទេសដែលមានប្រាក់ចំណូលមធ្យមទាប( Lower Middle Income)នៅឆ្នាំ២០១៦និងទៅជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកណ្តាល(Upper Middle Income )នៅឆ្នាំ ២០៣០ ។ ផែនការយុទ្ធសាស្ដ្រជាតិទូលំទូលាយនិងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៤ដែលមាន៦យុទ្ធសាស្រ្តរួមមាន: យុទ្ធសាស្រ្តទី១ ផ្តួចផ្តើមការបង្ការមេរោគអេដស៍ដោយផ្តោតលើអន្តរាគមន៍ដែលបង្កើនការគ្រប ដណ្តប់, ដែលមានគុណភាពនិងប្រសិទ្ធភាព យុទ្ធសាស្រ្តទី២ បង្កើននិងរក្សាគុណភាព, ការគ្របដណ្តប់និងការរក្សាទុកគ្រប់ជំហានទាំងអស់នៅ ក្នុងការ នៃការថែទាំបន្តដោយយកភ័ស្តុតាងនិងការណែនាំជាមូលដ្ឋាន យុទ្ធសាស្រ្តទី៣ កាត់ផលប៉ះពាល់នៃការកាត់បន្ថយការឆ្លងមេរោគអេដស៍និងជំងឺអេដស៍តាមរយៈ ការបង្កើនការគ្របដណ្តប់អន្តរាគមន៍ដែលមានគុណភាពនិងប្រសិទ្ធភាព យុទ្ធសាស្រ្តទី៤ ដឹកនាំនិងសំរបសំរួលភាគីពាក់ព័ន្ធនិងការកៀងគរនិងបែងចែកធនធាន យុទ្ធសាស្រ្តទី៥ បង្ករនិងបង្កើតបរិស្ថានការគាំទ្រតាមរយៈការយល់ដឹងនិងការអនុវត្តច្បាប់ និងគោលនយោបាយអោយកាន់តែប្រសើរឡើង យុទ្ធសាស្រ្តទី៦ បង្កើនប្រព័ន្ធនិងវាយតំលៃការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍តែមួយ។
|
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីភាពនៅក្នុងអង្គសន្និបាតស្តី |
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីភាពនៅក្នុងអង្គសន្និបាត ស្តីពីការឆ្លើយតបទៅនឹងជំងឺអេដស៍ប្រចាំឆ្នាំ២០១៥ |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |